បាញ់បង្ហោះផ្កាយរណបពិសោធន៍បច្ចេកវិទ្យាទំនាក់ទំនងថ្មី
ចិន៖ ការបញ្ជូនផ្កាយរណបពិសោធន៍បច្ចេកវិទ្យាទំនាក់ទំនង ដោយជោគជ័យ ទៅកាន់ទីអវកាស របស់ប្រទេសចិនកាលពីថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ការបាញ់បង្ហោះផ្កាយរណបនេះ បានធ្វើឡើងនៅវេលាម៉ោង ២២:៥៤នាទី (ម៉ោងនៅទីក្រុងប៉េកាំង) ពីទីកន្លែងបាញ់បង្ហោះយានអវកាស Wenchang នៅលើកោះភាគខាងត្បូងខេត្ត Hainan ដោយយានចម្លងជំនាន់ថ្មី Long March-7 ហើយត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថី ដែលបានគ្រោងទុកដោយជោគជ័យ ។
ផ្កាយរណបនេះ នឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ការពិសោធន៍បច្ចេកវិទ្យាទំនាក់ទំនងចម្រុះ និងល្បឿនលឿន ។ ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី៤៩៥ សម្រាប់យានចម្លងស៊េរី Long March ៕