NATO ក៏ដកខ្លួន ចេញពីកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធ ក្រោយ រុស្ស៊ីដកខ្លួន

បរទេស៖ អង្គការណាតូបានប្រកាស ផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងសន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញ នៅអឺរ៉ុបឬ ហៅកាត់ថា CFE បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយពណ៌នាថាវាជាយន្តការដែលប្រើប្រាស់ លែងកើតទៅហើយចំពេលមានការប្រឈមមុខ ជាមួយប្រទេសលោកខាងលិច ។ ប្លុកសូវៀត និងសមាជិកណាតូក្នុងខែចុងក្រោយនៃសង្រ្គាមត្រជាក់ ត្រូវបានចុះហត្ថលេខា សន្ធិសញ្ញា CFE នៅឆ្នាំ១៩៩០ ។ វាបានដាក់កម្រិតលើចំនួនរថក្រោះ រថពាសដែក កាំភ្លើងធំ ឧទ្ធម្ភាគចក្រ និងយន្តហោះ ដែលឈរជើងនៅអឺរ៉ុប ។ ខណៈពេលដែលកិច្ចព្រមព្រៀងដំបូង បានជួយដល់ស្ថិរភាពក្របខ័ណ្ឌសន្តិសុខនៅអឺរ៉ុបនោះ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្រោយមកបានចាប់ផ្តើមរំលងការរឹតបន្តឹងខ្លាំងពេក … Read More

ក្រោយចប់​បាក់ឌុប…. បន្តមកសកលវិទ្យាល័យ

ជីវិតនៅ University ត្រូវចាំណា 🚫❤️ 1. ត្រូវចេះភាសាជាចាំបាច់ 2. ពូកែSearch Google រកទិន្នន័យបានរហ័យ ហើយត្រូវៗ (technique Search) 3. Communication Skill 4. មុខហាមត្រូវបេ មានតែអញ ប្រយ័ត្នគេមិនឲ្យចូលក្រុមធ្វើAssignment 5. កុំខ្មើតរឿងនិទ្ទេសដាក់គេ ក្មេងបាតតារាងអាចក្លាយជានិស្សិតឆ្នើមក៏ថាបាន 6. កុំបង្ករឿងជាមួយសាស្រ្តាចារ្យ ត្រូវមានទំនាក់ទំនងល្អ ពេល Apply Scholarship យើងត្រូវការ … Read More

ការសង់សាងឡើងវិមានឯករាជ្យ…..

វិមានឯករាជ្យសាងសង់ឡើង ដើម្បីជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងសម្រាប់ជាស្តូបគោរពវិញ្ញាណក្ខ័ន្ធ ដើម្បីបុព្វហេតុជាតិ និងដើម្បីប្រារព្ធនូវសេរីភាព និងឯករាជ្យរួចពីការគ្រប់គ្រងរបស់បរទេស។ ក្រោយពេលការទាមទារឯករាជ្យបានទាំងស្រុង ពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ត្រូវបានបានកសាងឡើង និងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ១៩៥៨ ក្នុងរាជ្យព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ព្រះរាជបិតា សម្តេចព្រះ នរោត្តម សីហនុ។ វិមានឯករាជ្យ កាលពីមុនគេហៅថា អនុស្សាវរីយ៍វិមានឯករាជ្យ ឈរយ៉ាងខ្ពស់ត្រដែតនៅទីតាំងស្ថិតចំកណ្តាលរង្វង់មូលចរាចររវាងមហាវិថីព្រះនរោត្តម … Read More

ហេតុអ្វីការធ្វើតេស្តឈាមទារកមានសារៈសំខាន់ចំពោះទារកទើបកើត?

ការធ្វើតេស្តឈាមទារក ដើម្បីរកជំងឺកង្វះអរមូនទីរ៉ូអ៊ីតពីកំណើត គឺការធ្វើតេស្តឈាមតាមរយៈការជួសកែងជើងទារក ហើយជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដោយយកឈាម១-២តំណក់ពីកែងជើងទារក ហើយទារកមិនទទួលការឈឺចាប់ទេ ព្រោះកន្លែងនៅកែងជើងជាកន្លែងដែលយកឈាមមិនឲ្យទារកឈឺ។ តាមរយៈការពិនិត្យដ៏សាមញ្ញនេះ ទារកអាចរួចផុតពី ពិការភាពកាយសម្បទា និងស្មារតី។   ១) ហេតុអ្វីការធ្វើតេស្តនេះមានសារៈសំខាន់ចំពោះទារកទើបកើត? – ការធ្វើតេស្តនេះមានសារៈសំខាន់ណាស់ ព្រោះជំងឺនេះអាចធ្វើរោគវិនិច្ឆ័យតាមតែរយៈការយកឈាមទារកទៅពិនិត្យមើល ព្រោះរោគសញ្ញានៃជំងឺនេះស្តែងចេញមកនៅពេលទារកអាយុចាប់ពី ៣អាទិត្យ ទៅ ១ខែ ហើយរោគសញ្ញានោះក៏មានចេញឲ្យច្បាស់ដែលអាចធ្វើឲ្យគ្រូពេទ្យចាប់អារម្មណ៍នៅពេលពិនិត្យសុខភាពទារកច្បាស់។ – ការពិនិត្យឈាមទារកទាក់ទងនិងការព្យាបាល ព្រោះថាបើទារកព្យាបាលទាន់ពេលវេលា លទ្ធផលទទួលបាលផលល្អ គឺទារកអាចរួចផុតពីពិការភាពប្រាជ្ញា និងស្មារតី។   ២) … Read More

បណ្តេញជនជាតិជប៉ុនចំនួន២៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចេញពីកម្ពុជា

ភ្នំពេញៈ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការបណ្តេញ ជនជាតិជប៉ុនសរុប២៥នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងប្រកាសរបស់ក្រសួងមហាផ្ទៃ។   នាយឧត្តមសេនីយ៍ កែវ វណ្ណថន បញ្ជាក់ថា ជនជាតិជប៉ុនទាំង២៥នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារលេខ៦៩ … Read More

លោកណេតានីយ៉ាហ៊ូ ផ្តល់ការផ្អាកតិចតួចតាមយុទ្ធសាស្ត្រ ប៉ុន្តែគ្មានបទឈប់បាញ់ទេ ខណៈ UN អំពាវនាវសុំលទ្ធភាពមនុស្សធម៌ចូលទៅហ្កាហ្សា

 អ៊ីស្រាអែល ៖  ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម អ៊ីស្រាអែលជាមួយក្រុមហាម៉ាស រយៈពេលមួយខែ អង្គការសហប្រជាជាតិ បានអំពាវនាវសុំលទ្ធភាពមនុស្សធម៌ទៅតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ ខណៈដែលលោក នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) បានច្រានចោល ការអំពាវនាវឲ្យមានបទឈប់បាញ់ ម្តងទៀត ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បានកើនលើស ១0.000 នាក់ ដែលមានកុមារ១៦០ស្ថិតក្នុងចំណោមអ្នកស្លាប់នោះ គឺនៅមុនពេលកំណត់រយៈពេលមួយខែ ។ លោក Christian Lindmeier  អ្នកនាំពាក្យទីភ្នាក់ងារសុខភាពរបស់ … Read More

ការវះកាត់ទារកមានអវៈយវៈដៃបួនជើងបួន និងគ្មានរន្ធគូទ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ធ្វើបានដោយសុវត្ថិភាព និង ជោគជ័យ

ភ្នំពេញ ៖  ​​មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានធ្វើការវះកាត់ទារកអាយុ២ថ្ងៃម្នាក់ ដែលមានអវៈយវៈដៃបួនជើងបួន និងគ្មានរន្ធ គូទ បានសម្រេចដោយជោគជ័យ បន្ទាប់ពីធ្វើការវះកាត់ចំនួនបួនលើក ដោយក្រុមវេជ្ជបណ្ឌិតឯកទេសខ្មែរ។ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ យោងតាមផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richner ថា ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ ដោយមានមកពីកំណើតនូវ អវៈយវៈលើ ៤ (ដៃ) អវៈយវៈក្រោម៤ … Read More

ក្រសួងអប់រំ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ មិនឱ្យមានការតវ៉ាឡើយ

ភ្នំពេញ៖ ការប្រកាសមិនឱ្យមានគោលការណ៍ ចំពោះការតវ៉ាលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំនេះនោះទេ  បើតាមការបញ្ជាក់ជាថ្មីរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្រោយពេលដែលការប្រឡងត្រូវបានបិទបញ្ចប់ ។ អ្នកនាំពាក្យក្រសួងអប់រំ លោកជំទាវ ឃួន វិច្ឆិកា បានថ្លែង នាថ្ងៃទី៨ ខែវិច្ឆិកានេះថា ការមិនមានគោលការណ៍ឱ្យតវ៉ានេះ ក៏ដោយសារតែ ការធ្វើកំណែក៏ដូចជាការបូកស្រង់ពិន្ទុ គឺរៀបចំដោយភាពត្រឹមត្រូវ និងប្រុងប្រយ័ត្នគ្រប់ជំហានទាំងអស់។ ក្រសួងអប់រំបានចាប់ផ្ដើមដឹកសន្លឹក កិច្ចការ​ប្រឡងបាក់ឌុប​ទូទាំងប្រទេស​មករក្សាទុក នៅវិទ្យាល័យព្រះស៊ីសុវត្ថិ បើតាមលោកជំទាវ បានឱ្យដឹងថា … Read More

ការកើនឡើង ឧក្រិដ្ឋកម្មភាពស្អប់ខ្ពើមនៅអាមេរិក ស្របជម្លោះអ៊ីស្រាអែល-ហាម៉ាស់ នៅបន្ត

អាមេរិក ៖ ការអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ពីអាជ្ញាធរសហរដ្ឋអាមេរិក បន្ទាប់ពីមានឧក្រិដ្ឋកម្មភាពស្អប់ខ្ពើមជាក់ស្តែងជាបន្តបន្ទាប់ នៅក្នុងប្រទេសនេះ។ បញ្ហានេះបានកើតឡើង ក្នុងពេលជម្លោះនៅតែបន្ត រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមនិយមហាម៉ាស់ ។ ជាក្រុងនៅជាយទីក្រុង Los Angele នៅក្នុងទីក្រុង Thousand Oaks បុរសអាមេរិកជ្វីហ្វ អាយុ៦៩ឆ្នាំ ម្នាក់បានដួល និងបានបោកក្បាលទៅលើដីខណៈគាត់កំពុងចូលរួម ក្នុងបាតុកម្មគាំទ្រអ៊ីស្រាអែល ។ លោកត្រូវបានបញ្ចូនបន្ទាន់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានស្លាប់នៅថ្ងៃបន្ទាប់។ អាជ្ញាធរតំបន់និយាយថា មានបាតុកម្មគាំទ្រប៉ាឡេស្ទីន កំពុងធ្វើឡើងនៅក្បែរនោះដែរ។ សាក្សីមួយចំនួននិយាយថា បុរសម្នាក់នេះ … Read More