ក្រោយចប់បាក់ឌុប…. បន្តមកសកលវិទ្យាល័យ
ជីវិតនៅ University ត្រូវចាំណា 🚫❤️
1. ត្រូវចេះភាសាជាចាំបាច់
2. ពូកែSearch Google រកទិន្នន័យបានរហ័យ ហើយត្រូវៗ (technique Search)
3. Communication Skill
4. មុខហាមត្រូវបេ មានតែអញ ប្រយ័ត្នគេមិនឲ្យចូលក្រុមធ្វើAssignment
5. កុំខ្មើតរឿងនិទ្ទេសដាក់គេ ក្មេងបាតតារាងអាចក្លាយជានិស្សិតឆ្នើមក៏ថាបាន
6. កុំបង្ករឿងជាមួយសាស្រ្តាចារ្យ ត្រូវមានទំនាក់ទំនងល្អ ពេល Apply Scholarship យើងត្រូវការ Recommendation Letter ពីពួកគាត់ បើចរឹតខ្មើត មិនស្គាល់គ្រូផងនោះ Soft Skill ជីវិតស្មើសូន្យ។
7. ត្រូវមាន Time Management កុំគិតតែរៀន មិនចូលប្រឡូកសង្គម ខ្លាំងតែមុខវិជ្ជា ខាងក្រៅសាលាឡឺៗ គេទុកប្អូនទៅម្ខាងកុំហក់ គេអត់ខ្វល់ពិន្ទុទេ គេខ្វល់ការអនុវត្តន៍ ការដោះស្រាយបញ្ហាផ្សេងៗ។
8. #បង្កើតមិត្តភក្តិល្អៗឲ្យច្រើន អ្នកទាំងនោះជាអនាគតដៃគូBusiness ក៏ថាបាន សុទ្ធតែNetwork
9. ឆ្នាំទី2ឡើងទៅ សាករកការងារក្រៅម៉ោង ការងារស្ម័ក្រចិត្តណាមួយដើម្បីបទពិសោធន៍ ទាំងកូនអ្នកក្រឬកូនអ្នកមាន។
10. ដើរទាន់Trend សង្គមការងារ និងជីវិតឲ្យទាន់សម័យកាល កុំធ្វើមនុស្សគម្ពីរនិយម ស្អីៗក៏សៀវភៅ សម័យDigital ហើយប្អូន។
11. បើមានថវិការ ដើរក្រៅប្រទេសឲ្យបានច្រើន រៀនសូត្រពីគេ កុំទំលាប់ធ្វើកង្កែប
12. ការសម្ភាសការងារ HRមើលបទពិសោធន៍គេអត់ខ្វល់តារាងពិន្ទុប្អូនឯងទេ លើកលែងតែយើងប្រភេទរៀនដើម្បី Scholarship។
13. សម្រាប់អ្នកត្រៀមចង់ទៅរៀនស្រុកគេឬ Scholarship ត្រូវស្គាល់ Course syllabus ថាជាអ្វី? ទុកកុំឲ្យបាត់ វាសំខាន់ជាងតារាងពិន្ទុ។
PS: ជំនាញ computer basic word excel power point ហាមអត់ចេះ គេប្រើដល់ AI ហើយ។
សំណាងល្អក្មេងៗ Bac II
រូបនេះ គឺគ្រូប្រវត្តិវិទ្យា នៅ វិទ្យាល័យ១០មករា