ឆក់ទូរស័ព្ទពីស្ត្រីម្នាក់ ពីក្រុមចោរ៣នាក់ជិះម៉ូតូមួយគ្រឿង រត់មិនរួចអ្នកភូមិស្ទាក់ចាប់បានម្នាក់

បន្ទាយមានជ័យ៖  ករណីឆក់ទូរសព្ទពីស្ត្រីម្នាក់ ពីក្រុមចោរ៣នាក់ជិះម៉ូតូមួយគ្រឿង តែត្រូវអ្នកស្រុកស្ទាក់ចាប់បានម្នាក់ រត់រួច២នាក់ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩ និង៥០នាទី យប់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខសាលារៀនវិទ្យាល័យអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អ្នកឃើញហេតុការណ៍បានលើកឡើងថា ក្នុងពេលកើតហេតុ មានស្រ្តីម្នាក់ បានជិះម៉ូតូម៉ាកស្កូបពីមួយគ្រឿង កាន់ទូរស័ព្ទអាយហ្វូន១៤ប្រូ ធ្វើដំណើរតាមផ្លូវតារាងបាល់មុខសាលាវិទ្យាល័យអូរជ្រៅ ស្រាប់តែឃើញក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រុស ស្រី បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ដែលបណ្តាលឲ្យដួលរងរបួសស្រាល ។ ភ្លាមៗនោះ … Read More

រដ្ឋមន្ត្រីរតនាគារអាមេរិក បង្ហាញឆន្ទៈជាមួយភាគីចិន ចង់ជួបពិភាក្សាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដោយបើកចំហ

អាមេរិក ៖ នាឱកាសកិច្ចប្រជុំទ្វេភាគី រយៈពេលពីរថ្ងៃរវាងចិននឹងអាមេរិក ថ្លែងនៅក្នុងសុន្ទរកថាមួយ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ថា លោកស្រី ពិតជាចង់ឃើញការជជែកពិភាក្សាគ្នា “ដោយបើកចំហ និងមានខ្លឹមសារ” រវាងភាគីអាមេរិកនឹងចិន លើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ការអនុវត្តន៍គោលនយោបាយឧបត្ថម្ភធន រួមនិងបញ្ហាប្រឈមសំខាន់ៗផ្សេងទៀត របស់ពិភពលោក ក្នុងពេលបច្ចុប្បន្ន រួមមាន កត្តាបម្រែបម្រួលអាកាសធាតុ និងវិបត្តិបំណុល នៅតាមបណ្តាប្រទេសក្រីក្រជាដើម។ លោកស្រីបានបន្តថា … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្ត្រចក្រា នៅថ្ងៃទី១៥ ខែវិច្ឆិកា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសឱ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រា នៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដោយឈរលើអាទិភាពចម្បង៣គឺ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងសន្នីសីទស្តីពី ការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធសាស្ត្រចក្រា ទទួលបានការវាយតម្លៃខ្ពស់ … Read More

សេវាកម្មរក្សាមូលធនក្រោមរូបភាពជាកាក់ឌីជីថល ធនាគារ HSBC ត្រៀមខ្លួនផ្តល់

HSBC ជាធនាគារដ៏ធំមួយក្នុងលោក ដែលមានទ្រព្យសម្បត្តិគ្រប់គ្រងកាលពីឆ្នាំ 2022 ដល់ទៅ 3 ពាន់ពាន់លានដុល្លារ ។ ថ្ងៃនេះធនាគារ HSBC បានបញ្ចេញពីគម្រោងរបស់ខ្លួន ដែលនឹងផ្តល់សេវាកម្មរក្សាមូលធន ក្រោមរូបភាពជាកាក់គ្រ៊ីបតូដោយសហការជាមួយ Metaco ដែលជាក្រុមហ៊ុនមួយរបស់ Ripple (XRP)។ គម្រោងនេះត្រៀមនឹងដាក់ឲ្យប្រើនៅក្នុងឆ្នាំ 2024 ដោយ HSBC ត្រៀមនឹងផ្តល់សេវាកម្មនេះ ជូនស្ថាប័នវិនិយោគ។ Blockchain ហាក់ដូចជាកំពុងតែត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនធំៗ ក្នុងលោកហើយដោយក្រុមហ៊ុន JPMorgan Chase & Co … Read More

ហេតុផលអ្វីធ្វើឲ្យកាក់គ្រ៊ីបតូឡើងថ្លៃវិញ?

រឿងមួយ ដែលអ្នកវិនិយោគចង់ឲ្យកើតមានក្នុងវិស័យគ្រ៊ីបតូគឺទាក់ទងនឹង​ Crypto ETF នាមួយរយ:ចុងក្រោយនេះ​ដោយពួកគេសង្ឈឹមថា កាក់គ្រ៊ីបតូនឹងចាប់ផ្តើមឡើងថ្លៃព្រោះមានការទទួលស្កាល់ពី SEC សហរដ្ធងាមេរិក និងអាចនាំលុយពីអ្នកវិនិយោគទូទៅចូលក្នុងគ្រ៊ីបតូបានព្រោះ Crypto ETF ជួយឲ្យអ្នកវិនិយោគទូទៅ អាចវិនិយោគបានងាយស្រួល និងគួរឲ្យជឿជាក់បាន ។ កាលពីថ្ងៃទី9 ខែវិច្ឆិកា កន្លងមកនេះ SEC ចាប់ផ្តើមបើកទ្វាពិភាក្សា ក្នុងការសម្រេចទៅលើសំណើរបើក Crypto ETF របស់ក្រុមហ៊ុនធំៗ ចំនួន12 ។ SEC​ មានពេលចំនួន 8 ថ្ងៃសម្រាប់ធ្វើការអនុម័តទៅលើ … Read More

សហភាពរុស្សីថា សហរដ្ឋអាមេរិក នឹងអស់ក្រដាស សម្រាប់ផលិតលុយដុល្លារឆាប់ៗនេះ

បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់យ៉ាងខ្លាំង ដែលទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចបោះពុម្ពប្រាក់បន្ថែមទៀតដើម្បីបម្រើវាបានទៀតទេ នៅពេលខាងមុខ នេះយោងតាមការចេញផ្សាយរបស់ RT ។ អ្នកនាំពាក្យរូបនេះ បានធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយសមភាគីអាមេរិក លោក John Kirby កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចំណាយដល់ទៅ៩៦ភាគរយ នៃមូលនិធិដែលបានបម្រុងទុកសម្រាប់អ៊ុយក្រែន រួចហើយចាប់តាំងពីដើមឆ្នាំ២០២២ នៅពេលដែលភាពតានតឹងដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសជិតខាងរុស្ស៊ី បានងាកទៅរកជម្លោះប្រដាប់អាវុធ ។ នៅពេលដែលអ្នកកាសែតម្នាក់ បានធ្វើការសាកសួរថាតើ … Read More

ប្រមុខដឹកនាំរុស្សី បង្ហាញឈ្មោះសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធបំផុតរបស់ខ្លួន

រុស្សី ៖  លោក Vladimir Putin  ប្រធានាធិបតីរុស្ស៊ី បាននិយាយក្នុងអំឡុងកិច្ចពិភាក្សា ជាមួយសមភាគី កាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ក្នុងទីក្រុង Astana កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន គឺជាគំរូដ៏ល្អ នៃសម្ព័ន្ធភាពជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ នេះយោងតាមការចេញផ្សាយរបស់ RT ។ ប្រភពដដែលថាលោក Putin បានសរសេរទៀតថា៖ យើងមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែជាសម្ព័ន្ធមិត្តជិតបំផុត ទំនាក់ទំនងនេះ បានរីកចម្រើនក្នុងរយៈពេលជាច្រើនឆ្នាំ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ តាមខ្សែបន្ទាត់ព្រំដែន ឲ្យពង្រឹងការអភិវឌ្ឍ ជាឧបករណ៍ នៃការការពារជាតិ

ភ្នំពេញ៖ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យពង្រឹងការអភិវឌ្ឍ នៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះ ជាឧបករណ៍មួយនៃការការពារជាតិ ។ ការថ្លែងរបស់សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នាថ្ងៃ១០ វិច្ឆិកា ។ … Read More

ទីតាំងយោធា នៅភាគខាងត្បូងស៊ីរី រងការវាយប្រហារពីអ៊ីស្រាអ៊ែល តាមផ្លូវអាកាស

បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរស៊ីរីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល បានវាយប្រហារមកលើទីតាំងយោធា នៅភាគខាងត្បូងនៃប្រទេសស៊ីរីកាលពីយប់ថ្ងៃពុធ បណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារពីទិសដៅនៃទីក្រុង Baalbek របស់ប្រទេសលីបង់ នៅម៉ោងប្រហែល២២និង២២នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២២នាទីម៉ោងសកលដោយផ្តោតលើការបន្ថែមយោធាជាច្រើននៅក្នុងតំបន់ភាគខាងត្បូង នេះយោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹង ។ ស្របពេលដែលសេចក្តីថ្លែងការណ៍មិនបានកំណត់អត្តសញ្ញាណទីតាំងគោលដៅនោះ វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានផ្សាយថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានវាយប្រហារទីតាំងនានានៅក្នុងតំបន់ជុំវិញរដ្ឋធានី ដាម៉ាស់ និងនៅក្នុងខេត្ត Sweida … Read More