ប្រមុខដឹកនាំរុស្សី បង្ហាញឈ្មោះសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធបំផុតរបស់ខ្លួន

រុស្សី ៖  លោក Vladimir Putin  ប្រធានាធិបតីរុស្ស៊ី បាននិយាយក្នុងអំឡុងកិច្ចពិភាក្សា ជាមួយសមភាគី កាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ក្នុងទីក្រុង Astana កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន គឺជាគំរូដ៏ល្អ នៃសម្ព័ន្ធភាពជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ នេះយោងតាមការចេញផ្សាយរបស់ RT ។

ប្រភពដដែលថាលោក Putin បានសរសេរទៀតថា៖ យើងមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ ប៉ុន្តែជាសម្ព័ន្ធមិត្តជិតបំផុត ទំនាក់ទំនងនេះ បានរីកចម្រើនក្នុងរយៈពេលជាច្រើនឆ្នាំ ហើយមេដឹកនាំរុស្ស៊ីបាននិយាយដោយសាទរចំពោះការរួមចំណែកផ្ទាល់ខ្លួនរបស់លោក Tokaev ក្នុងការពង្រឹងទំនាក់ទំនងទាំងនេះ។

លោក Putin កំពុងបំពេញទស្សនកិច្ច នៅរដ្ឋធានីកាហ្សាក់ស្ថានស្ទើរតែដប់ឆ្នាំបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយស្តីពីទំនាក់ទំនងជិតខាង ។

លោក Tokaev ក៏បានថ្លែងលើកឡើងអំពីមិត្តភាព ប្រវត្តិសាស្រ្តដែលបានចែករំលែក និងការរួបរួមខាងវិញ្ញាណរវាងប្រទេសទាំងពីរ ដោយពណ៌នាអំពីទំនាក់ទំនងទាំងនេះថា ជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់ពួកគេ ៕