ការតវ៉ាប្រឆាំងរបស់ក្រុមអ្នកកាន់សាសនាហិណ្ឌូនៅប្រទេសឥណ្ឌា និងនាយករដ្ឋមន្ត្រីកាណាដា

ឥណ្ឌា៖  ប្រទេសឥណ្ឌា និងកាណាដា បន្ទាប់ពីការប្រឈមមុខដាក់គ្នាខាងការទូតមក មានក្រុមសាសនាមួយក្រុមឈ្មោះថា ក្រុមរណសិរ្សរួបរួមសាសនាហិណ្ឌូ បានធ្វើបាតុកម្មនៅទីក្រុង ញ៉ូវ ដេល្លី (New Delhi) ប្រទេសឥណ្ឌា ប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញាកន្លងទៅ។ ភាពតានតឹងរវាងឥណ្ឌា និងកាណាដាបានកើនឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាបាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា ថាមាន «ការចោទប្រកាន់គួរឱ្យទុកចិត្ត» ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ទៅនឹងឃាតកម្មនៅក្នុងប្រទេសកាណាដា កាលពីខែមិថុនា នៃមេដឹកនាំផ្តាច់ខ្លួនសាសនា … Read More

 ដំណើរមាតុភូមិនិវត្តន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូត្រលប់មកដល់កម្ពុជាវិញហើយ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក មកដល់កម្ពុជាវិញនៅព្រឹកនេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) កិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល នឹងបរាជ័យ

អ៊ីរ៉ង់៖ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អាមេរិក កាលពីថ្ងៃអាទិត្យថា កិច្ចខិតខំប្រឹងប្រែងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែលជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់ រួមទាំងអារ៉ាប៊ីសាអ៊ូឌីត «នឹងមិនទទួលបានជោគជ័យទេ» ។ លោក រ៉េស៊ី ក៏បានថ្លែងផងដែរថា អ៊ីរ៉ង់មិនបាននិយាយថា ខ្លួនមិនត្រូវការអ្នកត្រួតពិនិត្យនុយក្លេអ៊ែរពីក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនោះទេ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍CNN ។ លោកបាននិយាយថា អ៊ីរ៉ង់មិនមានបញ្ហាអ្វីជាមួយការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UNទៅលើ ទីតាំងនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានរារាំងអ្នកត្រួតពិនិត្យជាច្រើននាក់ ដែលត្រូវបានចាត់តាំងឲ្យមកកាន់ប្រទេសនេះ។ ប្រទេសអ៊ីស្រាអែល បានខិតទៅជិតប្រទេសអារ៉ាប់រួម បារ៉ែន … Read More

សមិទ្ធផល​នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់​

កំពង់ចាម៖ អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ឯកឧត្តម ហ៊ុន ម៉ានិត កាលពីថ្ងៃទី២៣ ខែកញ្ញាម្សិលម្ងៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជននានា។ ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី … Read More

ការប្រឈមមុខនឹងការបែកបាក់ក្នុងចំណោមរដ្ឋសមាជិក ប្រតិបត្តិការរក្សាសន្តិភាព UN

UN៖ ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយចំណុចសំខាន់បំផុត គឺការបែងចែកក្នុងចំណោមរដ្ឋជាសមាជិក បើតាមប្រមុខរក្សាសន្តិភាពអង្គការសហប្រជាជាតិបានឲ្យដឹង។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាព លោក Jean-Pierre Lacroix បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដោយប្រកាសថា “ប្រតិបត្តិការរក្សាសន្តិភាពកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ បញ្ហាប្រឈមដ៏ធំបំផុតគឺការបែងចែកនៅទូទាំងរដ្ឋជាសមាជិករបស់យើង” ។ វត្តមាន​នៃ​ការ​បែងចែក​នេះ​បង្កើត​នូវ​ទិដ្ឋភាព​នយោបាយ​ប្លែក​ពី​គ្នា ដែល​ប្រតិបត្តិការ​រក្សា​សន្តិភាព​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​នយោបាយ​ដែល​ថយ​ចុះ។ លោក Lacroix បន្ថែមថា អ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បណ្តាលឱ្យមានការថយចុះនៃការគាំទ្រ សម្រាប់ដំណើរការនយោបាយ ដែលទាក់ទងនឹងបេសកកម្មនីមួយៗ ហើយពិតណាស់គឺកង្វះការគាំទ្រជាឯកច្ឆ័ន្ទ។ ប្រមុខរក្សាសន្តិភាពអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា “យើងក៏ប្រឈមមុខនឹងបញ្ហាប្រឈមផ្សេងទៀត ដែលកើតចេញពីការវិវត្តនៃជម្លោះ ការគំរាមកំហែងប្រភេទថ្មី ការប្រើប្រាស់ព័ត៌មានមិនពិត … Read More

ការកោតសរសើរ G77 និងចិន ដែលគាំទ្រពហុភាគីនិយម ពីប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ

UN៖ លោក Dennis Francis ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានសរសើរក្រុមប្រទេសទាំង៧៧ (G77) និងប្រទេសចិន ដែលបានគាំទ្រពហុភាគីនិយម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំនៃ G77 និងប្រទេសចិន ដែលធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំថា “នៅពេលដែលពហុភាគីនិយម កំពុងត្រូវបានសាកល្បងគ្រប់វេន បណ្តាប្រទេសនៃ G77 និងចិន បន្តមានភាពម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពហុភាគី” ។ លោកបានលើកឡើងថា “ហើយយើងបានឃើញភស្តុតាងនៃរឿងនោះក្នុងសប្តាហ៍នេះ ដោយមានការចូលរួមកត់ត្រាដោយរដ្ឋសមាជិកយូអិន ជាពិសេសពីក្រុមនេះ និងការអនុម័តលើសេចក្តីប្រកាសនយោបាយសំខាន់ៗចំនួន៤” ។ ពិភពលោក​ប្រឈម​នឹង​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅតែ​រក្សា​សមត្ថភាព ដើម្បី​ធ្វើ​សកម្មភាព … Read More

បន្ទាប់ពីប៉ុនប៉ង​វិលត្រឡប់​ទៅកាន់រុស្ស៊ីវិញ អតីតមេបញ្ជាការក្រុមទាហាន Wagner ត្រូវបានចាប់ខ្លួន

ន័រវេស៖ ចាប់ខ្លួនអតីតមេបញ្ជាការក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ដោយ នគរបាលន័រវេស បន្ទាប់ពីសង្ស័យថា​បុរសរូបនោះ បានព្យាយាមឆ្លងដែនខុសច្បាប់ត្រឡប់ទៅប្រទេសរុស្ស៊ីវិញ បន្ទាប់​ពី​ស្វែង​រក​សិទ្ធិ​ជ្រកកោន នៅប្រទេសន័រវេសកាលពីដើមឆ្នាំនេះ នេះបើយោងតាម​មេធាវី​របស់​ជន​សង្ស័យ​បាន​និយាយ​កាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្ងងទៅនេះ។ លោក Andrei Medvedev ដែលបានរត់គេចពីប្រទេសរុស្ស៊ី កាលពីខែមករា តាមព្រំដែន​អាកទិក​ជាមួយ​ន័រវេស បានពិពណ៌នាថាខ្លួនកំពុងរត់គេច ខណៈដែល​ឆ្មាំរុស្ស៊ី​បាន​បាញ់​ប្រហារ​មក​លើ​ខ្លួន​។ លោកបាននិយាយអំពីការប្រយុទ្ធរបស់លោកនៅអ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ទាហាន​ស៊ីឈ្នួល ​Wagner ផងដែរ។ លោក Medvedev នៅពេ​លទៅដល់ប្រទេសន័រវេស បាននិយាយថា … Read More

លោក Sergey Lavrov វាយប្រហារលោកខាងលិច ជាអាណាចក្រកុហក

UN៖ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ បាន​គ្រប​ដណ្ដប់​ដោយ​ការ​ពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ទីក្រុងមូស្គូបាន​វាយ​ប្រហារ​បក​ទៅ​វិញ​កាល​ពី​ថ្ងៃសៅរ៍ (២៣ កញ្ញា) ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាន​ថ្លែង​ទៅកា​ន់​គណៈ​ប្រតិភូ​ជាលើកដំបូងនៅក្នុងសុន្ទរកថាទៅកាន់សាលមហាសន្និបាត ដោយរៀបរាប់សង្ខេប និង​ពោរ​ពេញទៅដោយការរើសអើងប្រឆាំងនឹងលោកខាងលិច ដោយលោកបានពិពណ៌នាថាជា «អាណាចក្រនៃការកុហក»។ លោក Lavrov បានព្រមានកាលពីថ្ងៃសៅរ៍ថា លោកបាន​ចាត់​ទុក​សហរដ្ឋ​អាមេរិក និងចក្រភពអង់គ្លេស និងអ្នកផ្សេងទៀតថា «កំពុង​ធ្វើស​ង្រ្គាម​ដោយ​ផ្ទាល់​ជា​មួយ​រុស្ស៊ី​» ខណៈដែលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត ហើយ​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​បន្ត​ផ្តល់​ជំនួយ​ផ្នែក​យោធាដល់ទីក្រុងគីវ ​។ លោក Lavrov បានច្រានចោលក្របខ័ណ្ឌសន្តិភាពដែលស្នើឡើងដោយប្រធានាធិបតីអ៊ុយក្រែន លោក … Read More

អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ទុក្ខលំបាកពលរដ្ឋ ជាភារកិច្ចស្នូលរបស់រាជរដ្ឋាភិបាល ត្រូវដោះស្រាយ

កំពង់ស្ពឺ៖ អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បាន​ថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានចាត់​ទុក​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ គឺជាភារកិច្ចស្នូល ដែលត្រូវដោះស្រាយ ហើយសេចក្ដីសុខរបស់ពលរដ្ឋ គឺជា​ជោគជ័យ និងជាការរំពឹងទុក ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យសង្ឃទាន និងស្រោចស្រពសុគន្ធវារីជូនលោកតា លោក​យាយ ចំនួនជាង១០០០នាក់ នៅបរិវេណវត្តខ្សាច់ពូន ស្ថិតក្នុងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្ត​កំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី … Read More