ការតវ៉ាពីប្រជាជនស៊ុយអែតលើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការចូលរួមជាសមាជិកណាតូ

ស៊ុយអែត៖ នៅរដ្ឋធានីស្តុកហូម (Stockholm) ប្រជាពលរដ្ឋស៊ុយអែតជាង ១០០ នាក់បានមកជួបជុំគ្នា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ ដើម្បីបង្ហាញការតវ៉ាចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែត នៅក្នុងការចូលរួមជាមួយអង្គការណាតូ ដោយក្រុមអ្នកតវ៉ានាំគ្នាប្រឆាំងចំពោះសមាជិកភាពនៅក្នុងអង្គការ និងអំពាវនាវសូមឱ្យមានការបញ្ចប់សង្គ្រាម ។ ផ្ទាំងបដាដែលក្រុមអ្នកតវ៉ានាំគ្នាលើក សរសេរពាក្យថា “ស៊ុយអែតមិនត្រូវការណាតូ សម្រាប់ដោះស្រាយសន្តិភាពនោះទេ ព្រោះតែណាតូ នឹងនាំតែសង្គ្រាមមកឲ្យស៊ុយអែតតែប៉ុណ្ណោះ” អមដោយផ្ទាំងបដាមួយផ្សេងទៀតមានន័យថា “និយាយថាទេចំពោះណាតូ” ។ សកម្មភាពទាំងអស់នេះ ក្រុមអ្នកតវ៉ាបានសម្តែងការប្រឆាំងចំពោះការបោះបង់ចោលនូវអព្យាក្រឹតភាពរបស់ស៊ុយអែតដោយសម្រេចក្លាយជាសមាជិកអង្គការណាតូ ។ ណាដចា អាល់ម៉ាលគី ហ្គុនណាសុន (Nadja Al-Malki Gunnarsson) … Read More

ម៉ូតូ BET និងម៉ូតូ HONDA WAVE ព្រលះគ្នាចេញស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ព្រះសីហនុ៖ ជិះម៉ូតូបុកគ្នាពេញទំហឹងនៅខេត្តព្រះសីហនុ ម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ កាលពីវេលាម៉ោង ជាង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខហាងជេភីឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ០១គ្រឿង ម៉ាក BET ពណ៍ក្រហម ពាក់ស្លាកលេខព្រះសីហនុ1G-7881 បុកប៉ះជាមួយម៉ូតូ ០១គ្រឿងទៀតម៉ាកHONDA WAVE ពណ៌ស ពាក់ស្លាកលេខកំពត1J-9147 បើកបរទិសដៅផ្ទុយគ្នា បណ្ដាលឲ្ភាគីខាងម៉ូតូ Bet ស្លាប់នៅកន្លែងកើតហេតុ និងភាគីម៉ូតូហុងដាឌ្រីម … Read More

ទំនាក់ទំនងចិន និងសហភាពអឺរ៉ុបកំពុងឈរនៅលើផ្លូវបំបែក

ព្រុចសែល៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន Finacial Times នាថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់បំផុតរបស់ទីក្រុងព្រុចសែល បានព្រមាន ថា ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបគឺកំពុង «នៅផ្លូវបំបែក» ហើយភាគីទាំង២ អាចនឹង «បែកចេញពីគ្នា» ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង គាំទ្ររុស្ស៊ីក្នុងការលុកលុយលើអ៊ុយក្រែន និងច្បាប់ពាណិជ្ជកម្មនៃ «ការរើសអើង»។ លោក Valdis Dombrovskis បានប្រាប់ឲ្យដឹងនៅទីក្រុងប៉េកាំង ថា ប្រទេសចិន ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន ឬក៏អាចបាត់បង់ការវិនិយោគ និងពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ … Read More

​សំណាក​ដី​អាចម៍​ផ្កាយ យានអវកាស​អាមេរិក​នាំ​យក​មក​កាន់​ផែនដី​​

ហោះ​ហើរ​ក្នុង​ចម្ងាយ​ផ្លូវ​ 6.2 ពាន់​លាន​គីឡូម៉ែត្រ​ យានអវកាស​ OSIRIS-REx បាន​​នាំយក​កាប៊ីន​ផ្ទុក​សំណាកដី​របស់​អាចម៍​ផ្កាយ​ Bennu មក​ចុះ​ចត​លើ​សមុទ្រ​ខ្សាច់​នៅ​សហរដ្ឋ​អាម៉េរិក​ប្រកបដោយ​ភាពរលូន​។ នៅ​តំបន់​ពិសោធន៍​ Dugway របស់​កងទ័ព​អាមេរិក​លើ​សមុទ្រ​ខ្សាច់​ Utah កាល​ពី​ថ្ងៃទី 24 ខែកញ្ញា ក្រុម​បុគ្គលិក​របស់​ណាសា (NASA) និង​ទ័ព​អាកាស​អាមេរិក​ បាន​ប្រមូល​យក​កាប៊ីន​ផ្ទុក​សំណាក​ដី​ពី​អាចម៍​ផ្កាយ​ Bennu ដែល​យាន​អវកាស​ OSIRIS-REx យក​បាន​កាល​ពី​ឆ្នាំ 2020​។ ជា​លើក​ដំបូង​ដែល​ណាសា​​បាន​យក​ និងបញ្ជូន​សំណាក​ដី​ពី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​ យោង​តាម បេសកកម្ម​របស់ Space ។ … Read More

លោកAlbert Einsteinបានផ្ដល់ដំបូន្មានមួយដល់Eduard

នៅក្នងឆ្នាំ1930នាខែកុម្ភ:ថ្ងៃទី5លោកAlbert Einsteinបានផ្ដល់ដំបូន្មានមួយដល់Eduardដែលជាកូនប្រុសរបស់គាត់ថា ជីវិតមួយនេះដូចជាការជិ:កង់ ដើម្បីរក្សាលម្នឹង អ្នកត្រូវតែប្រឹងធាក់ទៅមុខ❤️ 🙏’Life is like riding a bicycle. To keep your balance you must keep moving.’ -Albert Einstein, advice to his son Eduard, February 5, 1930.

មកយកកូនរបស់ពួកគេពីប្រទេសរុស្ស៊ី ត្រឡប់ទៅវិញ មកតាមការអញ្ជើញ

អ៊ុយក្រែន៖ លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអញ្ជើញឪពុកម្តាយជនជាតិអ៊ុយក្រែនឲ្យ«មកយកកូនរបស់ពួកគេ» ដែលយកពីអ៊ុយក្រែន ត្រឡប់ទៅវិញ ចំពេលមានសង្រ្គាម ដែលកំពុងបន្តនោះ។ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសុន្ទរកថាក្នុងអំឡុងពេលបើកការពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធកន្លងទៅថា ភ័ស្តុតាងនៃការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យតក់ស្លុត និងរីករាលដាលកាន់តែខ្លាំង ក្នុងអំឡុងពេលសង្គ្រាមអ៊ុយក្រែន ត្រូវបានចងក្រងជាឯកសារ ដោយទីភ្នាក់ងារUN។ ការរំលោភសិទ្ធិមនុស្សទាំងនោះរួមមាន«អំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ» ក៏ដូចជា «ការឃុំខ្លួនតាមទំនើងចិត្ត» និង ការប្រហារជីវិតភ្លាមៗ»ដែលត្រូវបានអនុវត្តភាគច្រើនដោយកងទ័ពរុស្ស៊ី។ លោកហ្គុយតឺរេស … Read More

ព្រឹត្ដិការណ៍សមរាត្រី (Equinox)ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ អ្នកទេសចរជាងមួយម៉ឺននាក់ ទៅទស្សនាក្នុងរយៈពេលបីថ្ងៃ

សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅ​ទស្សនា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មាន​ជាង​មួយ​ម៉ឺន​២ពាន់នាក់ នេះបើតាមអ្នកជំនាញទេសចរណ៍ បានឲ្យដឹង។ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក សេង សុធារ៉ា ​បានឱ្យដឹងនៅថ្ងៃទី២៥កញ្ញាថា ព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ មាន​អ្នក​ទេសចរ​ខ្មែរ មានចំនួន៩ពាន់៨៤៧នាក់ ក្នុងនោះអ្នក​ទេសចរ​អន្ដរជាតិ​ទិញសំ​បុត្រ​មើ​ល​ថ្ងៃរះ​មាន​ជាង​២៧៨៨​នាក់ ដែលសរុប​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មាន​ចំនួន​ជាង​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​។​ ដោយ​ឡែក​អ្នក​ទេសចរជាតិ និងអន្ដរជាតិចូលតាមប្រាសាទនីមួយៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅ​ពី​មើល​ថ្ងៃ​រះ ក្នុងរយៈពេលបីថ្ងៃដូចគ្នា មានចំនួន​៣ម៉ឺន១ពាន់៩០៨នាក់ ក្នុងនោះ​អ្នក​ទេសចរ​អន្ដរជាតិ​ទិញ​សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន៤២៥៥នាក់។ លោកបានបន្ថែមថា … Read More

រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា ដណ្តើមបានពន្ធនាគារដែលអ្នកទោសសាងសង់អាងហែលទឹក ភោជនីយដ្ឋាន មកគ្រប់គ្រងវិញទាំងស្រុង

វ៉េណេហ្ស៊ុយអេឡា៖  ក្នុងរដ្ឋអារ៉ាបហ្គួ ( Aragua) រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា បានអញ្ជើញអ្នកសារព័ត៌មានឲ្យទៅទស្សនាមជ្ឈមណ្ឌលសម្រាប់អប់រំឧក្រិដ្ឋជនតូកូរ៉ុន (Tocoron Penitentiary Center) កាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខ បានដណ្តើមយកមកវិញនូវការគ្រប់គ្រងពន្ធនាគារ ដែលបានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាល អស់រយៈពេលជាច្រើនឆ្នាំ។ ពន្ធនាគារតូកូរ៉ុន ដែលជាពន្ធនាគារដ៏ធំបំផុតមួយនៅក្នុងប្រទេសនេះ ពីមុនស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកទោស ដែលភាគច្រើនជាសមាជិកនៃក្រុមឧក្រិដ្ឋជនឆ្លងដែនដ៏មានឥទ្ធិពល «Tren de Aragua» (Train of Aragua) ដែលដាក់ឈ្មោះតាមរដ្ឋដែលពន្ធនាគារតូកូរ៉ុន ស្ថិតនៅ នេះបើយោងតាមក្រសួងព័ត៌មានរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។ កងកម្លាំងសន្តិសុខវ៉េណេហ្ស៊ុយអេឡា រួមទាំងកងទ័ព និងឆ្មាំជាតិ … Read More

ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច សាជីវកម្មរបស់អាមេរិកក្ស័យធន កើនឡើងដល់កម្រិតខ្ពស់បំផុត

សហរដ្ឋអាមេរិក៖ នៅសប្តាហ៍នេះ ក្រុមហ៊ុនវិនិយោគ Guggenheim បាននិយាយថា ការក្ស័យធន​សាជីវកម្ម​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហាក់ដូចជាកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៣ឆ្នាំ ដោយសារ​ការ​ដំឡើង​អត្រា​ការប្រាក់របស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (Fed) និងភាពមិនប្រាក​ដ​ប្រជា​នៃ​សេដ្ឋកិច្ច កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ នេះបើយោង​តាម​គេហទំព័រ​តាម​ដាន​ទីផ្សារ MarketWatch ។ សាជីវកម្មជាង ៤៥០ទីតាំង បានស្វែងរកទីជំរកនៅក្នុងតុលាការក្ស័យធន គិតត្រឹមដំណាច់​ខែ​សីហា​ឆ្នាំនេះ ដែលលើសពីចំនួនសរុបប្រចាំឆ្នាំសម្រាប់រយៈពេលពីរឆ្នាំកន្លងមកនេះ។ ដោយ​សារ​អតិផរណានៅតែខ្ពស់ ហើយអត្រាការប្រាក់កំពុងកើនឡើង ធ្វើឲ្យការទូ​ទាត់​នៃ​ការ​ខ្ចី​ប្រាក់​កាន់​តែថ្លៃឡើង សម្រាប់សាជីវកម្មអាមេរិក។ របាយការណ៍បាននិយាយថា អ្នកដែលបរាជ័យ​ក្នុង​ការ​បំពេញកាតព្វកិច្ចបំណុលរបស់ពួកគេនឹងប្រឈមមុខនឹងការក្ស័យធន។ ធនាគារកណ្តាល Fed កាលពីថ្ងៃពុធ​សប្តាហ៍មុន បានផ្អាកលើការដំឡើងអត្រាការប្រាក់ … Read More