លោក Biden៖ ពិភពលោកមិនរង់ចាំយើង ប៉ុន្តែវាពឹងផ្អែកលើយើង

សហរដ្ឋអាមេរិក៖  លោក Jie Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវដល់មេដឹកនាំពិភពលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារកន្លងទៅថា ដើម្បីឈរជាមួយអ៊ុយក្រែនប្រឆាំងអ្នកឈ្លានពានរុស្ស៊ី ដោយសង្ឃឹមថាសមាជិកគណបក្សសាធារណៈរដ្ឋ នៅក្នុងសភានឹងកត់សំគាល់។ លោក Biden ជាអ្នកប្រជាធិបតេយ្យ បានប្រមូលផ្តុំសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន ជាផ្នែកនាំមុខមួយនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ដោយអះអាងថា ពិភពលោក ត្រូវបញ្ជូនសញ្ញាច្បាស់លាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា លោកនឹងមិនអាចនៅស៊ូទ្រាំជាមួយលោកខាងលិចនោះទេ។ ប្រឈមមុខការរិះគន់ លោក Biden  ពីសមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួន ជាអ្នកដែលចង់ឲ្យសហរដ្ឋអាមេរិក ចំណាយថវិកាកាន់តែតិចលើកិច្ចប្រឹងប្រែងសង្គ្រាម។ … Read More

ឯកអគ្គរាជទូតអង់គ្លេស បង្ហាញចំណាប់អារម្មណ៍លើមន្រ្ដីជាស្រ្ដីនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៣នេះ បានបង្ហាញរូបភាពនៃបេសកកម្មរបស់ឯកឧត្តមនៅខេត្តកោះកុង ដោយភ្ជាប់ជាមួយនៅខ្លឹមសារស្ងើច​សរសើរ​ដល់ស្រ្ដីដែលកំពុងមានតួនាទីជាថ្នាក់ដឹកនាំ និងជាអ្នកចូលរួមធ្វើការងារសង្គមជាច្រើនទៀត​ជាមួយនឹងបណ្ដាញស្រ្ដីឆ្នើម។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams បាន​សរសេរថា៖«នៅខេត្តកោះកុង ខ្ញុំបានជួបស្ត្រីដ៏អស្ចារ្យជាច្រើន។ លោកជំទាវ មិថុនា ភូថង គឺជាអភិបាលខេត្តស្ត្រីដំបូងដែលខ្ញុំបានជួប ​ហើយអភិបាលរងស្ត្រី អ៊ី នារីនេត Y Nearynet បានចូលរួមជាមួយពួកយើងសម្រាប់ទស្សនាកិច្ចភាគច្រើននៅក្នុងខេត្ត»។ ឯកឧត្តមបន្តថា៖«យើងបានជួបបណ្តាញស្ត្រីឆ្នើមដែលបង្កើតឡើងដោយ ActionAid … Read More

STEM ជាការអប់រំ មិនផ្តោតលើការទន្ទេញ សំខាន់លើការវិភាគ និងការគិតបែបស៊ីជម្រៅ

មុខវិជ្ជាវិទ្យាសាស្ដ្រទាំងអស់នៅក្នុងថ្នាក់រៀន គឺសុទ្ធតែទាក់ទងគ្នា ភាគច្រើនមុខវិជ្ជាទាំងនេះត្រូវបានគេបែងចែកដាច់ពីគ្នា។ ប៉ុន្ដែដើម្បីងាយស្រួលក្នុងការសិក្សា គេបានបញ្ចូលមុខវិជ្ជា វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ចូលគ្នា តាមរយៈការដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោក។ STEM ជាការអប់រំ មិនផ្ដោតលើការទន្ទេញនោះទេ ប៉ុន្ដែផ្ដោតសំខាន់លើការវិភាគ និងការគិតបែបស៊ីជម្រៅ។ ការប្រើប្រាស់ការអប់រំ STEM សិស្សានុសិស្សនឹងមានឱកាសស្វែងយល់បន្ថែម សួរសំណួរ ពិសោធន៍ និងការបង្កើតកំហុស ដើម្បីក្លាយជាអ្នកសិក្សាពេញមួយជីវិត។ STEM តំណាងឲ្យវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ STEM … Read More

ចាប់ផ្តល់សេវាកាក់ឌីជីថល របស់ធនាគារនៃការវិនិយោគ Citigroup សម្រាប់ស្ថាប័នហិរញ្ញវត្ថុ

ធនាគារវិនិយោគ Citigroup កំពុងតែគ្រប់គ្រងទ្រព្យសម្បត្តិចំនួន 1.72 ពាន់ពាន់លានដុល្លារបានដាក់ឲ្យប្រើសេវាកម្មកាក់ឌីជីថល ដែលប្រើប្រាស់ Blockchain ផ្ទាល់ខ្លូនជូនស្ថាប័នវិនិយោគ។ ជាមួយនឹងសេវាកម្មនេះស្ថាប័នវិនិយោគអាចវេរលុយចេញ និងចូលឆ្លងប្រទេសបានយ៉ាងរហ័សហើយសេវាកម្មនេះនឹងបើកអោយប្រើ 24/7។ Citigroup បានធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន Maersk ដើម្បីធ្វើការសាកល្បងទៅលើសេវាកម្មទូទាត់ប្រាកដោយពីដើមមកក្នុងឧស្សាហកម្មគឺមានជួបបញ្ងាច្រើនទាក់ទងនឹងការទូទាត់ប្រាក់ ហើយបន្ទាប់ពីការសាកល្បងក៏បានទទួលជោគជ័យរួចមកហើយ។ ក្រោយការធ្វើសវនកម្មទៅលើ Binance US និយតករបានឲ្យដឹងខ្លួនថាជួបរឿងពិបាកក្នុងការធានាថា Binance US ពិតជាមានលុយរបស់អ្នកវិនិយោគគ្រប់ចំនួន។ ហើយនៅថ្ងៃនេះ SEC បានស្នើតុលាការច្រានចោលសំណើររបស់ Binance ដើម្បីឲ្យនិយតករអាចត្រួតពិនិត្រ Binance US … Read More

អឿន ម៉ូលីកា ត្រូវផ្ដន្ទាទោស ២សំណុំរឿងដាក់ពន្ធនាគារ៣ឆ្នាំ៦ខែ

ភ្នំពេញ៖ មេតុងទីនល្បីឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក វង្ស សាវ៉ាត ជាតំណាងអយ្យការបានប្រកាសសាលក្រមផ្តន្ទាទោសសំណុំរឿងទី១ ដាក់ពន្ធនាគារចំនួន១៨ខែ សងសំណងទៅបណ្តឹង៦៥០០ដុល្លារ ជំងឺចិត្ត១០លានរៀល និងសំណុំរឿងទី២ ដាក់ពន្ធនាគារចំនួន២ឆ្នាំសងសំណងទៅបណ្តឹង៣០ ម៉ឺនដុល្លារ ជំងឺចិត្ត២០លានរៀល ពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ) កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១៨ … Read More

អគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ ត្រូវបានចាប់ខ្លួនករណីលក់ដីខ្យល់

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងនគរបាលក្រុងតាខ្មៅ ខេត្តកបណ្តាល បានសហការធ្វើការឃាត់ខ្លួនអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្ទេត ឯ.ក ដើម្បីយកទៅឃុំខ្លួន ដោយអនុវត្តទោស២ឆ្នាំ តាមអំណាចសាលក្រមកំបាំងមុខ របស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។ ឈ្មោះ ញឹម ខេមរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាប់ចោទមានតួនាទីជាអគ្គនាយកក្រុមហ៊ុន ញឹម ខេមរៈ រៀលអ៊ីស្ទេត ឯ.ក មានទីលំនៅផ្ទះលេខ១៦០ ផ្លូវលំ ភូមិសែនសុខទី៥ … Read More

ប្រទេសឥណ្ឌា៖ ផ្ទុះតវ៉ាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីកាណាដា លើការស្លាប់សកម្មជនផ្ដាច់ខ្លួន

ឥណ្ឌា៖  នៅក្នុងប្រទេសឥណ្ឌា បានផ្ទុះការតវ៉ានៅភាគខាងជើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)បានចោទប្រកានទីកក្រុង New Delhi ថាទីភ្នាក់ងារចារកម្មរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ (Sikh)។ រូបផូស្ទ័ររបស់លោក Trudeau ជាមួយការលើកពាក្យស្លោក ក្រុមកម្មករមកពីតំបន់ Dogra Front នៅក្នុងទីក្រុង ចាំមួ (Jammu) បាននិយាយថា លោកនាយករដ្ឋមន្ត្រីកាណាដាបានចោទប្រកាន់ទីក្រុង New Delhi បំភិតបំភ័យអ្នកបោះឆ្នោតរបស់លោក។ ចំនួនប្រជាជនកាន់សាសនាស៊ីគនៅ កាណាដា មានច្រើនបំផុត ក្រៅពីរដ្ឋពុនចាប(Punjab) របស់ឥណ្ឌាដោយមានប្រជាជនប្រហែល ៧៧សែននាក់ត្រូវគេរាយការណ៍កាន់សាសនាស៊ីគ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី  ដែលប្រព្រឹត្ត​ទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖ ១-របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្ដើមអនុវត្តដំណាច់ឆ្នាំ២០២៣ ២-សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ៣-របាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ ៤-សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៥-សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ៦-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ ៧- បញ្ហាផ្សេងៗ ៕  

ក្រោយពីការចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ទាមទារឲ្យសហរដ្ឋអាមេរិកបង្ហាញសុច្ឆន្ទៈ

អ៊ីរ៉ង់៖ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែបង្ហាញ «សុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត»របស់ខ្លួនក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ខណៈដែលការចរចាដោយប្រយោលជាច្រើនខែរវាងគូសត្រូវ ដែលមានរយៈពេលយូរ មិនបានឈានទៅដល់ចំណុចណាមួយឡើយ។ នៅក្នុងសុន្ទរកថានៅឯមហាសន្និបាតUN លោករ៉េស៊ី បាននិយាយ ដោយសំដៅទៅលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) រវាងទីក្រុងតេអេរ៉ង់ និង មហាអំណាចទាំង៦ថា៖«តាមរយៈការចាកចេញពីJCPOA សហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀង និងគោលការណ៍នៃសេចក្តីស្មោះត្រង់។ សហរដ្ឋអាមេរិក គួរតែបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន»។ លោក ដូណាល់ … Read More