ឯកអគ្គរាជទូតអង់គ្លេស បង្ហាញចំណាប់អារម្មណ៍លើមន្រ្ដីជាស្រ្ដីនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៣នេះ បានបង្ហាញរូបភាពនៃបេសកកម្មរបស់ឯកឧត្តមនៅខេត្តកោះកុង ដោយភ្ជាប់ជាមួយនៅខ្លឹមសារស្ងើច​សរសើរ​ដល់ស្រ្ដីដែលកំពុងមានតួនាទីជាថ្នាក់ដឹកនាំ និងជាអ្នកចូលរួមធ្វើការងារសង្គមជាច្រើនទៀត​ជាមួយនឹងបណ្ដាញស្រ្ដីឆ្នើម។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ឯកឧត្តម Dominic Williams បាន​សរសេរថា៖«នៅខេត្តកោះកុង ខ្ញុំបានជួបស្ត្រីដ៏អស្ចារ្យជាច្រើន។ លោកជំទាវ មិថុនា ភូថង គឺជាអភិបាលខេត្តស្ត្រីដំបូងដែលខ្ញុំបានជួប ​ហើយអភិបាលរងស្ត្រី អ៊ី នារីនេត Y Nearynet បានចូលរួមជាមួយពួកយើងសម្រាប់ទស្សនាកិច្ចភាគច្រើននៅក្នុងខេត្ត»។

ឯកឧត្តមបន្តថា៖«យើងបានជួបបណ្តាញស្ត្រីឆ្នើមដែលបង្កើតឡើងដោយ ActionAid Cambodia – រួមទាំង លោកស្រី ចាន់ គឹមឆេង ផងដែរ ដែលបណ្តាញនេះធ្វើការដើម្បីដោះស្រាយបញ្ហា​នៅ​ក្នុងសហគមន៍ ស្តីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តឯកអគ្គរាជទូត បន្តថា៖‍«ចុងក្រោយ ខ្ញុំបានធ្វើដំណើរជាមួយសហការីស្រីដ៏អស្ចារ្យពីរនាក់ពី​ស្ថានទូត​របស់យើង Chivyvatey Khieng Tep Chanmarina»៕