ប្រមុខដឹកនាំកំពូលរុស្សី ប្តេជ្ញាថានឹងដាក់ទណ្ឌកម្មទៅលើអ៊ុយក្រែន ដែលបើកការវាយប្រហារ រំខានដល់ដំណើរការបោះឆ្នោត នៅក្នុងប្រទេសរុស្ស៊ី

ម៉ូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន យ៉ាងដូច្នេះថា បានព្យាយាមរំខានដល់ការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ី ដែលស្ទើរតែប្រាកដណាស់ ក្នុងការប្រគល់ឲ្យរូបគាត់ កាន់តំណែង៦ឆ្នាំបន្ថែមទៀត នៅក្នុងវិមានក្រឹមឡាំង ហើយបានថ្លែងថា ក្រុងម៉ូស្គូ នឹងដាក់ទណ្ឌកម្ម ទៅលើក្រុងគៀវ សម្រាប់ការវាយប្រហារ ចុងក្រោយរបស់ខ្លួន កាលពីថ្ងៃសុក្រ។ ការបោះឆ្នោតលើកដំបូង ក្នុងរយៈពេល៣ថ្ងៃ ត្រូវបានកត់សម្គាល់ដោយការរំខាន រួមទាំងថ្នាំជ្រលក់ដែលត្រូវបានចាក់ចូលទៅក្នុងប្រអប់សន្លឹកឆ្នោត ស្រាក្រឡុក Molotov ត្រូវបានគេបោះចោល នៅការិយាល័យបោះឆ្នោតក្នុងទីក្រុង កំណើតរបស់លោកពូទីន និងរាយការណ៍ពីការវាយប្រហារ តាមអ៊ីនធើរណេត … Read More

គ្មាន​ការ​ទទួល​ខុសត្រូវ​លេីសត្វចិញ្ចឹមបង្កគ្រោះថ្នាក់បណ្ដាល​ឲ្យស្លាប់មនុស្សពីរនាក់​ និងងាប់សត្វគោមួយក្បាល​

ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង ០០នឹង៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤មានករណីគ្រោះថ្នាក់ចរា​ចរ​ណ៍ នៅ​លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​( ៤៦-៤៧ ) ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម៉ូតូ០១គ្រឿងម៉ាកយ៉ាន់ម៉ាហាអុិច-អរ (XR) ព័ណខ្មៅពាក់ផ្លាកលេខភ្នំពេញ​1X​Q​-5354បើកបរពីទិសខាងកើត ទៅទិសខាងលិច​ អ្នកបើកបរឈ្មោះ​ សឿង វើន ភេទប្រុស អាយុ២៧ឆ្នាំ​ អ្នករួមដំណើរ​ឈ្មោះ​ ឡាំ បូរាណ ភេទប្រុស​ អាយុ​២​៥ឆ្នាំ រស់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច  … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយការលំបាករបស់ពលរដ្ឋ

ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើបញ្ហាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន ១ ៥០០នាក់ នៅឃុំឫស្សីស្រុក … Read More

តំបន់ភាគខាងជើង អាជ្ញាធរអ៊ុយក្រែន បើកការជម្លៀសទ្រង់ទ្រាយធំ ស្របការវាយប្រហារកាន់តែខ្លាំង

អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែន បានចាប់ផ្តើមការជម្លៀសសហគមន៍ជាច្រើននៅក្នុងតំបន់ ស៊ូមី (Sumy) ភាគខាងជើងរបស់ប្រទេសនេះ បើតាមក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រ ទី១៥ ខែមីនា នៅជិតព្រំដែនរុស្ស៊ី បន្ទាប់ពីការបាញ់ផ្លោងយ៉ាងខ្លាំងក្លា និងដ៏អូសបន្លាយនៅតំបន់នោះ។ រដ្ឋបាលយោធានៃតំបន់ ស៊ូមី បានបង្ហោះនៅលើកម្មវិធីផ្ញើសារតេលេក្រាមដោយនិយាយថា អ្នកស្រុកជាង ១៨០ នាក់នៃតំបន់ក្បែរសហគមន៍ វេលីខូភីសាស្កា (Velikopysarska) ជាប់ព្រំដែន ត្រូវបានជម្លៀសចេញក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។ អាជ្ញាធរក្នុងតំបន់ ស៊ូមី បានចេញរបាយការណ៍ប្រចាំថ្ងៃជាយូរមកហើយអំពីការបាញ់ផ្លោងរបស់រុស្ស៊ី ប៉ុន្តែការវាយប្រហារកាន់តែខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃមកនេះ។ រដ្ឋបាលបាននិយាយថា ប្រជាជនសរុបជាង ៤.៥០០ នាក់ … Read More

ប្រមុខដឹកនាំរដ្ឋកូរ៉េខាងជើង ត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស ខណៈជំរុញឱ្យមានការត្រៀមខ្លួនប្រយុទ្ធ

កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស ហើយបានជំរុញឱ្យមានការត្រៀមលក្ខណៈ «ប្រាកដនិយម» សម្រាប់ការប្រយុទ្ធ បន្ទាប់ពីសមយុទ្ធប្រចាំឆ្នាំរួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់កាលពីដើមសប្ដាហ៍នេះ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរយការណ៍នៅថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ។ លោក គីម នៅក្នុងរូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ KCNA ត្រូវបានគេមើលឃើញថាកំពុងពិនិត្យមើលសមយុទ្ធ ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ជាមួយកូនស្រីរបស់ខ្លួន និងបានជួបជាមួយក្រុមទាហានឆ័ត្រយោងដែលបានចូលរួមក្នុងការហ្វឹកហ្វឺន។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានបន្ថែមថា លោក … Read More

ភោជនីយដ្ឋានជាង ៥០កន្លែងរបស់ កូរ៉េខាងជើង បើកដំណើរការ ក្នុងប្រទេសចិន បំពានលើទណ្ឌកម្ម អង្គការសហប្រជាជាតិ

បរទេស៖ ប្រទេសកូរ៉េខាងជើងកំពុងដំណើរ ការភោជនីយដ្ឋានជាង ៥០កន្លែង ដែលបុគ្គលិកដោយពលរដ្ឋ របស់ខ្លួននៅក្នុងទីក្រុងជាង ១០ របស់ប្រទេសចិន ដោយបំពានលើទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ នេះយោងតាមប្រភពការទូត មួយបានឱ្យដឹង ។ របបកូរ៉េខាងជើងយកប្រាក់ ឈ្នួលភាគច្រើនដែលកម្មករខ្លួន រកបាននៅបរទេស ដើម្បីផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន បើយោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ ដោយសារបុគ្គលនោះមិនត្រូវបានគេអនុញ្ញាត ឱ្យនិយាយជាមួយអ្នកសារព័ត៌មាននោះ បានផ្តល់ឈ្មោះភោជនីយដ្ឋានជាភាសាកូរ៉េ និងចិន និងអាស័យដ្ឋានរបស់ពួកគេនៅ … Read More

ស្ពានអាកាសមរតកតេជោ! សល់តែ២៧ថ្ងៃទៀតនឹងបើកដំណើរការឱ្យប្រើប្រាស់បណ្តោះអាសន្ន

ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ នៅសល់តែ២៧ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវដាក់ឱ្យពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងខែមេសាខាងមុខនេះ សម្រាប់ដំណាក់កាលខ្សែមេទី១ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ឆ្ពោះទៅកាន់មហាវិថី ព្រះមុន្នីវង្ស ។ ផ្អែកតាមមន្ត្រីទទួលបន្ទុកការងារសាងសង់ស្ពាន បានប្រាប់ថា បច្ចុប្បន្ន ស្ពានអាកាសដំណាក់កាលទី១នេះ សម្រេចបាន៩០ភាគរយហើយ ។ បច្ចុប្បន្ន មន្ត្រីជំនាញ កំពុងយកចិត្តទុកដាក់ក្នុងការសាងសង់បញ្ចប់ ដោយការងារស្នូលនៅសេសសល់ គឺមានដូចជា បង្កាន់ដៃស្ពាន ប្រព័ន្ធទឹកភ្លើង បង្គោលភ្លើង និងអំពូលសម្រាប់បំភ្លឺ និងការងារសាងសង់នៅចំណុចគល់ស្ពាន ហើយបន្តឈានដល់ការអ៊ុតកៅស៊ូបញ្ចប់ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៦ខែនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ ប្រកបដោយសមិទ្ធផល

ភ្នំពេញ៖ នាវិមានសន្តិភាព នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងពីការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តភ្លាមៗ ក្រោយរាជរដ្ឋាភិបាលថ្មីឡើងកាន់តំណែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនោះមានដូចជា៖ ទី១-ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលដែលគ្របដណ្តប់លើ​ប្រជាពលរដ្ឋ​ចំនួន៦,៨ លាននាក់ នៅក្នុងនោះមានសមាជិកប.ស.ស ទាំងរបបកាតព្វកិច្ចនិងរបបស្ម័គ្រចិត្ត​សរុបជាង ២លាន១សែននាក់។ ទី២-មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារ​ងាយរងហានិភ័យ​ចំនួន ៤៩ម៉ឺនគ្រួសារស្មើនឹង១លាន៨សែននាក់។ … Read More

សម្តេចធិបតី មានប្រសាសន៍ថា រយៈពេល៦ខែនេះ មានរោងចក្រសហគ្រាសបើកថ្មី ៣៣១៣ ក្នុងនោះវិស័យកាត់ដេរ ១៦៤ រោងចក្រ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមានមានចំនួន ៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤ រោងចក្រ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា សម្ដេចទទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមិន​ទាន់ល្អ​ឥតខ្ចោះនោះទេ ប៉ុន្ដែក៏សូមឱ្យអ្នកដែលរិះគន់ត្រូវពិចារណាអំពីទំហំសមិទ្ធផល​ជាក់ស្ដែងចំពោះការរីកច្រើនរបស់កម្ពុជាផងដែរ ដូចជាករណីរោងចក្រមួយចំនួនបានបិទទ្វា ប៉ុន្ដែក៏មានរោចក្រជាច្រើនបានបើកថ្មីដែរ។ សម្តេចធិបតី … Read More