គ្មាន​ការ​ទទួល​ខុសត្រូវ​លេីសត្វចិញ្ចឹមបង្កគ្រោះថ្នាក់បណ្ដាល​ឲ្យស្លាប់មនុស្សពីរនាក់​ និងងាប់សត្វគោមួយក្បាល​

ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង ០០នឹង៤០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤មានករណីគ្រោះថ្នាក់ចរា​ចរ​ណ៍ នៅ​លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​( ៤៦-៤៧ ) ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម៉ូតូ០១គ្រឿងម៉ាកយ៉ាន់ម៉ាហាអុិច-អរ (XR) ព័ណខ្មៅពាក់ផ្លាកលេខភ្នំពេញ​1X​Q​-5354បើកបរពីទិសខាងកើត ទៅទិសខាងលិច​ អ្នកបើកបរឈ្មោះ​ សឿង វើន ភេទប្រុស អាយុ២៧ឆ្នាំ​ អ្នករួមដំណើរ​ឈ្មោះ​ ឡាំ បូរាណ ភេទប្រុស​ អាយុ​២​៥ឆ្នាំ រស់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺ បើកម៉ូតូដល់ចំណុចខាងលើ បានបុកស​ត្វគោ​ញី​មួយក្បាល​ដេីរឆ្លងផ្លូវ​ បណ្តាលឲ្យគ្រោះថ្នាក់​ស្លាប់មនុស្ស០២នាក់នៅហ្នឹងកន្លែង​ រីឯ​សត្វគោក៏ងាប់នៅកន្លែងកេីតហេតុ​ ។

តាមព័ត៌មាន​ពីមន្រ្ដីនគរបាលមូលដ្ឋាន​ ថាបច្ចុប្បន្ន​ពល​រដ្ឋ​ជាម្ចាស់​សត្វ​ចិញ្ចឹម​នៅតែបន្ដលែងសត្វមិនទទួ​លខុ​សត្រូវនិងតែងតែបង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗញឹក​ញា​ប់​ពេលខ្លះខូចខាតស​ម្ភារៈ​ ទោះបីជា​អាជ្ញាធរមូលដ្ឋាន​បានផ្សព្វផ្សាយអំពី​បញ្ហានេះក៏នៅតែបន្ដកេីតមាន​😭 ជាក់​ស្តែង​ថៃ្ង​នេះបណ្ដាល​ឲ្យមា​នការបាត់បង់អាយុជីវិតម​នុ​ស្ស​២នាក់​ ​សម​ត្ថកិច្ច​បានស្រាវជ្រាវ​កំណត់​ម្ចា​ស់​សត្វ​ចិញ្ចឹម​ ដេីម្បី​ទទួ​ល​ខុសត្រូវ​ចំពោះ​ផ្លូវច្បាប់​៕

💠សំណូមពរ​ ដល់ពលរដ្ឋ​ដែលជាម្ចាស់សត្វចិញ្ចឹមនានាដែលកំពុងតែមានការចិញ្ចឹមសូមមេត្ដាយកចិត្ដទុកដាក់និងអនុវត្ត​តាមការណែនាំ​និងច្បាប់​ 🐕🐐🐂
👉Images