ការព្រមានពីសង្រ្គាមស៊ីវិល និងប្រល័យពូជសាសន៍ ពីមេក្លោងក្រុមអន្ធពាលហៃទី បើសិននាយករដ្ឋមន្រ្ដីនៅតែកាន់អំណាច

បរទេស៖ លោក ជីមមី ឆេរីហ្ស៊ែរ(Jimmi Cherizier) ឬបាប៊ីឃ្យ៊ូ (Barbecue) មេដឹកនាំរបស់ក្រុមអន្ធពាលហៃទី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលមួយដែល និងបញ្ចប់ក្នុងអំពើប្រល័យពូជសាសន៍ បើសិននាយករដ្ឋមន្រ្ដីអារូយ៉ែល ហង់រី(Ariel Henry) នៅតែស្ថិតក្នុងអំណាចនោះ។ ឆេរីហ្ស៊ែរ បាននិយាយនៅក្នុងសន្និសិទកាសែតមួយក្នុងរដ្ឋធានីព័រអូប្រាំង (Port au-Prince)ថា សហព័ន្ធដែលប្រមូលផ្ដុំទៅដោយក្រុមអន្ធពាលហៃទី ដែលជាក្រុមដើរប្រមូលកម្លាំងប្រព្រឹត្តអំពើអាក្រាក់ នឹងប្រយុទ្ធដើម្បីទម្លាក់លោកហង់រី និងបង្កើតប្រព័ន្ធថ្មីមួយនៅក្នុងប្រទេសហៃទី។ ឆេរីហ្ស៊ែរអាយុ៤៦ឆ្នាំ ឈ្មោះក្រៅហៅបាប៊ីឃ្យ៊ូ ធ្លាប់ជាអតីតមេដឹកនាំនៃកងកម្លាំងនគរបាលជាតិហៃទី។ កាលលោកនៅជាមេដឹកនាំនៃកងកម្លាំងនគរបាល លោក ត្រូវបានអង្គការសហប្រជាជាតិចោទប្រកាន់ថា បានដើរតួនាទីសម្លាប់រង្គាល … Read More

បើកផ្លូវឲ្យមានការប្រកួតគ្នាឡើងវិញ រវាងលោក Trump-Biden ដោយ Nikki Haley បញ្ចប់ការប្រជែងតំណែងសេតវិមាន

អាមេរិក៖ លោកស្រី Nikki Haley អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ នឹងផ្អាកយុទ្ធនាកាប្រជែងតំណែងប្រធានាធិបតីរបស់លោកស្រី កាលពីថ្ងៃពុធ ទី៦ ខែមីនា ។ នេះបើយោងតាមប្រភពដែលដឹងពីគម្រោងរបស់លោកស្រី ដោយការសម្រេចបែបនេះធ្វើឲ្យប្រាកដថា លោក Donald Trump នឹងឈ្នះការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ហើយលោកត្រូវប្រឈមជាថ្មីម្តងទៀតជាមួយប្រធានាធិបតីលោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ៕

ក្រសួងមហាផ្ទៃ ៖ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ

សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ៖ ០០៣ សណន ស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

បំពង់ Nord Stream ! មន្ត្រីចារកម្មកំពូល រុស្សី អះអាងថា អង់គ្លេសនិងអាមេរិក ជាអ្នកបំផ្ទុះ

រុស្ស៊ី៖ លោក Sergey Naryshkin ប្រធាននៃទីភ្នា់ងារស៊ើបការណ៍សម្ងាត់បរទេស (SVR) របស់រុស្ស៊ី បានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ គឺជាអ្នកនៅពីក្រោយការផ្ទុះដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream ទាំងពីរ នេះបើយោងតាមការចេញផ្សាយ របស់ RT ។ បំពង់បង្ហូរហ្គាសដែលជាតំណភ្ជាប់ ថាមពលដែលត្រូវបានសាងសង់ឡើង ដើម្បីនាំយកឧស្ម័នធម្មជាតិ របស់រុស្ស៊ីដោយផ្ទាល់ទៅកាន់ប្រទេសអាល្លឺម៉ង់ ត្រូវបានបំផ្លាញ ដោយក្រុមមិនស្គាល់មុខ នៅក្នុងការផ្ទុះជាបន្តបន្ទាប់នៅក្នុង ខែកញ្ញាឆ្នាំ២០២២។ អាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែត ដែលចែករំលែកតំបន់សេដ្ឋកិច្ចក្នុងតំបន់នោះ … Read More

ហាម៉ាសចេញ មកប្រតិកម្មឆ្លើយតប ចំពោះផែនការនៃបទឈប់បាញ់ ដែលគាំទ្រដោយអាមេរិក

បរទេស៖ ក្រុមហាម៉ាស់ បានច្រានចោលក្របខណ្ឌនៃសំណើអន្តរជាអន្តរជាតិ សម្រាប់បទឈប់បាញ់បណ្តោះអាសន្ន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា គ្មានការផ្លាស់ប្តូរអ្នកទោសអាចដំណើរការទៅមុខ បានទេរហូតដល់ការទាមទាររបស់ខ្លួនរួមទាំងការដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ ចេញពីក្របខណ្ឌប៉ាឡេស្ទីន ត្រូវបានធ្វើឡើងទេនោះ នេះបើយោងតាមការចេញផ្សាយរបស់ RT ។ លោកHamdan មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បានធ្វើអត្ថាធិប្បាយ របស់គាត់ប៉ុន្មានម៉ោង បន្ទាប់ពីលោក Joe Biden ប្រធានាធិបតីអាមេរិក និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេស បាននិយាយថា វាអាស្រ័យលើក្រុមហាម៉ាស ក្នុងការទទួលយកបទឈប់បាញ់ដែលបានស្នើឡើងដែលនឹងផ្អាកសង្គ្រាមជាមួយអ៊ីស្រាអែល យ៉ាងហោចណាស់ ប្រាំមួយសប្តាហ៍នៅមុនថ្ងៃបុណ្យរ៉ាម៉ាដាន។ … Read More

ប្រមុខដឹកនាំបារាំង លោក Macron មិនគាំទ្រគោលការណ៍ បង្ខាំងទ្រព្យសម្បត្តិរុស្សី ពីលោក Biden

បារាំង៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានព្រមានប្រឆាំងនឹងការដកហូតទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលបង្កកដោយអះអាងថា ទង្វើបែបនេះនឹងរំលោភលើច្បាប់អន្តរជាតិ និងធ្វើឱ្យអឺរ៉ុបចុះខ្សោយ នេះយោងតាមការចេញផ្សាយរបស់ RT ។ គួរឲ្យដឹងដែរថា សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បាននិងកំពុងជំរុញឱ្យមានសកម្មភាព រឹបអូស យកការកាន់កាប់នោះ ហើយប្រើប្រាស់វា ដើម្បីផ្តល់មូលនិធិដល់ រដ្ឋាភិបាលអ៊ុយក្រែនទៀតផង។ កន្លងមកលោកខាងលិច បានបង្កកទ្រព្យសម្បត្តិប្រហែល៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារ កណ្តាលរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា … Read More

នៅក្រោមស្ពាន ក្នុងទីក្រុងហូជីមិញ ខ្សែកាបសម្រាប់ភ្ជាប់កាមេរ៉ា ត្រូវចោរលួចកាត់ អស់ ៦.០០០ម៉ែត្រ

វៀតណាម៖ ខ្សែកាបជាង ៦.០០០ម៉ែត្រ ដែលភ្ជាប់កាមេរ៉ាឃ្លាំមើល ដែលដាក់នៅក្រោមស្ពាន ក្នុងទីក្រុងហូជីមិញ ត្រូវបានចោរលួច ដែលបណ្តាល ឱ្យមានការខាតបង់ជាប្រាក់ ចំនួន ៣០០ លានដុង ស្មើនឹងប្រហែល ១២.១៥០ ដុល្លារអាមេរិក និងប៉ះពាល់ដល់ចរាចរណ៍ផ្លូវទឹក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចោរហាក់ដូចជាចូលចិត្តខ្សែភ្លើង ខ្សែស្ពាន់ និងខ្សែសំណាញ់ប្លាស្ទិក HDPE , នេះបើយោងតាមឯកសារដែលផ្ញើ ដោយមជ្ឈមណ្ឌលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ … Read More

កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើវិស័យការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងសន្តិសុខជាដើម។ ការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់ប្រមុខដឹកនាំប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលភាគីទាំងពីរបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ នៅក្នុងកិច្ចជំនួបនោះថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី … Read More

កម្ពុជា ជាប្រទេសដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីឆ្លងកាត់របបប្រល័យពូជសាសន៍ នេះជាសម្តីនាយករដ្ឋមន្ត្រីអូស្ត្រាលី

ភ្នំពេញ៖ លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងថា កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាក ក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាថ្ងៃទី៥ ខែមីនា លោក អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។ នេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើរ ហើយប្រជាជននៃប្រទេសទាំងពីរ ទទួលបានផលប្រយោជន៍ទៅវិញទៅមក នៅក្នុងទំនាក់ទំនងដ៏ល្អប្រសើរនេះ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី … Read More