លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានប្រធានាធិបតីអ៊ុយក្រែនអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ
ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ត្រូវបានលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ផ្ញើលិខិតអបអរខណៈទទួលបានតំណែងជានាយករដ្ឋមន្ត្រីថ្មី និងបានអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវផងដែរ។ ជាមួយគ្នានោះ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានឆ្លៀតអរគុណដែលកន្លងមកកម្ពុជាបានផ្តល់ជំនួយមនុស្សផ្នែកវគ្គហ្វឹកហ្វឺនដោះមីនដល់អ៊ុយក្រែន និងគាំទ្រអ៊ុយក្រែនលើឆាកអន្តរជាតិជុំវិញទង្វើឈ្លានពានពីសំណាក់រុស្ស៊ី។ ការប្រកាសអញ្ជើញពីប្រមុខរដ្ឋាភិបាលអ៊ុយក្រែនដែលមមាញឹកជាប់ដៃធ្វើសង្គ្រាមនេះ ធ្វើឡើងតាមរយៈលិខិតអបអរសាទរផ្ញើជូនលោក ហ៊ុន ម៉ាណែត ចុះនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ដែលលោកហ្សេឡេនស្គី បានថ្លែងអបអរយ៉ាងស្មោះស្ម័គ្រក្នុងនាមលោកជាប្រជាជនអ៊ុយក្រែន និងក្នុងនាមជាប្រធានាធិបតី ចំពោះការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅកម្ពុជានេះ។ លោកហ្សេឡេនស្គីបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តថាការងាររបស់ឯកឧត្តម … Read More