សង្គ្រាម ជាមួយនឹងរុស្សី ចិន អ៊ីរ៉ង់នឹងកូរ៉េខាងជើង អង់គ្លេស ថាត្រៀមខ្លួនរួចហើយ
អង់គ្លេស៖ លោក Grant Shapps រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានព្យាករណ៍ថា ជម្លោះពិភពលោករវាងលោកខាងលិច និងរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង ក្នុងរយៈពេលប្រាំឆ្នាំប្រាកដជានឹងអាចកើតមានឡើង នេះបើយោងតាមការចេញផ្សាយរបស់ RT ។ លោក Shapps បានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ចក្រភពអង់គ្លេស បង្កើនការចំណាយយោធារបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេហៅថាការគំរាមកំហែង ដែលមានស្រាប់នៅពេលបច្ចុប្បន្ននេះ ។ លោក Shapps ក្នុងសុន្ទរកថាដំបូងរបស់គាត់ក្នុងនាមជាប្រមុខការពារជាតិកាលពីថ្ងៃចន្ទ បានពណ៌នាចក្រភពអង់គ្លេសថា ជាមហាអំណាចយោធាពិភពលោកនាំមុខគេ ដោយលើកថាបច្ចុប្បន្នថវិកាការពារជាតិមានចំនួនដល់ទៅ ៥០ពាន់លានផោនឬត្រូវជា៦៣ពាន់លានដុល្លារ។ ដោយឡែកក្នុងការវាយប្រហារតាមអាកាសនាពេលថ្មីៗនេះលើកងកម្លាំង … Read More