នគរបាលរាជធានីភ្នំពេញ យប់មិញឃាត់យានយន្ត ល្មើសបាន៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង

ភ្នំពេញ៖ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានី បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្នុងនោះបានឃាត់យានយន្តល្មើសបាន ៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង នាយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលបានលទ្ធផល ធ្វើឡើងក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ … Read More

ព្រះរាជក្រម៖ ច្បាប់ស្តីពីនីតិវិធីនៃការពិន័យស៊ីវិល ២០០៨

ព្រះរាជក្រម របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នស/រកម/០៣០៨/០១១ ច្បាប់ស្តីពីនីតិវិធីនៃការពិន័យស៊ីវិល ២០០៨ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៨ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ប្រមុខដឹកនាំកំពូលហុងគ្រី លាលែងពីតំណែងជុំវិញការលើកលែងទោសករណីរំលោភផ្លូវភេទលើកុមារ ក្រោយផ្ទុះការតវ៉ាទូទាំងប្រទេស

ហុងគ្រី៖ ការលាលែងពីតំណែងរបស់ប្រធានាធិបតីអភិរក្សនិយមក្នុងប្រទេសហុងគ្រីបាន កាលពីថ្ងៃសៅរ៍ស្របពេលមានការតវ៉ាជាសាធារណៈចំពោះការលើកលែងទោស ដែលលោកស្រីបានផ្តល់ដល់បុរសម្នាក់ដែលត្រូវបានកាត់ទោសថាជាអ្នកសមគំនិតក្នុងសំណុំរឿងរំលោភបំពានផ្លូវភេទលើកុមារ ជាការសម្រេចចិត្តមួយបានលាតត្រដាងរឿងអាស្រូវនយោបាយមិនធ្លាប់មានសម្រាប់រដ្ឋាភិបាលជាតិនិយម ដែលគ្រប់គ្រងរដ្ឋាភិបាលអ្នកជាតិនិយមជាយូរមកហើយ។ នៅក្នុងសារទូរទស្សន៍របស់លោកស្រី កាតាលីន ណូវ៉ាក់ (Katalin Novák) អាយុ៤៦ ឆ្នាំ បានប្រកាស ថាលោកស្រីនឹងចុះចេញពីតំណែងជាប្រធានាធិបតី ដែលលោកស្រីបានកាន់អំណាចតាំងពីឆ្នាំ២០២២មក។ ការសម្រេចចិត្តរបស់លោកស្រីបានកើតឡើង បន្ទាប់ពីការផ្ទុះកំហឹងជាសាធារណៈជាងមួយសប្តាហ៍ បន្ទាប់ពីត្រូវបានគេបង្ហាញថាប្រធានាធិបតីរូបនេះ បានចេញការលើកលែងទោសកាលពីខែមេសា ឆ្នាំ ២០២៣ដល់បុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទលាក់បាំងការរំលោភផ្លូវភេទកុមារ នៅក្នុងផ្ទះកុមារដែលគ្រប់គ្រងដោយរដ្ឋ។ មនុស្សជាង១ពាន់នាក់នៅក្នុងរដ្ឋធានីនៃប្រទេសហុងគ្រី បានតវ៉ានៅថ្ងៃសុក្រ ថ្ងៃទី ៩ ខែកុម្ភៈ ដោយទាមទារឱ្យប្រធានាធិបតី Katalin … Read More

ប្រមុខដឹកនាំកំពូលរុស្ស៊ីថា គ្មានការតាំងចិត្តវាយប្រហារ លើណាតូឡើយ

រុស្សី៖ រុស្ស៊ីមិនមានចេតនាវាយប្រហារ ប្រទេសសមាជិកណាតូទេ ហើយនឹងសងសឹកលុះត្រាតែ ត្រូវបានវាយប្រហារជាមុនសិន ប្រធានាធិបតី Vladimir Putin បានប្រាប់អ្នកកាសែតអាមេរិកលោក Tucker Carlson នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នេះយោងតាមការចេញផ្សាយរបស់ RT ។ លោកPutinបានថ្លែងថា បណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមបំភិតបំភ័យប្រជាជន របស់ពួកគេជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ី។ លោក​បាន​បន្ថែម​ថា មនុស្ស​ឆ្លាត​យល់​យ៉ាង​ច្បាស់​ថា នោះ​ជា​រឿង​មិន​ពិត។ លោក Carlson បានសួរប្រធានាធិបតីថាតើ គាត់អាចស្រមៃមើលសេណារីយ៉ូ ដែលអ្នកបញ្ជូនទាហានរុស្ស៊ីទៅប៉ូឡូញដែរឬទេ ជាការឆ្លើយតបលោក Putin … Read More

នៅតាមផ្លូវប្រទេសសេណេហ្គាល់ នគរបាល និងក្រុមបាតុករប្រយុទ្ធគ្នា ជុំវិញការពន្យារពេលការបោះឆ្នោត

សេណេហ្គាល់៖ ការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខសេណេហ្គាល់ជាមួយបាតុកររាប់រយនាក់ កាលពីចុងសប្ដាហ៍នេះ ដែលប្រឆាំងនឹងការពន្យារពេលនៃការបោះឆ្នោតប្រធានាធិបតី ស្របពេលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានច្រានចោលការចោទប្រកាន់ថា ការពន្យារពេលនេះ គឺជាការប៉ុនប៉ងដណ្តើមអំណាច។ តិចជាងបីសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី២៥ ខែកុម្ភៈ សភាបានបោះឆ្នោតដើម្បីរុញពេលទៅខែធ្នូ វិញ ដោយបិទការបន្តអាណត្តិរបស់ប្រធានាធិបតី ម៉ាគីសាល់(Macky Sall) ដែលបានធ្វើឱ្យមានក្ដីបារម្ភថាមួយក្នុងចំណោមប្រទេសលទ្ធិប្រជាធិបតេយ្យ ដែលនៅសេសសល់ក្នុងរដ្ឋប្រហារនៅអាហ្វ្រិកខាងលិចមួយនេះ រងការគំរាមកំហែង។ នៅក្នុងរដ្ឋធានី ដាកា (Dakar) នគរបាលបង្រ្កាបកុបកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង និងអ្វីដែលទំនងជាគ្រាប់កាំភ្លើងជ័រទៅកាន់ហ្វូងបាតុករ ដែលកំពុងដុតសំបកកង់រថយន្ត និងគប់ដុំថ្ម នៅក្នុងជម្លោះដ៏ធ្ងន់ធ្ងរបំផុតនៃភាពចលាចលទាក់ទងនឹងការពន្យារពេលរៀបចំបោះឆ្នោត បើយោងតាមសារព័ត៌មាន Reuters ។ … Read More

ដោយហេតុមិនធ្វើតាមអាមេរិក ឧត្តមសេនីយ៍កំពូលអ៊ុយក្រែន ត្រូវបានបណ្តេញចេញពីតំណែង

អ៊ុយក្រែន៖ លោក Valery Zaluzhny ជាឧត្តមសេនីយ៍មួយរូប ត្រូវបានបណ្តេញចេញពីតំណែងជាអគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមួយផ្នែក ដោយសារតែបានប៉ះទង្គិច ជាមួយមន្ទីរបញ្ចកោណ អំពីរបៀបធ្វើប្រតិបត្តិការវាយលុក ប្រឆាំងនឹងរុស្ស៊ីកាលពីរដូវក្តៅមុន នេះបើតាមសារព័ត៌មាន Politico EU បានរាយការណ៍កាលពីថ្ងៃសុក្រកន្លងមកនេះ។ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបណ្តេញឧត្តមសេនីយ៍ Zaluzhny កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាសេវាសន្តិសុខអ៊ុយក្រែន (SBU) បានព្រមានថា ការបណ្តេញនេះអាចបង្កឱ្យមានកុប្បកម្ម ឬមានការបះបោរ កើនឡើងក៏ដោយ នេះបើយោងតាមសារព័ត៌មាន RT … Read More

៥ថ្ងៃនៃម៉ោងរដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេសជាង១ម៉ឺន៣ពាន់សេវា!

ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃ នៃម៉ោងការងារដ្ឋបាល ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកម្ភៈ ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិលនិងមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារសេវាអត្តសញ្ញាណកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបំពេញភារកិច្ចលើការងារផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋទូទាំងប្រទេស សរុបបានចំនួន១៣. ៣៥៧សេវា។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៤ នេះ ថា ពីចំណែកនៃសេវាដែលបានផ្ដល់ជូនសរុបនោះ ការផ្ដល់អត្តសញ្ញាណបណ្ណមានចំនួន ៤.៩០០សន្លឹក លិខិតឆ្លងមានចំនួន៣.៣៦៦លិខិត … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកយកគោលនយោបាយជាអទិភាព ចំនួន ៨ របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅខេត្តព្រៃវែង

ព្រៃវែង៖ ដើម្បីបន្តបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា ឱ្យសម្រេចបានសមិទ្ធផលកាន់តែធំធេងថែមទៀត ជាពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ខាងមុខ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានលើកយកគោលនយោបាយជាអាទិភាព ចំនួន ៨ចំណុច ក្នុងចំណោមគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងខេត្តព្រៃវែង នៃមណ្ឌលភូមិភាគទី៦ នាព្រឹកថ្ងៃទី១០ … Read More

អតីតប្រធានាធិបតីលោក Trump ថា «បើលោក Biden មិនត្រូវបានចោទប្រកាន់ ដូច្នេះខ្ញុំមិនគួរត្រូវបានចោទប្រកាន់ដែរ»

អាមេរិក៖ នាទីក្រុង Harrisburg រដ្ឋ Pennsylvania នាកិច្ចប្រជុំរបស់សមាគមកាំភ្លើងជាតិ កាលពីថ្ងៃម្សិលមិញ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកគាំទ្រថា រូបលោកគួរតែត្រូវបានគេអនុវត្តដូចប្រធានាធិបតីលោក Joe Biden ដែរ នៅពេលលើកឡើងពីការកាន់កាប់ឯកសារសម្ងាត់ ដោយនិយាយថា៖ «ប្រសិនបើលោក Biden នឹងមិនត្រូវបានចោទប្រកាន់ទេនោះ ដូច្នេះ ខ្ញុំក៏មិនគួរត្រូវបានចោទប្រកាន់ដូចគ្នាដែរ»។ សូមបញ្ជាក់ថា របាយការណ៍ពីទីប្រឹក្សាពិសេសលោក Robert Hur អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកប្រចាំរដ្ឋ Maryland បានជំរុញឲ្យមានជម្លោះពីឆ្នាំបោះឆ្នោត … Read More