ជំរំជនភៀសខ្លួនរ៉ាហ្វា រងការវាយប្រហារពីអ៊ីស្រាអែល សម្លាប់មនុស្ស៣៧នាក់

រ៉ាហ្វា៖ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា(Rafah) ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សា (Gaza)បានសម្លាប់មនុស្ស ៣៧ នាក់ និងរាប់សិបនាក់រងរបួស ទោះបីលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហារក្រុងរ៉ាហ្វា ដោយគ្មានផែនការដ៏គួរឱ្យទុកចិត្តដើម្បីការពារជនស៊ីវិល នេះបើតាមមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះ។ សារព័ត៌មាន Reuters បានទាក់ទងក្រុមអ្នកស្រុក ដោយប្រើកម្មវិធីជជែក បាននិយាយថា ការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំងបានបង្កឱ្យមានការភ័យស្លន់ស្លោរីករាលដាលនៅក្នុងទីក្រុងរ៉ាហ្វា ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេក នៅពេលការវាយប្រហារបានចាប់ផ្តើម។ អ្នកខ្លះភ័យខ្លាចថា អ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកដោយថ្មើជើងរបស់ខ្លួនលើរ៉ាហ្វារួចហើយ។ យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ដែលឥឡូវនេះបាន សន្និដ្ឋានដោយពុំផ្តល់ព័ត៌មានលម្អិតបន្ថែម។ មុនពេលការវាយលុកកាលពីកន្លងទៅលើទីក្រុងហ្កាហ្សា … Read More

ប្រមុខដឹកនាំកំពូល កូរ៉េខាងជើង ប្តេជ្ញាពង្រឹង សមត្ថភាពយោធា

បរទេស៖ តាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)ថា មេដឹកនាំកំពូលកូរ៉េខាងជើង បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យបង្កើនសមត្ថភាពយោធា ដើម្បីសន្តិសុខជាតិជានិរន្ត ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ក្រសួងការពារជាតិ លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានលើកឡើងក្នុងសុន្ទរកថា នាឱកាសខួបលើកទី៧៦ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA) ។ លោក គីម ថ្លែងថា ភារកិច្ចចម្បងបំផុតសម្រាប់កូរ៉េខាងជើងគឺ “ដើម្បីទទួលបានសន្តិសុខជានិច្ច” ដល់ទីបញ្ចប់ ប្រទេសនេះ “ត្រូវតែមានអំណាចដាច់ខាត ដែលអាចទប់ទល់នឹងការបង្កហេតុណាមួយ អាចខ្លាំងគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងសត្រូវ”។ … Read More

បណ្ដាសមាជិកសម្ព័ន្ធយោធាណាតូ រិះគន់យ៉ាងខ្លាំងលើ ការអត្ថាធិប្បាយរបស់លោក Trump

អាមេរិក៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក និងក្រុមប្រមុខមន្ត្រីលោកខាងលិច បានរិះគន់ ដូលោក ណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតី កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីលោកបានលើកឡើងថា សហរដ្ឋអាមេរិក ប្រហែលជាមិនអាចការពារសម្ព័ន្ធមិត្តណាតូ ដែលមិនបានចំណាយថវិកាគ្រប់គ្រាន់លើការការពារពីការឈ្លានពានរបស់រុស្ស៊ី ទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក បៃដិនបានថ្លែងថា «បើលោក ត្រាំ អាចកាន់អំណាចឡើងវិញ ថ្ងៃនោះហើយដែលលោកនឹងបោះបង់ចោលសម្ព័ន្ធមិត្តណាតូ ប្រសិនបើរុស្ស៊ីវាយប្រហារ ហើយអនុញ្ញាតឱ្យរុស្ស៊ី … Read More

ក្រុមក្មេងទំនើង៥នាក់មកលេងគីរីរម្យលាក់ទុកអាវុធ(កាំបិត,ដំបងដែក,ជំទាមកៅស៊ូគ្រាប់ដែក)ដាក់តាមខ្លួនត្រូវបានសមត្ថកិច្ចនៅគោលដៅឃាត់ និងដកហូត

កំពង់ស្ពឺ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទី នៅចំណុចផ្លូវចុះពីឧទ្យានជាតិគីរីរម្យ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វើការស្ទាក់ឆែកឆេរ ក្រុមក្មេង ជាមុខសញ្ញាបង្កហិង្សាលេីភ្នំគីរីរម្យ ចៃដន្យសមត្ថកិច្ចបានស្ទាក់ត្រួតពិនិត្យម៉ូតូ០៣គ្រឿង មនុស្ស ០៥នាក់ និងឆែកឆេររកឃេីញ ៖ ជំពាមកៅស៊ូចំនួន ០១ ដំបងពីរកំណាត់ចំនួន ០១ កាំបិតតាំងតោចំនួន ០២។ ជនសង្ស័យជាបក្ខពួកជាមួយក្រុមជនបង្កហឹង្សារួមមាន៖ ១-ឈ្មោះ ខាំ ឈិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្រែព្រុំ ឃុំដំណាប់អំពិល ស្រុកអង្គស្នួល … Read More

ទីស្តីការគណៈរដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាលសម្រេច ប្រសិទ្ធនាមស្ពានអាកាសថ្មី ថា”ស្ពានអាកាស មរតកតេជោ”

ទីស្តីការគណៈរដ្ឋមន្ត្រី លេខ៖ ១៦៥ សជណ.មយ ស្តីពី រាជរដ្ឋាភិបាលសម្រេច ប្រសិទ្ធនាមស្ពានអាកាសថ្មី ថា”ស្ពានអាកាស មរតកតេជោ” ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ការបោះឆ្នោតនៅប៉ាគីស្ថាន ក្រុមអ្នកគាំទ្រលោក Imran Khan ឈ្នះអាសនៈភាគច្រើន ស្របគ្នាគូប្រជែងប្រកាសជ័យជម្នះ

ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថាន បានបង្ហាញលទ្ធផលចុងក្រោយនៃការបោះឆ្នោតរបស់ខ្លួន ដោយក្រុមអ្នកឯករាជ្យដែលភាគច្រើនគាំទ្រអតីតនាយករដ្ឋមន្ត្រី លោកអ៊ីមរ៉ានខាន(Imran Khan) ដែលកំពុងជាប់ពន្ធនាគារ នាំមុខគេដោយទទួលបានអាសនៈចំនួន៩៣ ក្នុងចំណោមអាសនៈសរុបចំនួន២៦៤។ គណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន (PML) របស់លោក ណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) ដែលជាអតីតនាយករដ្ឋមន្ត្រីមួយរូបផ្សេងទៀត ស្ថិតក្នុងលំដាប់ទីពីរដោយទទួលបាន៧៥ អាសនៈ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ បុរសវ័យ៧៤ ឆ្នាំរូបនេះ ខ្វះសំឡេងភាគច្រើនដាច់ខាត ប៉ុន្តែគណបក្សសម្ព័ន្ធមូស្លីមប៉ាគីស្ថាន( PML)បានលេចចេញជាគណបក្សដ៏ធំបំផុតតែមួយ នៅក្នុងសភា ខណៈក្រុមឯករាជ្យរបស់លោក Khan បានឈរឈ្មោះជាលក្ខណៈបុគ្គល។ លោក … Read More

អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ចាប់ត្រីត្រៀមឡើងមាឃតាមទំនៀមបុរាណ

រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ឱ្យតែមកដល់ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។ ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។ លោក … Read More

AI សំខាន់ៗអាចជួយអ្នកធ្វើមាតិកាបានកាន់តែល្អ

យុគសម័យឌីជីថល នាពេលបច្ចុប្បន្នវិស័យផលិតមាតិកានៅកម្ពុជា កាន់តែមានភាពទាក់ទាញ និងពេញនិយមដូចជា ដំណើរកម្សាន្ត ម្ហូបអាហារ ចំណេះដឹង ប្រវត្តិសាស្រ្ត និងមានច្រើនទៀត ស្របពេលកំណើនអ្នកផលិតមាតិកាកាន់តែមានការកើនឡើង ការប្រកួតប្រជែងបញ្ចេញវីដេអូ ឲ្យកាន់តែមានភាពទាក់ទាញកាន់តែមានភាពច្នៃប្រឌិត។ ថ្ងៃនេះសូមលើកមកបង្ហាញពី AI ដែលជាជម្រើសល្អសម្រាប់ អ្នកផលិតមាតិកាឲ្យកាន់តែមានភាពទាក់ទាញ សំខាន់ៗមួយចំនួន អាចជួយអ្នកធ្វើមាតិកាឲ្យកាន់តែល្អបន្ថែមទៀត ក្នុងនោះមានដូចខាងក្រោម៖ 1-Canva ប្រើសម្រាប់ធ្វើ design ចុចនៅទីនេះ 2-Unscreen ប្រើសម្រាប់លុបផ្ទៃខាងក្រោយរបស់វិដីអូ ចុចនៅទីនេះ 3-Copy.ai សម្រាប់ជួយក្នុងការស្វែងរកគំនិត ចុចនៅទីនេះ 4-Notion … Read More

លោក Biden រងការវាយប្រហារពីគូប្រជែង ដោយនិយាយថា លោកប្រធានាធិបតីរូបនេះ មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ

អាមេរិក៖ សមត្ថភាពផ្លូវចិត្ត និងអាយុរបស់បេក្ខភាពប្រធានាធិបតីទាំង២ របស់សហរដ្ឋអាមេរិក បានស្ថិតនៅចំណុចកណ្តាលនៅលើផ្លូវនៃយុទ្ធនាការកាលពីថ្ងៃសៅរ៍១០កុម្ភៈ ខណៈអតីតប្រធានាធិបតីលោក Donald Trump បានចោទប្រកាន់លោកប្រធានាធិបតី Joe Biden ថាខ្វះសមត្ថភាពផ្លូវចិត្តក្នុងការធ្វើជាប្រធានាធិបតី បន្ទាប់ពីរបាយការណ៍ដែលលើកឡើងថា លោក Biden មានជំងឺភ្លេចភ្លាំង។ បញ្ហានេះបានផ្តោតសំខាន់ជាថ្មីបន្ទាប់ពីរដ្ឋអជ្ញាពិសេសលោក រ៉ូប៊ើត ហ៊ើ (Robert Hur) អតីតរដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅរដ្ឋម៉ារីលែន(Maryland)ក្នុងអំឡុងរដ្ឋបាលរបស់លោក Trump បាននិយាយនៅក្នុងរបាយការណ៍របស់លោកថាលោកបានជ្រើសរើសមិននាំយកការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងលោក Biden បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ ខែលើការគ្រប់គ្រងឯកសារដែលត្រូវបានផ្ទៀងផ្ទាត់រួច របស់លោកប្រធានាធិបតីរូបនេះ។ លោក … Read More