ក្រុមក្មេងទំនើង៥នាក់មកលេងគីរីរម្យលាក់ទុកអាវុធ(កាំបិត,ដំបងដែក,ជំទាមកៅស៊ូគ្រាប់ដែក)ដាក់តាមខ្លួនត្រូវបានសមត្ថកិច្ចនៅគោលដៅឃាត់ និងដកហូត

កំពង់ស្ពឺ៖ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទី នៅចំណុចផ្លូវចុះពីឧទ្យានជាតិគីរីរម្យ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានធ្វើការស្ទាក់ឆែកឆេរ ក្រុមក្មេង ជាមុខសញ្ញាបង្កហិង្សាលេីភ្នំគីរីរម្យ ចៃដន្យសមត្ថកិច្ចបានស្ទាក់ត្រួតពិនិត្យម៉ូតូ០៣គ្រឿង មនុស្ស ០៥នាក់ និងឆែកឆេររកឃេីញ ៖ ជំពាមកៅស៊ូចំនួន ០១ ដំបងពីរកំណាត់ចំនួន ០១ កាំបិតតាំងតោចំនួន ០២។ ជនសង្ស័យជាបក្ខពួកជាមួយក្រុមជនបង្កហឹង្សារួមមាន៖
១-ឈ្មោះ ខាំ ឈិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្រែព្រុំ ឃុំដំណាប់អំពិល ស្រុកអង្គស្នួល ខេត្ដកណ្ដាល
២-ឈ្មោះ ភិន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ
៣-ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ២០ឆ្នាំ ទាំង ០២នាក់ រស់នៅភូមិត្នោតព្រែក ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ
៤-ឈ្មោះ ហឿន សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ
៥-ឈ្មោះ សន មករា ភេទប្រុស អាយុ១៧ឆ្នាំ ទាំង ០២នាក់ រស់នៅភូមិក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

បច្ចុប្បន្នមនុស្សទាំង០៥នាក់រួមជាមួយវត្ថុតាង ត្រូវបានឃាត់ដេីម្បីសាកសួរ និងចំណាត់ការតាមនីតិវិធី ៕