ទាហានរដ្ឋាភិបាល សម្លាប់រង្គាលលើប្រជាជនអេត្យូពី នៅក្នុងផ្ទះរបស់ពួកគេ

នៅតំបន់Amhara៖ យ៉ាងហោចណាស់ជនស៊ីវិល ៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ពីផ្ទះមួយទៅផ្ទះមួយ ដោយទាហានអេត្យូពី កាលពីខែមុន នៅក្នុងទីក្រុងមីរ៉ាវី (Merawi) ភាគខាងជើង នេះបើតាមការលើកឡើងពីក្រុមឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសនេះ ។ សាក្សីបានប្រាប់សារព័ត៌មាន BBCថា ស្ត្រីមានផ្ទៃពោះម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេបាញ់ទាំងនោះផងដែរ។ ក្រោយមក ស្ត្រីនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នេះបើយោងតាមក្រុមគ្រូពេទ្យបឋម។ រដ្ឋាភិបាលអេត្យូពី មិនបានធ្វើអត្ថាធិប្បាយអំពីការសម្លាប់នេះទេ។ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ។ នេះគឺជាដំណាក់កាលដ៏អាក្រក់បំផុតមួយនៃអំពើហិង្សា នៅក្នុងតំបន់អាមហារ៉ា ( Amhara) ចាប់តាំងពីខែសីហា ឆ្នាំមុន … Read More

យុវជន ២នាក់ បានស្លាប់ បន្ទាប់ពីបើកបរម៉ូតូបុកគ្នាពេញមួយទំហឹង (ប៉ុន្តែអ្វីដែលសំខាន់សង្កេតឃើញមានដឹកស្រាបៀរ) Anchor White & Ganzberg

នៅវេលាម៉ោង ១៧:៣០នាទី ល្ងាច ថ្ងៃអង្គារ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រ ២០-២១ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និង ម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125  ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1P-0512  បេីកបរដោយឈ្មោះ ឈៀង បារាំង ភេទប្រុស … Read More

ក្រុងព្រះសីហនុ-សមត្ថកិច្ចចំរុះក្រុងព្រះសីហនុមាននគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃ១៤កុម្ភៈ២០២៤នេះ បានចុះឃាត់សិស្សសាលាមួយចំនួននាំយកមកអប់រំ។ បើតាមលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុង

ព្រះសីហនុឲ្យដឹងថា សិស្សសាលាដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ ដោយសារតែនាំគ្នាមកកន្លែងកម្សាន្តមួយកន្លែងម្តុំអូរស្តេចមឹកក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ មិនចូលសាលារៀន ក្នុងនោះស្ត្រីមួយរូបដែលជាម្ចាស់ទីតាំងក៍ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននាំយកមកសាកសួរតាមនិតិវិធីដែរ។ លោកអធិការនគរបាលក្រុងព្រះសីហនុបញ្ជាក់បន្ថែមថា សិស្សសាលាទាំងអស់ដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ នឹងធ្វើកិច្ចសន្យា ហៅអាណាព្យាបាលឲ្យមកធានា មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

រុស្ស៊ីដាក់លើបញ្ជីចង់បានរបស់ខ្លួន លើនាយករដ្ឋមន្រ្តីអេស្តូនី និងរដ្ឋមន្រ្តី ២នាក់ទៀតនៅតំបន់បាល់ទិក

រុស្ស៊ី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង និយាយកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីអេស្តូនី លោកស្រី Kaja Kallas ត្រូវបានដាក់នៅលើបញ្ជីចង់បាន សម្រាប់ទង្វើអរិភាពប្រឆាំងនឹងរុស្ស៊ី និងការប្រមាថដល់ស្តូបអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត ។ នគរបាលរុស្ស៊ី បានដាក់នាយករដ្ឋមន្រ្តីអេស្តីនីលោកស្រី Kaja Kallas រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Taimar Peterkop និងរដ្ឋមន្រ្តីក្រសួងវប្បធម៌លីទុយអានីលោក Simonas Kairys នៅលើបញ្ជីចង់បានរបស់ខ្លួន នេះបើយោងតាមទិន្នន័យក្រសួងមហាផ្ទៃរុស្ស៊ី បានឲ្យដឹង។ លោក Peskov និយាយថា … Read More

ករណីទី១១ លើជំងឺអុតស្វា រកឃើញលើបុរសម្នាក់នៅខណ្ឌចំការមន

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញជំងឺអ៊ីមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ករណីទី១១បន្ថែមទៀត លើបុរសម្នាក់ដែលមានទីលំនៅ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយរកឃើញអ្នកជំងឺត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ៕ សូមអានអត្ថបទទាំងស្រុងខាងក្រោមនេះ៖

១៤កុម្ភៈ ទិវានៃក្តីស្រឡាញ់ ! ក្រសួងកិច្ចការនារី ក្រើនរំលឹកយុវជន-យុវនារីខ្មែរ កុំប្រព្រឹត្តសកម្មភាពពុំគួរគប្បី

ភ្នំពេញ៖ ការក្រើនរំលឹកដល់យុវជន-យុវនារីខ្មែរ កុំយកថ្ងៃទី១៤ កុម្ភៈ ទិវានៃក្ដីស្រឡាញ់ ទៅប្រព្រឹត្តសកម្មភាព ដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរ ពីក្រសួងកិច្ចការនារី ។ យោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឱ្យដឹងថា មានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយចំនួន នៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ ដោយប្រើប្រាស់ថ្ងៃនេះ … Read More

រូបនិម្មិតសត្វនាគ ចេញពីហ្វូងយានដ្រូន បញ្ចេញពន្លឺពេញមេឃដើម្បីប្រារព្ធពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិន

ចិន៖ រូបនិម្មិតនាគយក្សក្នុងក្រុងណាន់នីង និងក្រុងឆឹងទូ ចេញពីយានដ្រូនជាច្រើនគ្រឿង ដើម្បីស្វាគមន៍បុណ្យនិទាឃរដូវឬបុណ្យចូលឆ្នាំចិន។ ក្រុងឆឹងទូនៃខេត្ដស៊ីឈ័ន ស្ថិតនៅភាគខាងលិចប្រទេសចិន មានការបង្ហាញគួរឲ្យចាប់អារម្មណ៍មួយ ដែលមានការប្រមូលផ្ដុំទៅដោយយានដ្រូនរាប់ពាន់គ្រឿងបានធ្វើឲ្យអ្នកទស្សនារាប់ម៉ឺននាក់ ជក់ចិត្ដនៅតាមលំនៅឋានរបស់ពួកគេ និងពីទីឆ្ងាយដោយមានការបង្កើតអោយមាននូវរបស់គំរូស្មុគស្មាញជាច្រើន ក្នុងនោះរួមមាន សត្វនាគ បក្សី ហើយសត្វខ្លាឃ្មុំផេនដាយក្ស ដើម្បីផ្ដល់នូវការជក់ចិត្ដ ហើយនិងបទពិសោធន៍ដែលគួអោយចាប់អារម្មណ៍សម្រាប់អ្នកទស្សនាគ្រប់រូប។ ក្នុងទីក្រុងណាន់នីងនៃតំបន់ស្វ័យយ័ត ហ្គ័ងស៊ី ជ័ង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន ផ្ទៃមេឃត្រូវបានបំភ្លឺដោយយានដ្រូន២០០០គ្រឿង ដែលកំពុងបង្កើតជាសត្វនាគធំមួយ នៅចំថ្ងៃចូលឆ្នាំថ្មីឆ្នាំរោង ត្រូវនឹងថ្ងៃសុក្រ ដែលជាថ្ងៃចូលឆ្នាំចិន។ ការប្រារព្ធពិធីដ៏ពិសេសនេះ បានញ៉ាំងជាថ្មីរបស់ជនជាតិចិននេះ … Read More

នៅមុនការហែក្បួនបានគ្រោងទុក សេណេហ្គាល់ផ្អាកការចូលប្រើអ៊ីនធឺណិត ជុំវិញការពន្យារពេលបោះឆ្នោត

សេណេហ្គាល់៖ ប្រទេសសេណេហ្គាល់ ក្រសួងទូរគមនាគមន៍ បានប្រាប់ប្រតិបត្តិករទូរស័ព្ទចល័តឲ្យផ្អាកការចូលប្រើអ៊ីនធឺណិត កាលពីថ្ងៃម្សិលមិញនេះ មុនពេលមានការដើរក្បួនដោយស្ងប់ស្ងាត់ៗ ដែលបានគ្រោងទុកដោយក្រុមសកម្មជន ខណៈដែលការដើរដង្ហែ ក្នុងគោលបំណងប្រឆាំងនឹងការពន្យារពេលការបោះឆ្នោតប្រធានាធិបតី ភ្លាមៗនោះ មិនទទួលបានការអនុញ្ញាតពីអាជ្ញាធរទេ។ ត្រឹមតែប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត ចេញនូវសេចក្តីប្រកាស ដែលគ្រោងទុកនៅថ្ងៃទី២៥ ខែកុម្ភៈ ដែលនឹងត្រូវបានពន្យារពេលនោះ បង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងអ្នកតវ៉ា និងនគរបាល កាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យយុវជន ៣នាក់ ស្លាប់ និងការចាប់ខ្លួនជាច្រើននាក់។ សភាបានបោះឆ្នោតរៀបចំការបោះឆ្នោត នៅថ្ងៃទី១៥ ខែធ្នូ។ សមាជិកគណបក្សប្រឆាំង បានជំរុញឲ្យមានការព្រួយបារម្ភចេញពីការពន្យារពេលនេះ ខណៈដែលការសម្រេចនោះបានបន្លាយអាណត្តិរបស់ប្រធានាធិបតីលោក … Read More

ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យចំនួន៧នាក់

កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤៖០០នាទីមានករណីប្លន់ (ប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ​ ឲ្យរងរបួសត្រង់ចំណុច​ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ)​។ ​ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន … Read More