កិច្ចព្រមព្រៀងពាណិជ្ជកម្ម កូរ៉េខាងជើង និងរុស្ស៊ីទទួលបានអត្ថប្រយោជន៍ជាច្រើន

បរទេស៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញានេះ ក្រោយចំណាយពេលធ្វើដំណើរតាមរថភ្លើងឯកជនអស់រយៈពេលជិត ៤ ថ្ងៃ។ នៅក្នុងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញមកទទួលស្វាគមន៍លោក គីម យ៉ាងរាក់ទាក់ និងកក់ក្តៅតាមបែបម្ចាស់ផ្ទះ។ យ៉ាងណាមិញ នៅក្នុងជំនួបរវាងមេដឹកនាំកំពូលទាំងពីរបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដ្បិតរបៀបវារៈជាច្រើននឹងត្រូវលើកយកពិភាក្សា ដោយរួមបញ្ជូលទាំងការផ្គត់ផ្គង់សព្វាវុធធ្វើសង្រ្គាមផងដែរ។ តើប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ទទួលបានអត្ថប្រយោជន៍អ្វីខ្លះក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំលើកនេះ? មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំរុស្ស៊ី ក្នុងជំនួបប្រព្រឹត្តទៅ … Read More

ទូតអាស៊ែបៃហ្សង់ថ្មី ចូលជួបជូនសារតាំង ប្រមុខរដ្ឋស្តីទី

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេច សាយ ឈុំ ក្នុងនាមព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា … Read More

ចិនមានសមត្ថភាពផលិតកប៉ាល់ អស្ចារ្យជាងអាមេរិក ២០០ដង

សហរដ្ឋអាមេរិក៖ ការ​បែក​ធ្លាយ​តាម​អ៊ីនធឺណិត ឯកសាររបស់ការិយាល័យចារកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក (ONI)  បង្ហាញពីក្តីបារម្ភជុំវិញកងទ័ពជើងទឹកចិន ដែលកំពុង​ពង្រីក​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ និងសមត្ថភាពដែលកំពុងបន្តរបស់ប្រទេសនេះ នៃការ​ផលិត​នាវា​ក្នុង​អត្រា​លឿន​ជាង​សហរដ្ឋ​អាមេរិករាប់រយដង។ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គ្រាមកងទ័ពជើងទឹក និងបច្ចេកវិទ្យា​ទំនើប​ក្នុង​មជ្ឈ​មណ្ឌលការពារជាតិ លោក Brent Sadler នៅមូលនិធិបេតិកភណ្ឌ របស់សហរដ្ឋអាមេរិក បាន​ប្រាប់​សារព័ត៌មាន​ Fox News ថា «ជនជាតិចិនមើលឃើញទសវត្សរ៍នេះថា ជាឱកាសយុទ្ធសាស្ត្រ ហើយ​ខ្ញុំ​មើល​មិនឃើញលទ្ធភាពណាមួយ ដែល​យើង​អាច​ចាប់​ផ្តើម​បិទ​គម្លាត​ដ៏​ធំ​នេះ​ជាមួយ​នឹង​ចិន​បាន​នោះទេ»។ លោក Sadler បានរអត្ថាធិប្បាយថា ការកើតឡើង​បន្ទាប់​ពី​រូបភាព​នៃ​ឯកសារ​របស់​ការិយាល័យ​ចារ​កម្ម​កង​ទ័ពជើងទឹក សម្រាប់ឯកសារទូទៅ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងអ៊ីនធឺណិត។ រូបភាពដែលត្រូវបានលើកឡើងក្នុងរបាយការណ៍តំបន់សង្គ្រាមនោះ … Read More

​ចុះ​ត្រួត​ពិនិត្យ​ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ​ តាម​មណ្ឌល​​នីមួយៗ ត្រៀម​​​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ

ភ្នំពេញ៖ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ទូទៅ​ ថ្នាក់ដឹកនាំក្រសួងអប់រំ​ យុវជន​ និងកីឡា បានទៅ​តាម​មណ្ឌល​ប្រឡង​នៅតាមរាជធានីខេត្ត​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​បរិវេណ​មណ្ឌល​ប្រឡង ឧបករណ៍​បំពង​សំឡេង ស្ថានភាពអាគារ​ ​បន្ទប់​ប្រឡង​​នីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់​បម្រុង​ទុក ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ដើម្បី​ធានា​បាន​ថា ​ដំណើរ​ការ​សំណេរ​នៃ​ការ​​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិសម័យ​ប្រឡង៖ ០៦​ វិច្ឆិកា​ ២០២៣​ ប្រព្រឹត្តទៅដោយរលូន៕  

វិមានក្រឹមឡាំង៖តំបន់ការ៉ាបាក ភាពតានតឹងកើនឡើង ខណៈ អាមេនី ព្រមានពី​ស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ

រុស្សី៖ ភាពតានតឹងរវាងអាមេនី និង​អាហ្សែបៃហ្សង់ជុំវិញតំបន់ខណ្ឌចែក ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) កំពុង​តែ​កើន​​ឡើង ខណៈនាយករដ្ឋមន្រ្តីអាមេនីបាន​ហៅស្ថានភាព​ក្នុងទឹកដីដែលត្រូវ​បានបិទនោះថា​ជាបញ្ហាធ្ងន់ធ្ងរ បើតាមវិមានក្រឹមឡាំងបានបង្ហាញការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ប្រទេសអាមេនី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានចោទប្រកាន់​អាហ្សែបៃហ្សង់ម្តង​ហើយ​ម្តង​ទៀត​អំពីការប្រមូលផ្តុំកងកម្លាំងនៅជុំវិញតំបន់ ការ៉ាបាក (Karabakh) ដែលរដ្ឋធានីបាគូ របស់​អាហ្សែបៃហ្សង់បានរារាំងយ៉ាងមានប្រសិទ្ធភាពចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២មក ដែល​បណ្តាល​ឱ្យ​មាន​ភាព​អត់​ឃ្លានយ៉ាងធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងមួយ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​បិទ​ផ្លូវ​ទៅ​កា​ន់ដែនដីនេះ កាលពីចុងសប្តាហ៍មុនមិនទាន់មានប្រសិទ្ធភាពពេញលេញនៅឡើយទេ។ លោក Dmitry យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង រុស្ស៊ីនឹងរក្សាទំនាក់ទំនងជាមួយ រដ្ឋធានី យ៉េរេវ៉ាន់ (Yerevan) និង បាគូ (Baku) … Read More

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជាមួយ ឯកឧត្ដមស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីចិន អញ្ជើញជួបពិភាក្សាការងារ

ប៉េកាំង÷ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng

វីដេអូខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣ ។ ប្រភព៖ Telegram Samdech Thipadei Hun Manet

សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei ពិភាក្សា​អំពីការ​បណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញឌីជីថល

ប៉េកាំង÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​​ លោក​ លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd  លោក​ លាំង ហ័របានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ដែលអនុញ្ញាតឱ្យ​រូបលោក និងគណៈប្រតិភូក្រុមហ៊ុន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំង​​បាន​អបអរសាទរចំពោះ​ សម្ដេចធិបតី ដែល​ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា​ ព្រមទាំង​​បាន​ថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។ លោក​ ​លាំង ហ័រ ក៏​បាន​គោរពរាយការណ៍ជូន សម្ដេចធិបតី ផងដែរ អំពីសមិទ្ធផលជាច្រើនដែលក្រុមហ៊ុន Huawei Technology Co., Ltd បានសហការជាមួយនឹងក្រុមហ៊ុន និងដៃគូនានា នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៥ឆ្នាំ​កន្លងមកនេះ ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធឆ្លាតវៃ ​។​ ជាការ​ឆ្លើយតប សម្ដេចអធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក លាំង ហ័រ និងគណៈប្រតិភូ​ក្រុមហ៊ុន និង​បានថ្លែងអំណរគុណចំពោះ​ក្រុមហ៊ុន Huawei Technology Co., Ltd ដែល​សហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និ​ងបាន​ជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុង​រយៈពេល​ជា​ង២ទសវត្សរ៍មក​ហើយ … Read More

រដ្ឋបាលខេត្តកំពង់ធំ សេចក្តីជូនដំណឹង ការដាក់ឱ្យដំណើការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ

📢 នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ លេខ៖ ៨៦០៣/២៣.ស.ជ.ណ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖