ចុះត្រួតពិនិត្យ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ តាមមណ្ឌលនីមួយៗ ត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានទៅតាមមណ្ឌលប្រឡងនៅតាមរាជធានីខេត្ត ដោយផ្ដោតសំខាន់ទៅលើបរិវេណមណ្ឌលប្រឡង ឧបករណ៍បំពងសំឡេង ស្ថានភាពអាគារ បន្ទប់ប្រឡងនីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់បម្រុងទុក ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ដើម្បីធានាបានថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ប្រព្រឹត្តទៅដោយរលូន៕