វិមានក្រឹមឡាំង៖តំបន់ការ៉ាបាក ភាពតានតឹងកើនឡើង ខណៈ អាមេនី ព្រមានពី​ស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ

រុស្សី៖ ភាពតានតឹងរវាងអាមេនី និង​អាហ្សែបៃហ្សង់ជុំវិញតំបន់ខណ្ឌចែក ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) កំពុង​តែ​កើន​​ឡើង ខណៈនាយករដ្ឋមន្រ្តីអាមេនីបាន​ហៅស្ថានភាព​ក្នុងទឹកដីដែលត្រូវ​បានបិទនោះថា​ជាបញ្ហាធ្ងន់ធ្ងរ បើតាមវិមានក្រឹមឡាំងបានបង្ហាញការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ប្រទេសអាមេនី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានចោទប្រកាន់​អាហ្សែបៃហ្សង់ម្តង​ហើយ​ម្តង​ទៀត​អំពីការប្រមូលផ្តុំកងកម្លាំងនៅជុំវិញតំបន់ ការ៉ាបាក (Karabakh) ដែលរដ្ឋធានីបាគូ របស់​អាហ្សែបៃហ្សង់បានរារាំងយ៉ាងមានប្រសិទ្ធភាពចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២មក ដែល​បណ្តាល​ឱ្យ​មាន​ភាព​អត់​ឃ្លានយ៉ាងធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងមួយ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​បិទ​ផ្លូវ​ទៅ​កា​ន់ដែនដីនេះ កាលពីចុងសប្តាហ៍មុនមិនទាន់មានប្រសិទ្ធភាពពេញលេញនៅឡើយទេ។

លោក Dmitry យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង រុស្ស៊ីនឹងរក្សាទំនាក់ទំនងជាមួយ រដ្ឋធានី យ៉េរេវ៉ាន់ (Yerevan) និង បាគូ (Baku) ហើយ​នៅ​តែ​ជា​អ្នក​ធានា​ដែល​អាច​ទុក​ចិត្ត​បា​ន​នៃ​សន្តិសុខ​នៅ​តំបន់ កូកាសខាងត្បូង (Caucasus)។ ទីក្រុងមូស្គូបា​ន​សម្តែង​ការ​ខឹង​សម្បារ​ជាមួយ​ប្រទេស​ទាំងពីរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

តំបន់ការ៉ាបាក (Karabakh) ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ប្រទេស​អាហ្សែបៃហ្សង់ ប៉ុន្តែសំបូរដោយប្រជាជនអាមេនីរស់នៅ ដោយមានការគាំទ្រពីរដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan ) ដែលតំបន់នេះបានទទួលឯករាជ្យពី អាហ្សែបៃហ្សង់ បន្ទាប់ពី​សង្គ្រាម​ដ៏​យូរ​នៅ​ដើម​ទសវត្សរ៍ឆ្នាំ ១៩៩០។

រីឯលោក Antony Blinken  រដ្ឋមន្ត្រីការបរទេសអាមេរិក​ ដែលបានព្យាយាមជួយ​សម្រប​សម្រួល​សន្តិភា​ព​យូរ​អង្វែង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​កាល​ពី​ថ្ងៃ​អាទិត្យ ​អំពី​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ក្នុង​ប្រទេស​នេះ៕