បណ្ឌិត ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមលើយន្ដការស្ដីពីការសម្រេចផ្អាកស្រាវជ្រាវផលិតផលក្លែងក្លាយជាបណ្ដោះអាសន្ន

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៩ កញ្ញា ២០២៣ បានឲ្យដឹងថា ថ្មីៗនេះក្រសួងបានផ្អាកជាបណ្ដោះអាសន្នស្ដីពីការស្រាវជ្រាវ ស៊ើបអង្កេតនិងបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ចំពោះមូលហេតុនៃការផ្អាកការស្រាវជ្រាវបណ្ដោះអាសន្នខាងលើនេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «កន្លងទៅសមត្ថកិច្ចនគរបាលទទួលបន្ទុកចុះប្រតិបត្តិការតាមជំនាញ និងច្បាប់ ដើម្បីលើកកម្ពស់សុខមាលភាពសង្គម។ ទន្ទឹមនេះក៏មានបុគ្គលខ្លះរងការរិះគន់ថា ខ្វះចន្លោះក្នុងបេសកកម្ម។ លើសពីនេះទៅទៀត ក៏មានការលេចឮដំណឹងថា មានជនឱកាសនិយម ក្លែងបន្លំធ្វើជានគរបាលមានសមត្ថកិច្ច ចុះធ្វើសកម្មភាពអវិជ្ជមាននានា ដែលនាំ​ឱ្យម្ចាស់​អាជីវកម្ម​មាន​ការ​ភាន់​ច្រឡំ»។ ផ្អែកតាមសេចក្ដីសម្រេចចេញថ្ងៃទី១៥ ខែកញ្ញា ២០២៣កន្លងទៅ ក្រសួងមហាផ្ទៃបានផ្អាកជាបណ្ដោះអាសន្នស្ដីពីការស្រាវជ្រាវ ស៊ើបអង្កេត … Read More

​ករណី​ឆ្លង​ជំងឺ​អុតស្វា (Monkeypox) ឡាវ​រក​ឃើញដំបូង​បង្អស់

​មន្ទីរ​ពេទ្យ​នៅ​តាម​បណ្ដា​ខេត្ត​ ស្រុក និង​មណ្ឌល​សុខភាព​​ទាំង​អស់​ បូក​រួម​ទាំង​បន្ទប់​ពិគ្រោះ​ជំងឺ​ឯកជន​ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​អាការក្ដៅ​ខ្លួន និង​ចេញ​កន្ទួល​រមាស់ ជាការស្នើពីក្រសួង​សុខាភិបាល​ឡាវ​។ បើ​សិន​រក​ឃើញ​ករណីសង្ស័យថា​ឆ្លង​ជំងឺ​នេះ គឺ​ត្រូវ​រាយការណ៍​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​​ជា​បន្ទាន់​។ ក្រសួង​សុខាភិបាល​ឡាវ​​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ​ស្នើ​ឱ្យ​ប្រជាជន​គ្រប់​រូប​តាម​ដាន និង​ទប់​ស្កាត់​ ប្រឆាំង​ជំងឺ​អុត​ស្វា (Mpox-Monkeypox)។ សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​បាន​រកឃើញ​អ្នក​កើត​​ជំងឺ​អុត​ស្វា​ម្នាក់​ដែល​ជា​ករណី «នាំចូល» នេះបើយោង​តាម​បណ្ដាញ​សារព័ត៌មាន​ក្នុ​ងស្រុក នា​ថ្ងៃ​ទី 19 កញ្ញា​កន្លងទៅ។ ក្រសួង​សុខាភិបាល​ឡាវ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺអុតស្វា​នេះ  បាន​ស្នើឲ្យមន្ទីរ​សុខាភិបាល​តាម​តំបន់នៅ​ទូទាំង​ប្រទេស​ បង្កើន​ការ​តាម​ដាន​ ទប់​ស្កាត់ និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​មួយ​នេះ​ ដោយ​ផ្ដោត​ទៅ​លើ​ពលរដ្ឋ​ដែល​ចូល​មក​ប្រទេស​ឡាវ​ ជា​ពិសេស​ ចំពោះ​តំបន់​ដែល​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​ជិត​ខាង​ដែល​កំពុង​មាន​ជំងឺ​នេះ​។ សូមរំលឹកថា … Read More

ការដាក់ពាក្យបណ្តឹងទៅ WTO អ៊ុយក្រែនប្រឆាំងនឹងប្រទេសជិតខាងចំនួន៣ លើការហាមឃាត់ការនាំចូល

អ៊ុយក្រែន៖ ការដាក់ពាក្យបណ្តឹងពីរដ្ឋាភិបាលអ៊ុយក្រែន ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងប្រទេសប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី ដែលបានដាក់បម្រាមជាឯកតោភាគីលើការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន។ សូមបញ្ជាក់ថា សហភាពអឺរ៉ុបបានជួយអ៊ុយក្រែនឲ្យដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួន តាមរយៈបណ្តាប្រទេសជាសមាជិក បន្ទាប់ពីការវាយប្រហារដោយរុស្ស៊ីបានរារាំងដល់ការនាំចេញពីកំពង់ផែនៅសមុទ្រខ្មៅ។ ប៉ុន្តែប្រទេសសមាជិកមួយចំនួនបានអះអាងថា ការនាំចេញដែលមានបំណងសម្ដៅទៅទ្វីបអាហ្រ្វិក និងទីកន្លែងផ្សេងទៀតបានទើរត្រឹមប្រទេសរបស់ពួកគេ ដែលនេះ បានជះឥទ្ធិពលអវិជ្ជមានដល់កសិករក្នុងស្រុករបស់ខ្លួន។ ក្រោយមានការលើកឡើងនេះ សហភាពអឺរ៉ុប (EU) បានយល់ព្រមឲ្យប្រទេសប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងប្រទេសពីរផ្សេងទៀត ដែលជាប្រទេសជិតខាងរបស់អ៊ុយក្រែន ហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន ក្នុងខែឧសភា។ ប៉ុន្តែសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា … Read More

National ត្រឡប់ពីចូលរួមកិច្ចប្រជុំគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងគណៈប្រតិភូ   ភ្នំពេញ÷ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វិលត្រឡប់មកមាតុប្រទេសវិញ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីមោទនពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទាំងថ្នាក់នាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, បន្ទាប់ពីការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បតិ្តបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ, នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ គង់ ពុទិ្ធកា បានជម្រាបជូនពីលទ្ធផលកិច្ចប្រជុំ … Read More

ឥណ្ឌា៖ បញ្ជាឲ្យអ្នកការទូតកាណាដាចាកចេញ ខណៈជម្លោះនៃការធ្វើឃាតសកម្មជនក្រុមសាសនា Sikh

ឥណ្ឌា៖ ទំនាក់ទំនង រវាងប្រទេសទាំង២ កាន់តែធ្លាក់ចុះ ក្រោយការចោទប្រកាន់របស់ប្រទេសកាណាដា ដែលថាប្រទេសឥណ្ឌាអាចមានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតសកម្មជនរបស់ក្រុមសាសនា Sikh នៅលើទឹកដីរបស់ខ្លួន បានបង្កឲ្យមានជម្លោះកាន់តែខ្លាំងឡើងៗ ដោយទីក្រុង Ottawa និង New Delhi សុទ្ធតែបណ្តេញមន្ត្រីការទូតជាន់ខ្ពស់ដូចគ្នា។ ការបណ្តេញចេញអ្នកការទូតទៅវិញទៅមកនេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Justin Trudeau បាននិយាយថា កាណាដាកំពុងស៊ើបអង្កេត «ការចោទប្រកាន់ដ៏គួរឲ្យទុកចិត្តបាន» ដែលភ្ជាប់ឥណ្ឌាទៅនឹងការសម្លាប់កាលពីខែមិថុនា លើពលរដ្ឋកាណាដា និងជាមេដឹកនាំសាសនា Sikh ដ៏លេចធ្លោគឺលោក Hardeep Singh Nijjar។ … Read More

អភិបាលរាជធានី៖ មន្ដ្រីបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យបានខ្លាំងបំផុត

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឲ្យបានខ្លាំងក្លាបំផុត និងឲ្យមន្ត្រីខិតខំផ្ដល់សេវាឱ្យកាន់តែលឿន និងមានតម្លាភាព។ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងឱ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យតាមដាន បារបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ក្នុងកិច្ចប្រជុំពង្រឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេចស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាមួយមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ ការជំរុញនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម បានមានប្រសាសន៍ថា ការផ្អាកផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង … Read More

និយ័តករមូលបត្រកម្ពុជា៖ ការផ្តល់អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ

📢សេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា លេខៈ ០៣៥/២៣ ន.ម.ក/ស.ជ.ណ ស្តីពី ការផ្តល់អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

បង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន

ភ្នំពេញ៖ តាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា ប្រព័ន្ធ Hotline នឹងបង្កើតជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន។ នាយឧត្តមសេនីយ៍​ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា គ្រឿងញៀនជាបញ្ហាក្តៅដែលកំពុងក្លាយជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល បានលើកឡើងនៅថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣នេះ។ដោយអនុវត្តតាមការប្ដេជ្ញាចិត្តដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្ដេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងគោលបំណងនៃបេសកកម្មអនុវត្តកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ​និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១ លើការបង្ក្រាប ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន និងក្រោមការដឹកនាំដោយ​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន … Read More

iOS 17 អាចដំឡើង iPhone ម៉ូដែលណាខ្លះ  

ក្រុមហ៊ុន Apple នៅដើមសប្តាហ៍នេះ មានព្រឹត្តិការណ៍ Wonderlust បានប្រកាសពីប្រព័ន្ធប្រតិបត្តិ iOS 17 របស់ខ្លួនជាសាធារណៈ ដែលអាចដំឡើងបានចាប់ពី iPhone XS ឡើង ហើយចាប់ពី iPhone 8 Plus និង iPhone X ចុះក្រោម មិនអាចបន្តដំណើរការប្រព័ន្ធប្រតិបត្តិការចុងក្រោយ របស់ក្រុមហ៊ុន Apple បានទៀតនោះទេ។ ប្រព័ន្ធប្រតិបត្តិការកម្មវិធីចុងក្រោយនេះ អាចដំឡើងបាននៅលើម៉ូដែលចាប់ពី iPhone XS ឡើងទៅ … Read More