STEM ជាការអប់រំ មិនផ្តោតលើការទន្ទេញ សំខាន់លើការវិភាគ និងការគិតបែបស៊ីជម្រៅ
មុខវិជ្ជាវិទ្យាសាស្ដ្រទាំងអស់នៅក្នុងថ្នាក់រៀន គឺសុទ្ធតែទាក់ទងគ្នា ភាគច្រើនមុខវិជ្ជាទាំងនេះត្រូវបានគេបែងចែកដាច់ពីគ្នា។ ប៉ុន្ដែដើម្បីងាយស្រួលក្នុងការសិក្សា គេបានបញ្ចូលមុខវិជ្ជា វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ចូលគ្នា តាមរយៈការដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើងនៅទូទាំងពិភពលោក។ STEM ជាការអប់រំ មិនផ្ដោតលើការទន្ទេញនោះទេ ប៉ុន្ដែផ្ដោតសំខាន់លើការវិភាគ និងការគិតបែបស៊ីជម្រៅ។ ការប្រើប្រាស់ការអប់រំ STEM សិស្សានុសិស្សនឹងមានឱកាសស្វែងយល់បន្ថែម សួរសំណួរ ពិសោធន៍ និងការបង្កើតកំហុស ដើម្បីក្លាយជាអ្នកសិក្សាពេញមួយជីវិត។ STEM តំណាងឲ្យវិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ STEM … Read More