លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) កិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល នឹងបរាជ័យ
អ៊ីរ៉ង់៖ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អាមេរិក កាលពីថ្ងៃអាទិត្យថា កិច្ចខិតខំប្រឹងប្រែងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងអ៊ីស្រាអែលជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់ រួមទាំងអារ៉ាប៊ីសាអ៊ូឌីត «នឹងមិនទទួលបានជោគជ័យទេ» ។ លោក រ៉េស៊ី ក៏បានថ្លែងផងដែរថា អ៊ីរ៉ង់មិនបាននិយាយថា ខ្លួនមិនត្រូវការអ្នកត្រួតពិនិត្យនុយក្លេអ៊ែរពីក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនោះទេ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍CNN ។ លោកបាននិយាយថា អ៊ីរ៉ង់មិនមានបញ្ហាអ្វីជាមួយការត្រួតពិនិត្យរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UNទៅលើ ទីតាំងនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានរារាំងអ្នកត្រួតពិនិត្យជាច្រើននាក់ ដែលត្រូវបានចាត់តាំងឲ្យមកកាន់ប្រទេសនេះ។ ប្រទេសអ៊ីស្រាអែល បានខិតទៅជិតប្រទេសអារ៉ាប់រួម បារ៉ែន … Read More