ទំនាក់ទំនងចិន និងសហភាពអឺរ៉ុបកំពុងឈរនៅលើផ្លូវបំបែក
ព្រុចសែល៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Finacial Times នាថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់បំផុតរបស់ទីក្រុងព្រុចសែល បានព្រមាន ថា ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបគឺកំពុង «នៅផ្លូវបំបែក» ហើយភាគីទាំង២ អាចនឹង «បែកចេញពីគ្នា» ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង គាំទ្ររុស្ស៊ីក្នុងការលុកលុយលើអ៊ុយក្រែន និងច្បាប់ពាណិជ្ជកម្មនៃ «ការរើសអើង»។ លោក Valdis Dombrovskis បានប្រាប់ឲ្យដឹងនៅទីក្រុងប៉េកាំង ថា ប្រទេសចិន ត្រូវតែផ្លាស់ប្តូរវិធីសាស្រ្តរបស់ខ្លួន ឬក៏អាចបាត់បង់ការវិនិយោគ និងពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ … Read More