ម៉ូតូZOOMERបុកពីក្រោយ ស្របពេលជនជាតិចិន បើករថយន្តបត់ស្តាំមិនប្រយ័ត្ន រងរបួសធ្ងន់

ភ្នំពេញ៖ បុរសជនជាតិចិន បើកបរ រថយន្តវ៉ុលវីហ្គែនមួយគ្រឿង បត់ស្តាំវឹង ធ្វើឲ្យបុរសម្នាក់ជិះម៉ូតូ ZOOMER ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងស្តាំ ម៉ូតូបកកាច់បាក់ ក រថយន្តបែកកញ្ចក់ក្រោយ អ្នកបើកបររថយន្តរត់គេចចូលហាង ក្បែរនោះបាត់។ កាលពីវេលាម៉ោង២រសៀលមានហេតុការណ៍ខាងលើកើតឡើង ចំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពនៅកន្លែងមុនកើតហេតុបានឲ្យដឹងថា រថយន្តវ៉ុលវីហ្គែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3988 បើកដោយបុរសជនជាតិចិន … Read More

ដឹកផ្ទុកលើសទំងន់ រថយន្តកូរ៉េដឹកអេតចាយ ដាច់របូតកង់ក្រោយ បាក់ទ្រុងក្រឡាប់ដែកអេតចាយ

ភ្នំពេញ៖ ដឹកផ្ទុកទំងន់ធ្ងន់ពេក រថយន្តកូរ៉េដឹកដែកអេតចាយមួយគ្រឿងបាន បាក់ដាច់របូតកង់ក្រោយ កាច់បាក់ទ្រុង ចាក់ដែកអេតចាយចោលពេញផ្លូវ សំណាងល្អមិនបង្កដល់អ្នកដទៃ។ នៅតាមផ្លូវបេតុង មុខវត្តភ្នៀត ក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ រថយន្តជួបគ្រោះថ្នាក់ កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-2038 ដឹកដែកអេតចាយ បើកបរដោយបុរសម្នាក់ ជាថៅកែអេតចាយ រួមដំណើរជាមួយប្រពន្ធ ដែលមានទីលំនៅ … Read More

អង្គការណាតូ សម្រាប់បច្ចេកវិទ្យា Quantum ត្រូវតែត្រៀមខ្លួនឲ្យហើយ

ដាណឺម៉ាក ៖ NATO អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានបើកសម្ពោធ មជ្ឈមណ្ឌល បច្ចេកវិទ្យា Quantum (ឃ្វីនតុំ)ថ្មីមួយ ដែលមានឈ្មោះថា Deep Tech Lab Quantum (DTL Q) ក្នុងគោលបំណងរក្សាសម្ព័ន្ធភាព ការពារជាតិ នៅជួរមុខនៃបច្ចេកវិទ្យាទំនើប។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលខ្លីរបស់លោក ទៅកាន់ប្រទេសដាណឺម៉ាក បានចូលរួមជាមួយ នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen នៅសន្និសីទ Copenhagen … Read More

រដ្ឋលេខាធិការក្រសួងការពារជាតិ៖ នាយឧត្តមសេនីយ៍ ដាំ ដារ៉ានី យោធិនត្រូវលះបង់គ្រប់យ៉ាង ដើម្បីពង្រឹងវិស័យការពារជាតិ

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ កាលពីថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញ ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពការងារយេឌ័រ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ បានក្រើនរំលឹកដល់យោធិនទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម និងត្រូវលះបង់គ្រប់យ៉ាង ដើម្បីពង្រឹងខឿនការពារជាតិកម្ពជាឲ្យកាន់តែរឹកមាំបន្ថែមទៀតផងដែរ។ លោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា« ក្នុងនាមនាយទាហាន នាយទាហានរង និង ពលទាហានយោធភូមិភាគទី៤ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសស្មោះត្រង់ និងគោរពការពារដាច់ខាត រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។ជាមួយគ្នានេះដែរកងយោធពលខេមរៈភូមិន្ទ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញបន្ថែមទៀត ដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដី ដោយហ៊ានពុះពារ លះបង់ … Read More

អ៊ុយក្រែន៖ អូសទាញក្រុមហ៊ុនអាវុធលោកខាងលិច មកជួយអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិខ្លួន

ក្រុងគីវ៖ លោកវ៉្លូឌីមៀ ហ្សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃសៅរ៍កន្លងទៅថា លោកចង់បង្វែរឧស្សាហកម្មយោធាអ៊ុយក្រែន ឲ្យទៅជាមជ្ឈមណ្ឌលយោធាដ៏ធំមួយដោយចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអាវុធរបស់បស្ចឹមប្រទេស ដើម្បីបង្កើនការផ្គត់ផ្គង់អាវុធសម្រាប់ការវាយបករបស់ក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី។ រដ្ឋាភិបាលរបស់លោកហ្សេលិនស្គី បានកោះប្រជុំជាមួយក្រុមហ៊ុនផលិតអន្ដរជាតិ ដើម្បីពិភាគ្សាពីវិធីអភិវឌ្ឍន៍សមត្ថភាពឧស្សាហកម្មរួមគ្នា នៅក្នុងការបង្កើតកន្លែងផលិតនិងជួសជុលអាវុធ នៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាមានការទម្លាក់គ្រាប់បែកឥតឈប់ឈរពីរុស្ស៊ីក៏ដោយ យោងតាមលោកប្រមុខរដ្ឋ បាននិយាយនៅឯសន្និសីទមួយ។ ប្រទេសអ៊ុយក្រែន បានពឹងផ្អែកយ៉ាងសំខាន់ទៅលើការគាំទ្រហិរញ្ញវត្ថុ និងយោធាពីលោកខាងលិច ហើយបានទទួលទឹកប្រាក់រាប់ម៉ឺនលានដុល្លាពីជំនួយនេះ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២មក។ ប៉ុន្ដែសង្រ្គាមនេះបានធ្វើឲ្យតម្រូវការកើនឡើងឥតឈប់ឈរសម្រាប់អាវុធនិងគ្រាប់រំសេវ។ នាយកប្រតិបត្ដិនៃក្រុមហ៊ុនផលិតអាវុធមកពីជាង៣០ប្រទេស បានចូលរួមសន្និសីទនេះ។ ប្រទេសខ្លះ បាននិយាយថា ពួកគេកំពុងជិតអស់អាវុធពីស្ដុករបស់ពួកគេ ហើយកំពុងតស៊ូស្វែងរកការផ្គត់ផ្គង់ដើម្បីអាចជួយបង្កើនការផលិត … Read More

សម្តេចធិបតីនាយករដ្ឋមន្រ្តី អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវលើកម្ពស់សុខុមាលភាពមនុស្សចាស់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវយកចិត្តទុកដាក់លើកកម្ពស់នូវសុខុមាលភាពរបស់មនុស្សចាស់បន្ថែមទៀត ខណៈការយកចិត្តទុកដាក់ជួយមនុស្សចាស់ប្រៀបបានដូចនឹងការជួយខ្លួនឯងយ៉ាងដូច្នេះដែរ។ តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវិធានបទ«ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃនេះមានគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាល ភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្ស វ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង … Read More

Polygon៖ Validator Node ក្លាយមកពី Google Cloud

ការប្រកាសកាលពីថ្ងៃទី29 ខែកញ្ញានេះ Polygon Labs បានថា Google Cloud បានក្លាយទៅជា Validator Node មួយរបស់ខ្លួន។ Polygon គឺជាគម្រោង Layer2 របស់ Ethereum ដែលប្រើប្រាស់បច្ចេកវិទ្យា Proof-of-Stake ជួយឲ្យអស់ថ្លៃ Fee ថោក និងមានល្បឿនលឿន។ មកដល់សព្វថ្ងៃ Polygon មាន Validator ជាង 100 ហើយ ជាទូទៅដើម្បីក្លាយជា … Read More

AI អ្នកវិទ្យាសាស្ត្រប្រើប្រាស់មកអភិវឌ្ឍន៍ថ្នាំព្យាបាលទឹកនោមផ្អែម

ក្រុមអ្នកវិទ្យាសាស្ត្រចិន ដោយមានជំនួយពីបញ្ហាសិប្បនិម្មិត AI បានបង្កើតឱសថបញ្ចុះទម្ងន់ថ្មីមួយប្រភេទ ដោយថ្នាំនេះក៏អាចព្យាបាលជំងឺទឹកនោមផ្អែមកម្រិតពីរផងដែរ។ យោងតាមសារព័ត៌មាន SCMP ឱសថថ្មី ដែលត្រូវបានស្រាវជ្រាវ អភិវឌ្ឍដោយក្រុមហ៊ុនឱសថ MindRank ដោយមានជំនួយពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នេះ បានឈានដល់ការពិសោធន៍លើមនុស្សដំណាក់កាលទីពីរហើយ។ ក្នុងទីផ្សារឱសថនេះនឹងត្រូវបានដាក់លក់លឿនជាងឆ្ងាយបើធៀបនឹងថ្នាំធម្មតា។ ត្រូវបានដាក់ឈ្មោះថា MDR-001 ឱសថនេះដំណើរការតាមរយៈការតភ្ជាប់ peptide-1 ដូច glucaon (GLP-1-R) ដែលជួយឱ្យវាជំរុញការបញ្ចេញអាំងស៊ុយលីនពីលំពែង ដើម្បីកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម និងបញ្ចុះទម្ងន់រាងកាយ យោងក្រុមហ៊ុនខាងលើឱ្យដឹង។ MDR-001 ទទួលបានជោគជ័យក្នុងការពិសោធលើមនុស្សដំណាក់កាលដំបូង ហើយកាលពីដើមខែកញ្ញា … Read More

IMF៖ បន្តរក្សាការព្យាករណ៍ ចិន សម្រេចបាននូវគោលដៅកំណើន ៥ភាគរយនៅឆ្នាំ២០២៣

វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ IMF មូលនិធិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងថា ខ្លួនរក្សាការរំពឹងទុករបស់ខ្លួនថា ប្រទេសចិន នឹងសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួនប្រហែល ៥ភាគរយនៅឆ្នាំ២០២៣។ លោកស្រី Julie Kozack អ្នកនាំពាក្យ IMF បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងសំណួររបស់ស៊ីនហួថា “នៅលើប្រទេសចិន អ្វីដែលយើងបានឃើញនាពេលថ្មីៗនេះ គឺជាការធ្លាក់ចុះនៃសេដ្ឋកិច្ចចាប់តាំងពីត្រីមាសទីមួយមក។ ការព្យាករណ៍លម្អិតនឹងត្រូវបានផ្តល់ជូននៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលកំណត់សម្រាប់ការចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ធនាគារពិភពលោក-IMF នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា៕       … Read More