សមយុទ្ធបាញ់មីស៊ីលឆ្លងទ្វីប លោក គីម ជុងអ៊ុន ត្រួតពិនិត្យដោយផ្ទាល់
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ក្នុងសមយុទ្ធបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅអង្គភាពកងទ័ពជើងទឹកមួយ ដោយរូបភាពដែលបានចេញផ្សាយក៏បង្ហាញឱ្យឃើញលោក ឡើងជិះលើនាវាល្បាតប្រភេទថ្មី ជាមួយនឹងសមត្ថភាពបំបាំងកាយប្រសើរឡើង យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង។ កាលបរិច្ឆេទដែលលោក គីម ជុងអ៊ុន មកទស្សនាអង្គភាព ដែលជាកម្មសិទ្ធិរបស់កងនាវា ដែលគ្របដណ្ដប់លើសមុទ្រជប៉ុន នៅតែមិនទាន់ដឹងនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ បានរាយការណ៍អំពីការត្រួតពិនិត្យនេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។ លោក Kim “សរសើរកប៉ាល់” ដែលលោកបានឡើងជិះ “សម្រាប់ការរក្សាបាននូវភាពចល័តខ្ពស់ និងថាមពលដ៏ខ្លាំងក្លា ជាមួយការត្រៀមខ្លួនជានិច្ច សម្រាប់ការប្រយុទ្ធ … Read More