ការសន្យា​បន្ត​សហការគ្នា រវាងកម្ពុជា​-​អា​ស៊ែ​បៃ​ហ្សា​ន ​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ និង​ជំរុញ​ពាណិជ្ជកម្ម​

ភ្នំពេញ៖ តាមរយៈ​រដ្ឋសភា​កម្ពុ​ជា និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្សា​ន ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ក្នុងនោះកម្ពុជា​-​អា​ស៊ែ​បៃ​ហ្សា​ន បាន​សន្យា​បន្ត​សហការគ្នា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ខិតខំ​ជំរុញ​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចរណ៍​ឱ្យមាន​ការរីកចម្រើន ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។​ ​ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ បានបង្ហាញ​ជំហរ​ ធ្វើឡើង​រវាង​ប្រធានរដ្ឋសភា សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី និង​លោក ស៊ូ​វ​គី មេ​ឌី​ហ្សា​ដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្សា​ន ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣​។ ​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​ជំនួប​នោះបាន​ឱ្យដឹងថា សម្តេច​រដ្ឋសភាធិបតី … Read More

បញ្ហាកើតក្នុងសហគមន៍ យុវតីជនជាតិដើមភាគតិចស្នើអាជ្ញាធរយកចិត្តទុកដាក់អន្តរាគមន៍

យុវតីជនជាតិដើមភាគតិច បានអំពាវនាឱ្យអាជ្ញាធរយកចិត្តទុកដាក់អន្តរាគន៍លើបញ្ហា ដែលកើតក្នុងសហគមន៍ ដោយមិនត្រូវចាត់ទុកបញ្ហាទាំងនោះជារឿងធម្មតាឡើយ។ បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចតែងតែកើតមានក្នុងសហគមន៍ជនជាតិដើមភាគតិចដូចជា មិនទទួលបានឱកាសក្នុងការសិក្សា ការរៀបការវ័យក្មេង ការរំលោភបំពានលើក្មេងស្រី និងបញ្ហាអំពើហិង្សាក្នុងគ្រួសារដែលកើតមានលើគ្រប់ស្រ្តីជនជាតិដើមភាគតិច តែបញ្ហាទាំងនេះត្រូវបានគេចាត់ទុកថាជារឿងធម្មតាទៅវិញ។ កញ្ញាសំអាត រចនា យុវតីដែលជានិសិត្សច្បាប់ ជនជាតិដើមព្នង ពាក់ព័ន្ធនឹងបញ្ហានេះ បានអះអាងកាលពីថ្ងៃទី១៤ ខែកញ្ញានេះថា ស្រ្តីជនជាតិដើមភាគតិចមិនមានការយល់ដឹងពាក់ព័ន្ធនឹងសិទ្ធរបស់ខ្លួននៅឡើយ ជាពិសេសផ្នត់គំនិតសង្គមគឺមិនសូវផ្តល់តម្លៃដល់ស្រ្តីនោះទេ ហើយស្រ្តីតែងតែរងការគាបសង្គត់ពីមជ្ឈដ្ឋានមួយចំនួន។  «ចំណេះដឹងដែលពាក់ព័ន្ធនឹងសិទ្ធរបស់ស្រ្តីជនជាតិដើមភាគតិចនៅមានកម្រិតនៅឡើយ ពួកគាត់មិនដឹងថាខ្លួនមានសិទ្ធក្នុងការធ្វើអ្វីខ្លះ ជាពិសេសផ្នត់គំនិតសង្គមមិនសូវផ្តល់តម្លៃដល់មនុស្សស្រី ក៏ដូចជារងការគាបសង្គត់ពីអ្នកនៅជុំវិញខ្លួន។» ដោយមើលឃើញពីផលលំបាកពាក់ព័ន្ធនឹងសិទ្ធិសេរីភាព យុវតីជនជាតិដើមព្នងរូបនេះ ទាមទារឱ្យមានការផ្លាស់ប្តូរមួយ និងមានបំណងចង់ឱ្យស្រ្តីជនជាតិដើមភាគតិចយល់ដឹងនូវសិទ្ធរបស់ខ្លួនថាមានអ្វីខ្លះព្រមទាំងហ៊ានប្រើប្រាស់សិទ្ធទាំងនោះ ចៀសវាងការនៅស្ងៀមទទួលរងនូវភាពអយុត្តិធម៌។​ «ចង់ឱ្យមានការផ្លាស់ប្តូរមួយប្រកបដោយភាពវិជ្ជមាន … Read More

កិច្ចព្រមព្រៀងពាណិជ្ជកម្ម កូរ៉េខាងជើង និងរុស្ស៊ីទទួលបានអត្ថប្រយោជន៍ជាច្រើន

បរទេស៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញានេះ ក្រោយចំណាយពេលធ្វើដំណើរតាមរថភ្លើងឯកជនអស់រយៈពេលជិត ៤ ថ្ងៃ។ នៅក្នុងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញមកទទួលស្វាគមន៍លោក គីម យ៉ាងរាក់ទាក់ និងកក់ក្តៅតាមបែបម្ចាស់ផ្ទះ។ យ៉ាងណាមិញ នៅក្នុងជំនួបរវាងមេដឹកនាំកំពូលទាំងពីរបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដ្បិតរបៀបវារៈជាច្រើននឹងត្រូវលើកយកពិភាក្សា ដោយរួមបញ្ជូលទាំងការផ្គត់ផ្គង់សព្វាវុធធ្វើសង្រ្គាមផងដែរ។ តើប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ទទួលបានអត្ថប្រយោជន៍អ្វីខ្លះក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំលើកនេះ? មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំរុស្ស៊ី ក្នុងជំនួបប្រព្រឹត្តទៅ … Read More

ទូតអាស៊ែបៃហ្សង់ថ្មី ចូលជួបជូនសារតាំង ប្រមុខរដ្ឋស្តីទី

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។ សម្តេច សាយ ឈុំ ក្នុងនាមព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា … Read More

ចិនមានសមត្ថភាពផលិតកប៉ាល់ អស្ចារ្យជាងអាមេរិក ២០០ដង

សហរដ្ឋអាមេរិក៖ ការ​បែក​ធ្លាយ​តាម​អ៊ីនធឺណិត ឯកសាររបស់ការិយាល័យចារកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក (ONI)  បង្ហាញពីក្តីបារម្ភជុំវិញកងទ័ពជើងទឹកចិន ដែលកំពុង​ពង្រីក​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ និងសមត្ថភាពដែលកំពុងបន្តរបស់ប្រទេសនេះ នៃការ​ផលិត​នាវា​ក្នុង​អត្រា​លឿន​ជាង​សហរដ្ឋ​អាមេរិករាប់រយដង។ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គ្រាមកងទ័ពជើងទឹក និងបច្ចេកវិទ្យា​ទំនើប​ក្នុង​មជ្ឈ​មណ្ឌលការពារជាតិ លោក Brent Sadler នៅមូលនិធិបេតិកភណ្ឌ របស់សហរដ្ឋអាមេរិក បាន​ប្រាប់​សារព័ត៌មាន​ Fox News ថា «ជនជាតិចិនមើលឃើញទសវត្សរ៍នេះថា ជាឱកាសយុទ្ធសាស្ត្រ ហើយ​ខ្ញុំ​មើល​មិនឃើញលទ្ធភាពណាមួយ ដែល​យើង​អាច​ចាប់​ផ្តើម​បិទ​គម្លាត​ដ៏​ធំ​នេះ​ជាមួយ​នឹង​ចិន​បាន​នោះទេ»។ លោក Sadler បានរអត្ថាធិប្បាយថា ការកើតឡើង​បន្ទាប់​ពី​រូបភាព​នៃ​ឯកសារ​របស់​ការិយាល័យ​ចារ​កម្ម​កង​ទ័ពជើងទឹក សម្រាប់ឯកសារទូទៅ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងអ៊ីនធឺណិត។ រូបភាពដែលត្រូវបានលើកឡើងក្នុងរបាយការណ៍តំបន់សង្គ្រាមនោះ … Read More

​ចុះ​ត្រួត​ពិនិត្យ​ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ​ តាម​មណ្ឌល​​នីមួយៗ ត្រៀម​​​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ

ភ្នំពេញ៖ អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ទូទៅ​ ថ្នាក់ដឹកនាំក្រសួងអប់រំ​ យុវជន​ និងកីឡា បានទៅ​តាម​មណ្ឌល​ប្រឡង​នៅតាមរាជធានីខេត្ត​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​បរិវេណ​មណ្ឌល​ប្រឡង ឧបករណ៍​បំពង​សំឡេង ស្ថានភាពអាគារ​ ​បន្ទប់​ប្រឡង​​នីមួយៗ និងគ្រឿងបរិក្ខានានា ព្រមទាំងបន្ទប់​បម្រុង​ទុក ករណីមានបេក្ខជនមានបញ្ហាសុខភាពត្រូវការការសង្គ្រោះបឋមផ្សេងៗ ដើម្បី​ធានា​បាន​ថា ​ដំណើរ​ការ​សំណេរ​នៃ​ការ​​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិសម័យ​ប្រឡង៖ ០៦​ វិច្ឆិកា​ ២០២៣​ ប្រព្រឹត្តទៅដោយរលូន៕  

វិមានក្រឹមឡាំង៖តំបន់ការ៉ាបាក ភាពតានតឹងកើនឡើង ខណៈ អាមេនី ព្រមានពី​ស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ

រុស្សី៖ ភាពតានតឹងរវាងអាមេនី និង​អាហ្សែបៃហ្សង់ជុំវិញតំបន់ខណ្ឌចែក ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) កំពុង​តែ​កើន​​ឡើង ខណៈនាយករដ្ឋមន្រ្តីអាមេនីបាន​ហៅស្ថានភាព​ក្នុងទឹកដីដែលត្រូវ​បានបិទនោះថា​ជាបញ្ហាធ្ងន់ធ្ងរ បើតាមវិមានក្រឹមឡាំងបានបង្ហាញការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ប្រទេសអាមេនី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានចោទប្រកាន់​អាហ្សែបៃហ្សង់ម្តង​ហើយ​ម្តង​ទៀត​អំពីការប្រមូលផ្តុំកងកម្លាំងនៅជុំវិញតំបន់ ការ៉ាបាក (Karabakh) ដែលរដ្ឋធានីបាគូ របស់​អាហ្សែបៃហ្សង់បានរារាំងយ៉ាងមានប្រសិទ្ធភាពចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២មក ដែល​បណ្តាល​ឱ្យ​មាន​ភាព​អត់​ឃ្លានយ៉ាងធ្ងន់ធ្ងរ។ កិច្ចព្រមព្រៀងមួយ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​បិទ​ផ្លូវ​ទៅ​កា​ន់ដែនដីនេះ កាលពីចុងសប្តាហ៍មុនមិនទាន់មានប្រសិទ្ធភាពពេញលេញនៅឡើយទេ។ លោក Dmitry យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង រុស្ស៊ីនឹងរក្សាទំនាក់ទំនងជាមួយ រដ្ឋធានី យ៉េរេវ៉ាន់ (Yerevan) និង បាគូ (Baku) … Read More

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជាមួយ ឯកឧត្ដមស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីចិន អញ្ជើញជួបពិភាក្សាការងារ

ប៉េកាំង÷ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង នៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng

វីដេអូខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣ ។ ប្រភព៖ Telegram Samdech Thipadei Hun Manet