អ៊ុយក្រែនថា មិនអ្វីជំនួស ប្រព័ន្ធការពារដែនអាកាស Patriot ដោយបំផ្លាញពីរុស្ស៊ី បានដោយងាយនោះទេ

ម៉ូស្គូ៖ ទស្សនាវដ្ដី Forbes បានរាយការណ៍ថា វាប្រហែលជាត្រូវការពេលវេលាច្រើន មិនអាចរៀបរាប់បាន សម្រាប់អ៊ុយក្រែន ដើម្បីទទួលបានប្រព័ន្ធបាញ់មីស៊ីលថ្មី សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក ដើម្បីជំនួសកន្លែង ដែលត្រូវបានបំផ្លាញនៅជិតទីក្រុង Pokrovsk ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ។ ប្រភពបានឲ្យដឹងថា “អ៊ុយក្រែន ឬសម្ព័ន្ធមិត្តមួយចំនួន អាចចូលតម្រង់ជួរគ្នា ដើម្បីទិញប្រព័ន្ធបាញ់មីស៊ីល ដើម្បីជំនួសប្រព័ន្ធបាញ់ទាំងពីរ ដែលរុស្ស៊ីទើបតែបានបំផ្លាញ ប៉ុន្តែការទិញនោះអាចចំណាយពេលច្រើនខែ ប្រសិនបើមិនមែនបែបនោះទៀត គឺច្រើនឆ្នាំ ហើយត្រូវចំណាយប្រាក់រាប់លានដុល្លារ … Read More

វត្តមានយោធា ណាតូនឹងមិនអាចលាក់បាំងខ្លួននៅអ៊ុយក្រែនទៀតទេ

រុស្សី៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski អំពីវត្តមានរបស់ទាហានប្រទេសណាតូ ក្នុងប្រទេសអ៊ុយក្រែន ដោយប្រាប់កាសែរ Sputnik ថា “ពួកគេមិនអាចលាក់បាំងវាបានទៀតនោះទេ”។ លោក Radoslaw Sikorski រដ្ឋមន្ត្រីការបរទេសប៉ូឡូញ នៅព្រឹកថ្ងៃដដែល បានឲ្យដឹងក្នុងអំឡុងកិច្ចពិភាក្សា ជាក្រុមនៅក្នុងព្រឹត្តិការណ៍មួយ ដែលឧទ្ទិសដល់ខួបលើកទី២៥ នៃការចូលជាសម្ព័ន្ធមិត្តរបស់ប្រទេសនេះ ដែលប្រទេសមួយចំនួនរបស់អង្គការណាតូ បានបញ្ជូនយោធារបស់ពួកគេ ទៅអ៊ុយក្រែនរួចហើយ ដោយព្រឹត្តិការណ៍នេះត្រូវបាន ចាក់ផ្សាយនៅលើបណ្តាញ Sejm … Read More

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចខ្ទឹមស និង​ខ្ទឹមបំពងពីលើកង់បី តែត្រូវបានម្ចាស់ឃើញទាន់ ​និង​ហក់ធាក់ធ្លាក់ពីលើម៉ូតូឃាត់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍ខាងលើ​នេះ បាន​បង្កភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ​១៩០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ខ្ទឹមស ខ្ទឹមបំពង បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកកង់បីដឹកទំនិញ តាមបណ្ដោយផ្លូវ​១៩០ មកពីផ្សារ មកយកអីវ៉ាន់នៅឃ្លាំង ខណៈនោះគាត់បានចូលទៅជញ្ជូនអីវ៉ាន់​ពីខាងក្នុងឃ្លាំង ក៏ស្រាប់តែពេលគាត់ចេញមកវិញ ​ក៏​ឃើញជនសង្ស័យ​២នាក់ ជិះ​ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-2871 បានលើកយកខ្ទឹមស មួយថង់ និងខ្ទឹមបំពងមួយថង់ … Read More

យុវតីសិស្សសាលា ៣នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅ បុក រថយន្តកុងតឺន័រពីក្រោយ បណ្តាលអោយ ស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល២នាក់…

ភ្នំពេញ៖ ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកក្មេងស្រី២នាក់ទៀតរងរបួសធ្ងន់ ស្រល់បន្ទាប់ពីពួកគេទាំង៣នាក់ គេចពីសាលានាំគ្នាជិះម៉ូតូដើរលេង លឿនជ្រុលទៅបុកពីក្រោយ រថយន្តកុងតឺន័រ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ខាងជើងជាប់ស្ពានអាកាសផ្លូវល្បឿនលឿន ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ទី១ ក្មេងស្រីដែលស្លាប់ ឈ្មោះ ដិន សុធាវី អាយុ១៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខព្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ញ៉ែម រក្សា … Read More

កូនតិរិច្ឆានប្រើគ្រឿងញៀនហ៊ានលើកដៃកាប់ឪពុកខ្លួនឯងរហូតស្លាប់ ខណៈឪពុកខ្លួនចូលទៅឃាត់មិនឲ្យវាយធ្វើបាបប្រពន្ធកំពុងមានកូនខ្ចី…

កណ្ដាល៖ ករណីកូនប្រុសម្នាក់ប្រើប្រាស់គ្រឿងញៀន និងបានផឹកស៊ីជាមួយឪពុកបង្កើតដែលជាមន្រ្តីយោធា លុះពេលស្រវឹងក៏មានទំនាស់ជាមួយ​ប្រពន្ធដែលទើប និងសម្រាលកូនរួច ក៏បានវា.យប្រពន្ធ២ដៃថែមទៀតផង។ បន្ទាប់ពីបានឃើញដូច្នេះ ឪពុកបានចូលទៅឃាត់ ក៏ត្រូវជននោះធ្វើការប្រវាយប្រតប់គ្នាជាមួយគាត់ ហើយត្រូវបានកូនប្រុសម្នាក់ទៀតរួមទាំងអ្នកជិតខាងចូលទៅជួយឃាត់បំបែកប៉ុន្តែជនសង្ស័យជា​កូនប្រុសរូបនោះ​មិនព្រមស្ងប់ចិត្តទេ បានរត់ទៅយកកាំបិតផ្គាក់រួចកាប់ឪពុកជាច្រើនកាំបិត រហូតដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។ ហេតុការណ៍ខាងលើ​នេះបានបង្កការ​ភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនដៃដល់ជាកូនឈ្មោះ សួន រតនៈ ភេទបុ្រស អាយុ២៩ឆ្នាំ មុខរបរមិនពិត រស់នៅភូមិកើតហេតុខាងលើ ជននេះប្រើប្រាស់ថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញមានសារធាតុញៀ.នក្នុងទឹកនោម។ … Read More

វេទិការដ្ឋាភិបាលឌីជីថល អនុស្សរណៈយោគយល់គ្នាចំនួន៤ ត្រូវបានចុះហត្ថលេខា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏បានអញ្ជើញជាអធិបតីភាពក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថលគឺដើម្បីចាប់យកឱកាស និងផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថលរបស់ រាជរដ្ឋាភិបាល គឺដើម្បីចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល និងដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ នាឱកាសអញ្ជើញជាអធិបតី ពិធីបើក«វេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី១១ មីនា ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះសម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗក្នុងវិស័យឌីជីថល … Read More

កម្ពុជា បានជំរុញនឹងកំពុងចូលរួមជាមួយប្រទេសក្នុងតំបន់អាស៊ាន រៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា នាពេលនេះថា ប្រទេសកម្ពុជាបាន និងកំពុងចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន ជំរុញរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដើម្បីធ្វើយ៉ាងណាជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពីមួយទ្រីលានដុល្លារ ដល់ពីរទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាអន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការលើកកម្ពស់ចិរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

ក្រោយភ្លៀងធ្លាក់ខ្លាំង ! ប្រទេស បូលីវី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន

បូលីវី៖ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានីឡាប៉ាស់ (La Paz) របស់ប្រទេសបូលីវី បានជំរុញឲ្យក្រុមអាជ្ញាធរប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីទឹកក្នុងទន្លេហក់ឡើងប្រៀបច្រាំងបំផ្លាញលំនៅឋានជាច្រើនខ្នងកាលពីចុងសប្ដាហ៍នេះ នេះបើយោងតាមឯកសាររដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យ ។ យោងតាមឯកសារខាងលើ លោក ល្វីស អាសេ(Luis Arce) ប្រធានាធិបតីបូលីវី បានសន្យាបញ្ជូនគ្រឿងចក្រធុនធ្ងន់ និងទាហានចំនួន៣ពាន់នាក់ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត ។ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានទឹកជំនន់ នៅក្នុងភូមិឋានមួយចំនួន និង កាត់ផ្ដាច់ទំនាក់ទំនងតំបន់មួយជាច្រើនទៀតនៅក្នុងទីក្រុងនេះ ព្រមទាំងកាត់ផ្ដាច់ចរន្តអគ្គិសនី និងជន់លិចផ្លូវផងដែរ។ លោកអាសេ បានថ្លែងនៅលើបណ្ដាញសង្គម Xថា យើងបារម្ភជាខ្លាំង … Read More