កូនតិរិច្ឆានប្រើគ្រឿងញៀនហ៊ានលើកដៃកាប់ឪពុកខ្លួនឯងរហូតស្លាប់ ខណៈឪពុកខ្លួនចូលទៅឃាត់មិនឲ្យវាយធ្វើបាបប្រពន្ធកំពុងមានកូនខ្ចី…
កណ្ដាល៖ ករណីកូនប្រុសម្នាក់ប្រើប្រាស់គ្រឿងញៀន និងបានផឹកស៊ីជាមួយឪពុកបង្កើតដែលជាមន្រ្តីយោធា លុះពេលស្រវឹងក៏មានទំនាស់ជាមួយប្រពន្ធដែលទើប និងសម្រាលកូនរួច ក៏បានវា.យប្រពន្ធ២ដៃថែមទៀតផង។
បន្ទាប់ពីបានឃើញដូច្នេះ ឪពុកបានចូលទៅឃាត់ ក៏ត្រូវជននោះធ្វើការប្រវាយប្រតប់គ្នាជាមួយគាត់ ហើយត្រូវបានកូនប្រុសម្នាក់ទៀតរួមទាំងអ្នកជិតខាងចូលទៅជួយឃាត់បំបែកប៉ុន្តែជនសង្ស័យជាកូនប្រុសរូបនោះមិនព្រមស្ងប់ចិត្តទេ បានរត់ទៅយកកាំបិតផ្គាក់រួចកាប់ឪពុកជាច្រើនកាំបិត រហូតដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនដៃដល់ជាកូនឈ្មោះ សួន រតនៈ ភេទបុ្រស អាយុ២៩ឆ្នាំ មុខរបរមិនពិត រស់នៅភូមិកើតហេតុខាងលើ ជននេះប្រើប្រាស់ថ្នាំញៀន បន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញមានសារធាតុញៀ.នក្នុងទឹកនោម។ ដោយឡែកជនរងគ្រោះជាឪពុកដែលបាត់បង់ជីវិតឈ្មោះ សួន ផល្លីង អាយុ៥៩ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅភូមិក្នុងភូមិកើតហេតុនោះដែរ ។
សពជនរងគ្រោះមានស្លាកស្នាមរបួសលើថ្ងាសខាងស្ដាំ១កាំបិ.តទំហំ២សង់ទីម៉ែត្រ កណ្ដាលក្បាល១កាំបិតប្រវែង៧សង់ទីម៉ែត្រ និងកញ្ចឹងកខាងឆ្វេង១កាំបិ.តប្រវែង១០សង់ទីម៉ែត្រ។
តាមប្រភពពីសាក្សីម្នាក់ឈ្មោះ យូ ថា អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុបានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅវេលារសៀលថ្ងៃកើតហេតុ ជនរងគ្រោះដែលជាឪពុករួមជាមួយជនដៃដល់ដែលជាកូន និងកូនប្រុសម្នាក់ទៀតឈ្មោះ សួន រតនា បាននាំគ្នាផឹកស្រាថ្នាំអស់កន្លះលីត្រ។
បន្ទាប់មកជនដៃដល់បានជិះម៉ូតូទៅទិញស្រាបៀរថែមកន្លះកេសទៀត និងបានផឹកស៊ីជុំគ្នាបន្ត លុះបានមួយសន្ទុះក្រោយមក ជនដៃដល់ជាកូនរូបនោះបានដើរចូលទៅក្នុងផ្ទះ ហើយមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ព្រមទាំងវា.យប្រពន្ធដែលទើបនឹងសម្រាលកូនចំនួន២ដៃទៀតផង។
តាមប្រភពដដែលបានប្រាប់សមត្ថកិច្ចទៀតថា បន្ទាប់ពីបានឃើញបែបនេះ ជនរងគ្រោះជាឪពុកបានចូលឃាត់ ហើយក៏ត្រូវជនដៃដល់ជាកូនក៏បានប្រវា.យប្រតប់គ្នាជាមួយឪពុកទៅវិញទៅមក ខណៈនោះកូនប្រុសម្នាក់ទៀតឈ្មោះ សួន រតនា និងខ្លួន ឈ្មោះ យូ ថា បានចូលឃាត់បំបែកគ្នាឱ្យចេញក្រៅផ្ទះរៀងៗខ្លួន។
ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែជនដៃដល់ជាកូនបានរត់ចូលទៅក្នុងរោងបាយរួចទាញយកកាំបិ.តផ្គាក់អត់ដង១ដើមមកធ្វើសកម្មភាពកា.ប់ទៅលើឪពុករហូតដល់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។
សាក្សីរូបនោះបាននិយាយទៀតថា ពេលឃើញជនដៃដល់កាន់កាំបិ.តក្នុងដៃបែបនេះ គាត់រួមជាមួយអ្នកផ្សេងៗទៀត មិនហ៊ានចូលទៅជិតនោះទេ ខ្លា.ចជនដៃដល់រូបនោះកាប់ស្លា.ប់ ព្រោះសូម្បីតែឪពុកបង្កើតក៏ហ៊ានលើកដៃកា.ប់សម្លា.ប់បែបនេះទៅហើយនោះ។
បន្ទាប់មកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃពួចឱ្យជួយអន្តរាគមន៍ភ្លាមៗ ហើយនគរបាលប៉ុស្តិ៍ខាងលើបានចុះទៅធ្វើការឃាត់ខ្លួនជនដៃដល់រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕