ស្រ្តីមេម៉ាយ ជាអ្នកលក់សាច់ជ្រូកម្នាក់ អត្តឃាត ចង ក សម្លាប់ខ្លួន ដោយមិនទាន់ដឹងពីមូលហេតុ
ភ្នំពេញ៖ ស្រ្តីមេម៉ាយម្នាក់ដែលស្គាល់ថាមានមុខរបរលក់សាច់ជ្រូកបង្កការភ្ញាក់ផ្អើលតាំងពីព្រឹកបានសម្រេចចិត្ត ធ្វើអត្តឃាត ចង ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជាន់ទី១ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋនបានចុះត្រួតពិនិត្យសពជនរងគ្រោះហេតុការកើតឡើង កាលម៉ោង៨ព្រឹក ថ្ងៃទី១១ ខែ មិនា ឆ្នាំ ២០២៤នៅចំណុចខាងក្រោយផ្សារបន្លែ តាមផ្កូវ៣៦៧ ស្ថិតនៅភូមិកណ្ដាល សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ សពមានឈ្មោះ រ៉ាត់ យៀប អាយុ៤៦ឆ្នាំ មុខរបរលក់សាច់ជ្រូក ស្នាក់នៅបន្ទប់ជួល៕