គន្លឹះសម្លឹងមើលកុំព្យូទ័រ ដើម្បីជៀសពីបញ្ហាភ្នែក
ក្នុងយុគ្គសម័យបច្ចេកវិទ្យា មនុស្សម្នាក់ៗជៀសមិនសូវផុតពីការចំណាយពេលសម្លឹងលើស្ក្រីនអេឡិចត្រូនិចជាមធ្យមប្រាំពីរម៉ោងក្នុងមួយថ្ងៃ។ បន្ថែមពីនេះអ្នកប្រើប្រាស់គ្រឿងអេក្រង់អេឡិចត្រូនិចលើសពី ៩0% មានបញ្ហាភ្នែក ដែលកើតមានបន្ទាប់ពីការសម្លឹងអេក្រង់ឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ អាយផេត រយៈពេលយូរដោយគ្មានបានសម្រាក។ សកម្មភាពបែបនេះនាំឱ្យកើតមានរោគសញ្ញាដូចជា៖ ព្រិលភ្នែក ឬភ្នែកចុះខ្សោយ ក្រហាយភ្នែក មានប្រតិកម្មនឹងពន្លឺ ឈឺក្បាល ឈឺខ្នង និងក ដោយសារតែការងារ ឬបំពេញតម្រូវការណាមួយដែលគ្រប់គ្នាមិនអាចផ្តាច់ពីប្រើប្រាស់គ្រឿងអេក្រង់អេឡិចត្រូនិចបាន។ ហេតុនេះយើងខ្ញុំ សូមលើកយកនូវគន្លឹះខ្លះៗ ដែលជួយកាត់បន្ថយបញ្ហាភ្នែក តាមការណែនាំពីវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកនៃគ្លីនិច Cleveland នៅសហរដ្ធអាមេរិកដូចតទៅ៖ អ្នកគួរលៃមុំក្នុងការមើលអេក្រង់ឱ្យបានត្រឹមត្រូវ៖ ពោលគឺភ្នែករបស់អ្នកគួរផ្តោតចុះក្រោម និងឱ្យចំកណ្តាលពេលសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទ។ … Read More