ការតែងតាំងទីប្រឹក្សា និងជំនួយការ ជាគុណធម៌បក្សប្រជាជន និងរាជរដ្ឋាភិបាល
ភ្នំពេញ ៖ ការតែងតាំងទីប្រឹក្សា និងជំនួយការតាមក្រសួងស្ថាប័នរដ្ឋជាច្រើននោះ គឺជាគុណធម៌ របស់គណបក្ស ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជាការលើកឡើងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។
ការលើកឡើងបែបនេះ ត្រូវបាននាយករដ្ឋមន្រ្តី អះអាងថា ដោយសារតែប៉ុន្មាន ថ្ងៃមកនេះ មានបណ្តាញសារព័ត៌មាន មួយចំនួន ដែលមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល និយាយថា ការតែតាំងទីប្រឹក្សា ក៏ដូចជាជំនួយការ នៅតាមបណ្តា ក្រសួងនានា មានចំនួនច្រើន រហូតដល់រាប់រយនាក់ ដែលមើលទៅហាក់គ្មានប្រសិទ្ធភាព ៕