រថភ្លើងបុកជាមួយរថយន្តក្រុង យ៉ាងហោចណាស់មនុស្ស ៦នាក់ស្លាប់ នៅឈីលី
ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់នៅភាគកណ្តាលប្រទេសឈីលីកាលពីថ្ងៃសុក្រទី ១ ខែកញ្ញា បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានបុកជាមួយរថយន្តក្រុងខ្នាតតូច បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹង។
បើតាមសេចក្តីថ្លែងការណ៍របស់ ក្រុមហ៊ុនអយៈស្ម័យានដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា Twitter បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលច្រកទ្វារឆ្លងកាត់បានបន្ទាបដើម្បីបិទចរាចរណ៍ ហើយរថយន្តក្រុងបានបើកឆ្លងកាត់ផ្លូវរត់របស់រថភ្លើង។
អ្នកដំណើរ៥នាក់ក្នុងចំណោមអ្នកដំណើរ ១៤ នាក់នៅលើរថយន្តក្រុងបានស្លាប់ភ្លាមៗ ហើយអ្នកដំណើរទី៦បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ខណៈអ្នកបើកបររថយន្តក្រុងបានរួចជីវិតពីគ្រោះថ្នាក់ យោងលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍។
ទីក្រុង San Pedro de la Paz ដែលនៅជិតកន្លែងជួបឧបទ្ទវហេតុ បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ។