HijackLoaderកម្មវិធីផ្ទុកមេរោគម៉ូឌុលថ្មី បង្កើតរលកនៅក្នុងពិភពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

កម្មវិធីផ្ទុកមេរោគថ្មីហៅថា HijackLoader កំពុងទទួលបានភាពទាក់ទាញក្នុងចំណោមសហគមន៍ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដើម្បីចែកចាយបន្ទុកផ្សេងៗដូចជា DanaBot, SystemBC និង RedLine Stealer ។ អ្នកស្រាវជ្រាវ Zscaler ThreatLabz លោក Nikolaos Pantazopoulos បាននិយាយថា “ទោះបីជា HijackLoader មិនមានលក្ខណៈពិសេសកម្រិតខ្ពស់ក៏ដោយ វាអាចប្រើម៉ូឌុលជាច្រើនសម្រាប់ការបញ្ចូលកូដ និងការប្រតិបត្តិចាប់តាំងពីវាប្រើស្ថាបត្យកម្មម៉ូឌុល ដែលជាលក្ខណៈពិសេសដែលអ្នកផ្ទុកភាគច្រើនមិនមាន” ។ សង្កេតឃើញដំបូងដោយក្រុមហ៊ុនក្នុងខែកក្កដា ឆ្នាំ 2023 មេរោគនេះប្រើបច្ចេកទេសមួយចំនួនដើម្បីហោះហើរនៅក្រោមរ៉ាដា។ នេះពាក់ព័ន្ធនឹងការប្រើ syscalls … Read More

ដឹកនាំកិច្ចប្រជុំជាមួយអភិបាល នៃគណ:អភិបាលរាជរាធានី-ខេត្តទាំង ២៥

កម្រងរូបភាពមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំជាមួយអភិបាល នៃគណ:អភិបាលរាជរាធានី-ខេត្តទាំង ២៥ នៅឯវិមានសន្តិភាព, ព្រឹកថ្ងៃពុធ ទី១៣ កញ្ញា ២០២៣។

គ្រួសារ Lindemann នៅសហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណខ្មែរចំនួន៣៣ មកកម្ពុជាវិញ

ភ្នំពេញ៖ សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀត នឹងត្រូវបញ្ចូនត្រឡប់មកកម្ពុជាវិញ យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹង។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពលភាពកាលពីខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ។ តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក រដ្ឋាភិបាលសហរដ្ឋអាមេរិក (ហៅ កាត់ថា “USAO-SDNY” និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា “HSI”បានឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI … Read More

ទីក្រុង St Petersburg រុស្ស៊ី រៀបចំក្បួនដង្ហែ គោរពវីរបុរសដែលប្រឆាំងនឹងលោកខាងលិច

រុស្សី៖  នៅថ្ងៃអង្គារកន្លងទៅក្នុងសប្តាហ៍នេះ ទីក្រុងសេនផែតធ័រស្បើក (St Petersburg) នៃប្រទេសរុស្ស៊ី បានរៀបចំជាកិត្តិយសដល់ព្រះអង្គម្ចាស់ដ៏វិសុទ្ធ អាឡិចស៊ែនឌើ ណេវស្គី (Alexander Nevsky) នៅក្នុងពិធីដង្ហែក្បួនប្រចាំឆ្នាំដ៏អស្ចារ្យមួយ ដោយសម្តេចសង្ឃនិកាយអូស្សូដក់របស់រុស្ស៊ី បានរំលឹកដល់មហាវីរបុរសភេតធ័រ (Tsar Peter the Great) ចំពោះការប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងឥទ្ធិពលរបស់លោកខាងលិច រួមទាំងការមិនមានជំនឿចិត្តចំពោះអ្នកជិតខាងរុស្ស៊ី ។ ការបង្ហាញវត្តមានចូលរួម ពីបណ្តាបព្វជិត និងមនុស្សរាប់ពាន់នាក់ក្នុងព្រឹត្តិការណ៍នេះ ហើយបានធ្វើដំណើរពីក្រោយឈើឆ្កាងតាមបណ្តោយផ្លូវ Nevsky Prospect ដែលជាផ្លូវសំខាន់នៃទីក្រុងធំទីពីររបស់រុស្ស៊ី។ ពួកគេបានឧទ្ទិសដល់វីរបុរសប្រវត្តិសាស្ត្ររុស្ស៊ី ណេវស្គី … Read More

ក្របខ័ណ្ឌ​សេដ្ឋកិច្ច និងនយោបាយ កម្ពុជាដើរតួនាទីដ៏សំខាន់ក្នុងតំបន់អាស៊ាន និងអន្តរជាតិ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា កម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងតំបន់អាស៊ាន និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ និងស្របពេលជាមួយនឹងគម្រោងដំណើរ ទស្សនកិច្ចរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅប្រទេសចិន នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខ។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកម្មវិធីបើក បាឋកថាស្តីពី«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» ដែលឧទ្ទេសនាមដោយលោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា … Read More

គ្រោះទឹកជំនន់នៅលីប៊ី ចំនួនអ្នកស្លាប់ បានកើនឡើងលើសពី ៣.០០០នាក់ហើយ

ទ្រីប៉ូលី៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយថា យោងតាមក្រសួងមហាផ្ទៃ ដែលមានមូលដ្ឋាននៅ ភាគខាងកើតនៃប្រទេសលីប៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបានបង្កមហន្តរាយដ៏ធ្ងន់ធ្ងរ ហើយបានវាយប្រហារមកលើទីក្រុង Derna ស្ថិតនៅភាគខាងកើតនៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៣,០៦០នាក់ហើយ ខណៈមនុស្សចំនួន ៥.២០០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។  អ្នកនាំពាក្យក្រសួងខាងលើ លោក Tareq al-Kharraz បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “អាជ្ញាធរបានកប់សាកសពចំនួន … Read More

ការបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី មុនជំនួបកំពូល លោក Kim Jong Un ជាមួយលោក Putin

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី បង្ហាញពី “សារៈសំខាន់ជាយុទ្ធសាស្ត្រ” នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ មុនជំនួបកំពូលដែលបានគ្រោងទុកជាមួយលោកប្រធានាធិបតី Vladimir Putin បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះ។ កំពុងត្រូវបានឃ្លាំមើលដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តដែលសង្ស័យថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា ហើយអាចយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាវុធ និងបច្ចេកវិទ្យាការពារជាតិ លើកិច្ចប្រជុំដែលអាចនឹងធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ។ លោក Kim បានទៅដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជនកាលពីថ្ងៃអង្គារ នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី អមដោយមន្ត្រីផ្នែកឧស្សាហកម្មការពារជាតិជាន់ខ្ពស់ និងជំនួយការយោធា … Read More

លំហាត់ហ្វឹកហ្វឺនដោះមីនក្របខ័ណ្ឌអាស៊ានបូក កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង

កំពង់ស្ពឺ៖ នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិភាព​ បាន​អញ្ជើញ​បើក​លំហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​ពហុជាតិ​លើ​ទីលាន​សកម្មភាព​មីន​មនុស្ស​ធម៌​ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកដំបូង ក្រោមប្រធានបទ “មាតុ​ភូមិ​ដ៏បវរ-ឆ្នាំ២០២៣” នៅសាលាហ្វឹកហ្វឺនពហុសាសន៍ PKO ខេត្តកំពង់ស្ពឺ ក្នុងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ ឯកឧត្តម នាយឧត្តមសេនីយ សែម សុវណ្ណនី ថ្លែងថា នៅក្នុងលំហាត់ហ្វឹកហ្វឹននេះ គឺកម្ពុជា ធ្វើ​ជា​សហប្រធានរៀបចំជាមួយកងទ័ពរំដោះប្រជាជនចិន និង​មាន​ការ​ចូល​រួម​កង​ទ័ព​បណ្តា​ប្រទេស​ចំនួន​១៤​ ក្នុង​តំបន់អាស៊ាន បូក ចិន អាមេរិច អូស្ត្រាលី ឥណ្ឌា … Read More

គ្មានចំណេះដឹងពីអាជីវកម្ម ឬគ្មានក្បួនខ្នាត អាជីវកម្មទៅជាយ៉ាងណា?

គ្រប់អ្នកធ្វើធុរកិច្ចសឹងទាំងអស់ ជាទូទៅគោលដៅ ដើម្បីទទួលបានប្រាក់ចំណេញសមស្របមួយ។ តែថាតើនរណាជាអ្នកកំណត់ភាពស្លាប់ឬរស់របស់អាជីវកម្ម? ចម្លើយគឺអតិថិជន! បើអតិថិជនគាំទ្រ យើងអាចនឹងរស់រានឬទទួលបាននូវការរីកចម្រើនទៅមុខ។ អតិថិជនមិនសូវខុសពីមេអំបៅនោះទេ តែងហិចហើររកផ្កាណាដែលទាក់ទាញហើយមានលម្អងដែលខ្លួនចូលចិត្តជាងគេ។ ប៉ុន្តែការរត់ដេញតាមចាប់មេអំបៅជាការលំបាក  ហើយមេអំបៅក៏មានច្រើនប្រភេទទៅទៀត តែថាបើសិនយើងឆ្លាតជាងនេះគឺយើងសិក្សាពីលក្ខណៈនៃមេអំបៅ  ហើយកសាងរៀបចំសួនច្បារ និងដាំនូវផ្កាដែលពួកគេចូលចិត្ត នោះជារឿងប្រសើរនឹងធានាពីជោគជ័យច្រើនជាង (Don’t chase after butterflies… tend your garden and let the butterflies come)។ នៅពេលបានអានសៀវភៅការធ្វើធុរកិច្ច ជាការសំយោគចេញនូវចំណេះដឹង ជំនាញនិងបទពិសោធន៍ដែលអ្នកនិពន្ធទទួលបាន … Read More