ទីក្រុង St Petersburg រុស្ស៊ី រៀបចំក្បួនដង្ហែ គោរពវីរបុរសដែលប្រឆាំងនឹងលោកខាងលិច
រុស្សី៖ នៅថ្ងៃអង្គារកន្លងទៅក្នុងសប្តាហ៍នេះ ទីក្រុងសេនផែតធ័រស្បើក (St Petersburg) នៃប្រទេសរុស្ស៊ី បានរៀបចំជាកិត្តិយសដល់ព្រះអង្គម្ចាស់ដ៏វិសុទ្ធ អាឡិចស៊ែនឌើ ណេវស្គី (Alexander Nevsky) នៅក្នុងពិធីដង្ហែក្បួនប្រចាំឆ្នាំដ៏អស្ចារ្យមួយ ដោយសម្តេចសង្ឃនិកាយអូស្សូដក់របស់រុស្ស៊ី បានរំលឹកដល់មហាវីរបុរសភេតធ័រ (Tsar Peter the Great) ចំពោះការប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងឥទ្ធិពលរបស់លោកខាងលិច រួមទាំងការមិនមានជំនឿចិត្តចំពោះអ្នកជិតខាងរុស្ស៊ី ។
ការបង្ហាញវត្តមានចូលរួម ពីបណ្តាបព្វជិត និងមនុស្សរាប់ពាន់នាក់ក្នុងព្រឹត្តិការណ៍នេះ ហើយបានធ្វើដំណើរពីក្រោយឈើឆ្កាងតាមបណ្តោយផ្លូវ Nevsky Prospect ដែលជាផ្លូវសំខាន់នៃទីក្រុងធំទីពីររបស់រុស្ស៊ី។ ពួកគេបានឧទ្ទិសដល់វីរបុរសប្រវត្តិសាស្ត្ររុស្ស៊ី ណេវស្គី (Nevsky) ដែលបានបញ្ឈប់ក្រុមកងទ័ពរបស់ស៊ុយអែត និងអាឡឺម៉ង់នៅឆ្នាំ ១២៤០ និង ១២៤២ ។ នៅក្នុងប្រទេសរុស្ស៊ី គេចងចាំថា មហាវីរបុរសភេតធ័រ (Tsar Peter the Great) ជាអ្នកបង្កើតទីក្រុងសេនផេតធ័រស្បើក (St. Petersburg) និងចក្រភពរុស្ស៊ី ហើយក៏ជាអ្នកកែទម្រង់ ជាអ្នកបង្កើត និងឆ្នៃប្រឌិតផ្សេងៗជាច្រើននៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីសម្លៀកបំពាក់ រហូតដល់ការកសាងកប៉ាល់ វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាដើម។
បានទទួលការសម្តែងការគាំទ្រពី សម្តេចសង្ឃនៃវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ីថា “ប្រតិបត្តិការយោធាពិសេស” របស់រដ្ឋធានីម៉ូស្គូនៅប្រទេសអ៊ុយក្រែន ដោយបានមានព្រះបន្ទូលជាបន្តទៀតថា ទាហានដែលបានស្លាប់ក្នុងពេលបំពេញកាតព្វកិច្ចយោធារបស់ខ្លួន គឺបាន «ធ្វើការបូជាដែលអាចលាងជម្រះនូវរាល់អំពើបាបទាំងអស់»។
គូររំលឹកថា កាលពីឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន បានគោរពវិញ្ញាណក្ខន្ធដល់មហាវីរបុរសភេតធ័រ (Peter the Great) ដោយបានពិពណ៌នាថា នេះគឺជាដំណើរប្រវត្តិសាស្ត្រដូចគ្នា នៅក្នុងការដណ្តើមយកទឹកដីរុស្ស៊ីមកវិញ ។ ទោះជាបែបណាក្តី លោកពុទីន តែងតែព្យាយាមបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីអះអាងអំពីទិដ្ឋភាពនៃប្រវត្តិសាស្ត្រថា អ៊ុយក្រែនមិនមានអត្តសញ្ញាណជាតិពិតប្រាកដឡើយ បើទោះបីជាបំណងនេះ បានបង្កឱ្យមានការផ្លិចបំផ្លាញទីក្រុងនានា និងបានសម្លាប់មនុស្សរាប់ពាន់នាក់ រួមទាំងធ្វើឱ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីប្រទេសក៏ដោយ ៕ ប្រភព៖ Reuters