អ្នកគាំទ្រ ធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ ដល់មេដឹកនាំប្រឆាំងរុស្ស៊ី និងតវ៉ា កាន់តែច្រើន

បរទេស៖ នាទីក្រុងហ្សឺណែវ មនុស្សរាប់សិបនាក់ បានកាន់ទុក្ខចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក អាឡិចសេ ណាវ៉ាលនី(Alexei Navalny) កាលពីថ្ងៃម្សិលមិញ នៅខាងមុខអគាររបស់អង្គការសហប្រជាជាតិ ដោយកាន់ផ្កាពណ៌ស និងផ្ទាំងរូបភាពនិងបដា សរសេរថា «លោកពូទីន គឺជាឃាតករ»។ អាជ្ញាធរ បានលើកឡើងថា លោក Navalny ដែលជាគូប្រជែងក្នុងស្រុកដ៏គួរឱ្យខ្លាចបំផុតរបស់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានសន្លប់ ហើយក៏បានស្លាប់កាលពីថ្ងៃសុក្រ។ លោក រ៉ាឆែល ដេនប៊ឺ (Rachel Denber) … Read More

លោក Navalny មេដឹកនាំគណបក្សប្រឆាំងនៅរុស្ស៊ី បានទទួលមរណភាពហើយ

រុស្សី៖ លោក Alexei Navalny មេដឹកនាំគណបក្សប្រឆាំងដ៏ធំជាងគេបំផុតរបស់រុស្ស៊ី ក្នុងទសវត្សរ៍កន្លងមក តាមការបញ្ជាក់ពីមន្ត្រីបម្រើការនៅពន្ធនាគារ បានលើកឡើងថា គឺបានទទួលមរណភាពហើយ នៅក្នុងពន្ធនាគារខាងក្នុងមណ្ឌលកែប្រែអាកទិក (Arctic Circle)។ ដោយត្រូវបានគេមើលឃើញថា ជាអ្នករិះគន់ឥតសំចៃចំពោះប្រធានាធិបតីលោក Vladimir Putin លោក Navalny កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសជាច្រើន ដែលត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាហេតុផលនយោបាយ។ កាលពីចុងឆ្នាំមុន លោកត្រូវបានផ្លាស់ទៅកន្លែងឃុំឃាំងព្រហ្មទណ្ឌនៅតំបន់អាក់ទិក ដែលត្រូវបានគេចាត់ទុកថា ជាពន្ធនាគារដ៏លំបាកបំផុតមួយ។ នៅតំបន់ Yamalo-Nenets មន្ត្រីពន្ធនាគារ … Read More

អតីតប្រធានាធិបតីអាមេរិក សំណុំរឿងក្លែងបន្លំរដ្ឋប្បវេណី រងការបង់ប្រាក់ពិន័យ ៣៥៤,៩ លានដុល្លារ

អាមេរិក៖ ការបង្គាប់ឱ្យ លោក Donald Trump អតីតប្រធានាធិបតីអាមេរិក បង់ប្រាក់ពិន័យចំនួន ៣៥៤,៩លានដុល្លារ ពីចៅក្រមទីក្រុងញូវយ៉ក កាលពីថ្ងៃម្សិលមិញ សម្រាប់ការក្លែងបន្លំ និងការបោកប្រាស់អ្នកឱ្យខ្ចីប្រាក់ អស់រយៈពេលជាងមួយទសវត្សរ៍។ ដោយបញ្ចប់នូវការពិន័យរដ្ឋប្បវេណីដ៏ធំនេះ លោក អាត់ធឺ អ៊ីនងហ្គ័រ៉ុន(Arthur Engoron) ចៅក្រម បានហាមឃាត់ លោក Trump ពីការបម្រើជាមន្ត្រី ឬជានាយកនៃសាជីវកម្មក្រុងញូវយ៉កណាមួយ សម្រាប់រយៈពេលបីឆ្នាំ។ ការពិន័យដ៏ធំនេះ គឺបណ្តាលមកពីបណ្តឹងរដ្ឋប្បវេណីប្រឆាំងលោក Trump ដែលនាំយកមកដោយ លោកស្រី … Read More

ប្រមុខដឹកនាំកំពូលអ៊ុយក្រែន ធ្វើដំណើរទៅអាល្លឺម៉ង់ និងបារាំង ដើម្បីទទួលជំនួយយោធាបន្ថែម

អ៊ុយក្រែន៖ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានគេរំពឹងថា ធ្វើទស្សនកិច្ចនាប្រទេសអាល្លឺម៉ង់ និងបារាំង កាលពីថ្ងៃម្សិលមិញ ដើម្បីព្យាយាម បង្កើនជំនួយផ្នែកយោធាដ៏សំខាន់ និងចុះហត្ថលេខាលើការប្តេជ្ញាចិត្ត ផ្នែកសន្តិសុខទ្វេភាគី ខណៈដែលសង្រ្គាម ជាមួយរុស្ស៊ី ខិតជិតដល់ឆ្នាំទីបី។ ការធ្វើដំណើរនេះធ្វើឡើង ស្របពេលដែលកងទ័ពក្រុងគៀវ កំពុងព្យាយាមទប់កងកម្លាំងរុស្ស៊ី ដែលកំពុងខិតមកជិតទីប្រជុំជនភាគខាងកើតនៃទីក្រុង Avdiivka។ អ៊ុយក្រែនប្រឈម នឹងការខ្វះខាតកម្លាំង និង ឃ្លាំងគ្រាប់រំសេវ ខណៈជំនួយយោធារបស់អាមេរិក ត្រូវបានពន្យារពេល អស់ជាច្រើនខែ នេះយោងតាមសារព័ត៌មាន Reuters … Read More

ការចុះកិច្ចព្រមព្រៀង អាល្លឺម៉ង់ និងអ៊ុយក្រែន លើសន្តិសុខរយៈពេលវែង

បរទេស៖ លោក Olaf Scholz អធិការបតី អាល្លឺម៉ង់ និង លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខមួយ ដែលទីក្រុងប៊ែឡាំងដើម្បីអាចផ្គត់ផ្គង់ រដ្ឋាភិបាលក្រុងគៀវ នូវជំនួយផ្នែកយោធា និងសេដ្ឋកិច្ច សម្រាប់រយៈពេលដប់ឆ្នាំខាងមុខ នេះបើយោងតាមការចេញផ្សាយរបស់ RT ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមាន១០ទំព័រ កាលពីថ្ងៃម្សិលមិញបានប្តេជ្ញាថា ប្រទេសអាល្លឺម៉ង់ ក្នុងការផ្តល់នូវការគាំទ្រ ឥតងាករេសម្រាប់អ៊ុយក្រែន ដរាបណា មានតម្រូវការ ដើម្បីជួយអ៊ុយក្រែន ការពារខ្លួននឹងស្ដារព្រំដែនឆ្នាំ១៩៩១ … Read More

លោក John Kirby ថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយរបស់អ៊ុយក្រែន

អាមេរិក៖ ការជំរុញឱ្យសភាសហរដ្ឋអាមេរិក អនុម័តសេចក្តីស្នើច្បាប់ថវិកាពីមន្ត្រីសេតវិមាន ដើម្បីផ្តល់មូលនិធិបន្ទាន់ដល់ប្រទេសអ៊ុយក្រែន ដោយព្រមានថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក John Kirby ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមាន បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃម្សិលមិញអំពីការប៉ុនប៉ងរបស់យោធាដែលនៅបន្តរបស់រុស្ស៊ី ដើម្បីហ៊ុមព័ទ្ធ និងដណ្តើមយកទីក្រុង អាវឌីកា(Avdiivka) នៅក្នុងតំបន់ Donetsk ភាគខាងកើត។ លោក Kirby និយាយថា សេតវិមានបានទទួលដំណឹងពីប្រជាជនអ៊ុយក្រែនថា ស្ថានភាពធ្ងន់ធ្ងរខ្លាំង។ លោក បាននិយាយថា រុស្ស៊ី បន្តវាយលុកលើទីតាំងជាច្រើនកន្លែងរបស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ ហើយទីក្រុង Avdiivka … Read More

ប្រមុខដឹកនាំកំពូលរុស្សី បានជំរុញឱ្យជនជាតិរុស្ស៊ីយកកូនឱ្យច្រើន ព្រោះការរស់រានរបស់ប្រជាសាស្រ្ត កំពុងជួបហានិភ័យ

រុស្សី៖ លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃម្សិលមិញថា ក្រុមគ្រួសារជនជាតិរុស្ស៊ី ត្រូវតែបង្កើតកូនយ៉ាងហោចណាស់ពីរនាក់ សម្រាប់ជាប្រយោជន៍ដល់ការរស់រានមានជីវិតរបស់ប្រជាសាស្ត្រ ហើយត្រូវមានកូនបីនាក់ ឬច្រើនជាងនេះ ប្រសិនបើចង់អភិវឌ្ឍ និងរីកចម្រើនទៅមុខ។ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនជិត ២ ឆ្នាំមុនមកនេះ រុស្សីបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនត្រូវបានបង្ហាញឱ្យដឹង ហើយមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសនេះ ចេញពីការប្រឆាំងទៅនឹងជម្លោះ ឬការភ័យខ្លាចនៃការកោះហៅឱ្យចូលប្រយុទ្ធ។ លោក ពូទីន បានប្រាប់និយោជិតនៅរោងចក្រផលិតរថក្រោះមួយនៅតំបន់ យ៉ូរ៉ាល់ស៍ (Urals) ថាកុមារពីរនាក់ក្នុងមួយគ្រួសារ គឺជាចំនួនអប្បបរមា … Read More

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសថ្នាំញៀនជិត ១គីឡូក្រាម ជាបន្តបន្ទាប់ នៅចំណុចមុខវត្តសំរិទ្ធមានជ័យ មហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងពន្លាតដែនដី បន្តទៅបង្ក្រាបនៅចំណុចមុខសហាងចំប៉ីខ្មែរ ម៉ាស្សា និងស្ប៉ា ផ្លូវមិត្តភាព ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ ចំណែកគ្រឿងញៀនរឹបអូសបាន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់៩៩៦.៣៧ក្រាម។ ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

ប្រមុខដឹកនាំជើងគោកមានប្រសាសន៍ថា ការអនុវត្តផែនការកំណែទម្រង់ កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្តេជ្ញាថា ការអនុវត្តផែនការកំណែទម្រង់ កងទ័ពជើងគោក នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាក មួយចំនួនយ៉ាងណាក្តី ។ ការប្តេជ្ញារបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ខាងលើកនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០ … Read More