ការចុះកិច្ចព្រមព្រៀង អាល្លឺម៉ង់ និងអ៊ុយក្រែន លើសន្តិសុខរយៈពេលវែង

បរទេស៖ លោក Olaf Scholz អធិការបតី អាល្លឺម៉ង់ និង លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខមួយ ដែលទីក្រុងប៊ែឡាំងដើម្បីអាចផ្គត់ផ្គង់ រដ្ឋាភិបាលក្រុងគៀវ នូវជំនួយផ្នែកយោធា និងសេដ្ឋកិច្ច សម្រាប់រយៈពេលដប់ឆ្នាំខាងមុខ នេះបើយោងតាមការចេញផ្សាយរបស់ RT ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមាន១០ទំព័រ កាលពីថ្ងៃម្សិលមិញបានប្តេជ្ញាថា ប្រទេសអាល្លឺម៉ង់ ក្នុងការផ្តល់នូវការគាំទ្រ ឥតងាករេសម្រាប់អ៊ុយក្រែន ដរាបណា មានតម្រូវការ ដើម្បីជួយអ៊ុយក្រែន ការពារខ្លួននឹងស្ដារព្រំដែនឆ្នាំ១៩៩១ របស់ខ្លួនឡើងវិញ។

បន្ថែមពីលើការដណ្តើម យកតំបន់ Donetsk, Lugansk, Kherson និង Zaporozhye ឡើងវិញ សកម្មភាពនេះក៏ពាក់ព័ន្ធនឹងការដណ្តើមយក Crimea ពីរុស្ស៊ីផងដែរ ដែលមន្ត្រី អាមេរិកមួយចំនួន និងអតីតមេទ័ព របស់រដ្ឋាភិបាលទីក្រុងគៀវ ចាត់ទុកជារឿង ដែលមិនអាចទៅរួច។

បន្ថែមពីលើជំនួយយោធា ផែនការនេះកុងត្រាក៏បានចងអាល្លឺម៉ង់ក្នុងការបណ្តុះបណ្តាលមន្រ្តីប៉ូលីសអ៊ុយក្រែន ការផ្ទេរបច្ចេកវិទ្យាផលិតអាវុធ ការបង់ប្រាក់ សម្រាប់គម្រោងថាមពលបៃតង និងកិច្ចខិតខំប្រឹងប្រែង ជាច្រើនផ្សេងទៀត ដើម្បីជួយរដ្ឋាភិបាលអ៊ុយក្រែន បន្តផ្តល់សេវាកម្មដល់ប្រជាជនរបស់ខ្លួន៕