លោក John Kirby ថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយរបស់អ៊ុយក្រែន

អាមេរិក៖ ការជំរុញឱ្យសភាសហរដ្ឋអាមេរិក អនុម័តសេចក្តីស្នើច្បាប់ថវិកាពីមន្ត្រីសេតវិមាន ដើម្បីផ្តល់មូលនិធិបន្ទាន់ដល់ប្រទេសអ៊ុយក្រែន ដោយព្រមានថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

លោក John Kirby ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមាន បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃម្សិលមិញអំពីការប៉ុនប៉ងរបស់យោធាដែលនៅបន្តរបស់រុស្ស៊ី ដើម្បីហ៊ុមព័ទ្ធ និងដណ្តើមយកទីក្រុង អាវឌីកា(Avdiivka) នៅក្នុងតំបន់ Donetsk ភាគខាងកើត។

លោក Kirby និយាយថា សេតវិមានបានទទួលដំណឹងពីប្រជាជនអ៊ុយក្រែនថា ស្ថានភាពធ្ងន់ធ្ងរខ្លាំង។ លោក បាននិយាយថា រុស្ស៊ី បន្តវាយលុកលើទីតាំងជាច្រើនកន្លែងរបស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ ហើយទីក្រុង Avdiivka មានហានិភ័យក្នុងការធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ី។

សហរដ្ឋអាមេរិក ពុំអាចផ្តល់ទៅឱ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ ដែលពួកគេត្រូវការខ្លាំង ដើម្បីរារាំងការវាយលុករបស់រុស្ស៊ីទាំងនេះបានទេ។

ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេស កាលពីថ្ងៃអង្គារ រួមមានទាំងមូលនិធិសម្រាប់ប្រទេសអ៊ុយក្រែន និងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែវានៅតែមិនច្បាស់លាស់នោះទេថាតើ សេចក្តីស្នើច្បាប់ថវិកា អាចធ្វើឲ្យដាច់ស្រេចសម្រាប់សភាជាន់ទាបដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋឬយ៉ាងណា?