អតីតប្រធានាធិបតីអាមេរិក សំណុំរឿងក្លែងបន្លំរដ្ឋប្បវេណី រងការបង់ប្រាក់ពិន័យ ៣៥៤,៩ លានដុល្លារ
អាមេរិក៖ ការបង្គាប់ឱ្យ លោក Donald Trump អតីតប្រធានាធិបតីអាមេរិក បង់ប្រាក់ពិន័យចំនួន ៣៥៤,៩លានដុល្លារ ពីចៅក្រមទីក្រុងញូវយ៉ក កាលពីថ្ងៃម្សិលមិញ សម្រាប់ការក្លែងបន្លំ និងការបោកប្រាស់អ្នកឱ្យខ្ចីប្រាក់ អស់រយៈពេលជាងមួយទសវត្សរ៍។ ដោយបញ្ចប់នូវការពិន័យរដ្ឋប្បវេណីដ៏ធំនេះ លោក អាត់ធឺ អ៊ីនងហ្គ័រ៉ុន(Arthur Engoron) ចៅក្រម បានហាមឃាត់ លោក Trump ពីការបម្រើជាមន្ត្រី ឬជានាយកនៃសាជីវកម្មក្រុងញូវយ៉កណាមួយ សម្រាប់រយៈពេលបីឆ្នាំ។
ការពិន័យដ៏ធំនេះ គឺបណ្តាលមកពីបណ្តឹងរដ្ឋប្បវេណីប្រឆាំងលោក Trump ដែលនាំយកមកដោយ លោកស្រី ឡេទីទីយ៉ា ជេម(Letitia James) រដ្ឋអាជ្ញាក្រុងញូវយ៉ក ដែលបានចោទប្រកាន់អតីតប្រធានាធិបតី និងអាជីវកម្មគ្រួសាររបស់លោកពីបទក្លែងបន្លំបំប៉ោងទ្រព្យសម្បត្តិសរុបរាប់ពាន់លានដុល្លារ ដើម្បីបោកបញ្ឆោតធនាគារឱ្យលោកខ្ចីប្រាក់ក្នុងអត្រាទាប។
លោកTrump ថ្លែងថា នេះគឺជាវិធីរកការថ្កោលទោស ដែលប្រហែលជាមិនដែលមាននរណាម្នាក់បានឃើញនោះទេហើយលោកក៏បានបដិសេធការធ្វើខុស ហើយបានចាត់ទុកករណីនេះថាជាការសងសឹកផ្នែកនយោបាយរបស់លោកស្រី James ដែលជាអ្នកជាប់ឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ។
លោក Trump ត្រូវបានគេរំពឹងថានឹងប្តឹងឧទ្ធរណ៍ចំពោះការចេញសេចក្តីសម្រេច កាលពីថ្ងៃសុក្រ ដោយលោក អ៊ីនហ្គ័រ៉ុន(Engoron) លើករណីក្លែងបន្លំរដ្ឋប្បវេណី អាចដោះស្រាយវិបត្តិដ៏ធំមួយចំពោះក្រុមហ៊ុនអចលនៈទ្រព្យរបស់លោក Trump ខណៈអ្នកនយោបាយដែលបានប្រែក្លាយមកពីអ្នកជំនួញរូបនេះ បានដឹកនាំការប្រកួតប្រជែងសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋ ដើម្បីប្រជែងជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ។
ជាញឹកញយ លោក បានប្រើប្រាស់ការបង្ហាញខ្លួននៅតុលាការម្តងម្កាលរបស់លោក ជាការបញ្ឈប់យុទ្ធនាដោយឥតគ្រោងទុក ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាន និងទទូចថា សត្រូវរបស់លោក កំពុងប្រើប្រាស់តុលាការ ដើម្បីរារាំងលោកពីការដណ្តើមយកសេតវិមានមកវិញ៕