សម្តេចធិបតី ហ៊ុន សែន បដិសេធមិនលើកលែងចំពោះជនជាតិតៃវ៉ាន់ពីរនាក់ បានផលិតវីដេអូបំផ្លាញកិត្តិយស កម្ពុជាជាដាច់ខាត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសចាត់វិធានការដោយមិនត្រូវលើកលែង ជាដាច់ខាតចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតវីដេអូក្លែងក្លាយដោយនិយាយរឿងមិនមែនជាការពិត នៅខេត្តព្រះសីហនុ កាលពីកន្លងទៅថ្មីៗនេះ បើទោះ មានគេទូរស័ព្ទសុំអន្តរាគមន៍ ដល់សម្តេចក៏ដោយនោះ។ ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា មានអ្នកទូរស័ព្ទទៅសម្តេចដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងដល់ជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតវីដេអូនិយាយរឿងអាក្រក់នៅខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានសម្តេចបដិសេធ ដោយសម្តេចចាត់ទុកថា បុគ្គលទាំងពីររូបនេះ មានភាពអាត្មានិយម គិតតែផលប្រយោជន៍ខ្លួន ដោយបានបំផ្លាញកិត្តិយសខ្លាំងណាស់ដល់ប្រទេសកម្ពុជា … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត

ភ្នំពេញ៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាល នៃប្រទេសទាំងពីរ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលទាំង ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នាថា ទាមទារចាំបាច់នូវកិច្ចការសហប្រតិបត្តិកាការខ្ពស់ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ … Read More

ប្រមុខដឹកនាំកំពូលអ៊ុយក្រែន ត្រៀមខ្លួនអមដំណើរលោក ដូណាល់ ត្រាំ ចូលទៅតំបន់សមរភូមិជាមួយរុស្សី

អ៊ុយក្រែន៖ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានស្នើឱ្យលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចនៅតំបន់សមរភូមិរបស់ទីក្រុងគៀវ ជាមួយកងកម្លាំងរុស្ស៊ី ដោយនិយាយលោកថា បេក្ខភាពប្រធានាធិបតីបក្សប្រឆាំង ឈានមុខគេរបស់អាមេរិករូបនេះ គួរតែទៅមើលឃើញ ជម្លោះដោយផ្ទាល់នឹង ភ្នែករបស់គាត់ មុនពេលធ្វើការសម្រេចចិត្ត គោលនយោបាយ។ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសៅរ៍ នៅឯសន្និសិទសន្តិសុខទីក្រុង Munich ថា “ប្រសិនបើគាត់នឹងមក ខ្ញុំបានត្រៀមខ្លួនជាស្រេច ដើម្បីទៅជាមួយគាត់ទៅកាន់ជួរមុខ” ។ “ខ្ញុំគិតថាប្រសិនបើយើងពិភាក្សាពីរបៀបបញ្ចប់សង្រ្គាម … Read More

ការប្រមូលផ្តុំកាន់មរណៈទុក្ខលោក Navalny មនុស្សជាង ៤០០ នាក់ត្រូវបានឃុំខ្លួននៅទូទាំងរុស្ស៊ី

រុស្សី៖ មនុស្សជាង ៤០០ នាក់ត្រូវបានឃុំខ្លួននៅក្នុងព្រឹត្តិការណ៍នានា នៅទូទាំងទីក្រុងចំនួន ៣២ របស់ប្រទេសរុស្ស៊ី ចាប់តាំងពីការស្លាប់របស់លោក អាឡិចស៊ី ណាវាលនី (Alexei Navalny) ដែលជាគូប្រជែងដ៏ខ្លាំងក្លាបំផុតរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin) ខណៈដែលប្រជាជនរុស្ស៊ី ជាច្រើនបានបន្តប្រមូលផ្ដុំកាន់មរណៈទុក្ខ និងដាក់ផ្កា នេះបើយោងតាមឱ្យដឹងរបស់ក្រុមសិទ្ធិមនុស្ស OVD-Info ។ នៅក្នុងព្រឹត្តិការណ៍នយោបាយនៅប្រទេសរុស្ស៊ី នេះគឺជារលកដ៏ធំបំផុតនៃការចាប់ខ្លួន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ មក នៅពេលដែលមនុស្សជាង ១.៣០០ … Read More

តំបន់សង្រ្គាមហ្កាហ្សា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន កើនលើសពី ២៨.៨០០ នាក់

ហ្កាហ្សា៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សា បានកើនឡើងលើសពី ២៨.៨០០ នាក់ នេះបើតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានលើកឡើងកាលពីថ្ងៃសៅរ៍។ ក្រសួងនេះបាននិយាយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨៣ នាក់ និងបង្ករបួស ១២៥ នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៨.៨៥៨ នាក់ និងអ្នករបួសឡើងដល់ ៦៨.៦៧៧ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ … Read More