នាយករដ្ឋមន្ត្រី កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន

នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម បានឯកភាពពង្រឹងទំនាក់ទំនងដ៏យូរលង់ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀតទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់។ ការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញតាមរយៈសន្និសីទរួមគ្នារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ដាតុស៊េរី អាន់វ៉ាអ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៤៧ សសរ ស្តីពី ការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ការទប់ស្កាត់លើក្រុមហ៊ុនរបស់ខ្លួន ចិនប្រតិកម្មតបអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ចំពោះការពាក់ព័ន្ធនឹងរុស្ស៊ី

ចិន៖ ប្រទេសចិនប្រឆាំងដាច់ខាតនឹងការសម្រេចរបស់ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនរបស់ខ្លួន ដោយសារហេតុផលទាក់ទងនឹងប្រទេសរុស្ស៊ី នេះបើតាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មចិន កាលថ្ងៃទី២៦ ខែកុម្ភៈ ។ រដ្ឋបាលអាមេរិករបស់លោក Joe Biden កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក បានប្រកាសពីការទប់ស្កាត់ពាណិជ្ជកម្មថ្មីលើអង្គភាពចំនួន ៩៣ មកពីប្រទេសរុស្ស៊ី ចិន តួកគី អារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន ឥណ្ឌា និងកូរ៉េខាងត្បូង ដោយសារការគាំទ្រកិច្ចប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ហើយសហភាពអឺរ៉ុបបានអនុម័តកាលពីថ្ងៃទី២១ ខែកុម្ភៈ នូវកញ្ចប់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងរុស្ស៊ី ក្នុងនោះរួមទាំងទណ្ឌកម្មមួយចំនួន ប្រឆាំងនឹងក្រុមហ៊ុនចិនចំនួន៣ … Read More

ប្រទេសចិន ! បន្ទាប់ក៏នៅតែជាប្រទេសចិន !

ចិន៖ លោក Xi Jinping ប្រធានរដ្ឋចិន បានដកស្រង់ពាក្យសម្តី របស់មិត្តភក្តិ មកពីមជ្ឈដ្ឋាន ឧស្សាហកម្មនិងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំកំពូល នៃអ្នកដឹកនាំឧស្សាហកម្ម និងពាណិជ្ជកម្ម នៃអង្គការ APEC ឆ្នាំ ២០២៣ និងបានថ្លែងអំពីកាលានុវត្តភាព របស់ចិននៅក្នុងទីផ្សារពិភពលោក ។ តាមលទ្ធផល នៃការស្ទង់ប្រជាមតិ ដែលរួមគ្នាធ្វើឡើងដោយ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និង សកលវិទ្យាល័យ Renmin នៃប្រទេសចិន និងផ្តល់បទសម្ភាសន៍ ចំពោះប្រជាជនលើសកលលោក … Read More

កិច្ចចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាតា និងអេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីបទឈប់បាញ់ នៅហ្គាហ្សា

គ៊ែរ៖ កិច្ចចរចាចំនួនពីរនឹងត្រូវធ្វើឡើងក្នុងប្រទេសកាតា និងអេហ្ស៊ីបរៀងៗខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលបច្ចុប្បន្នកំពុង ស្ថិតក្រោមការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែកដ៏ធំ របស់អ៊ីស្រាអែល នេះតាមការរាយការណ៍សារព័ត៌មាន Al-Qahera របស់ប្រទេសអេហ្ស៊ីប ។ ប្រភពបានឲ្យដឹងថា “ការពិភាក្សាទីក្រុងដូហា និងទីក្រុងគ៊ែរ នឹងត្រូវធ្វើឡើងដោយមានការចូលរួម ពីអ្នកឯកទេស មកពីប្រទេសអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និង អ៊ីស្រាអែល បន្ថែមពីលើគណៈប្រតិភូ មកពីចលនាហាម៉ាស ក្នុងការបន្តនូវអ្វីដែលត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំប៉ារីស នាពេលថ្មីៗនេះ”។ កិច្ចពិភាក្សានៅទីក្រុងដូហា និងទីក្រុងគ៊ែរ … Read More

ការអះអាងពីការវាយប្រហាររវាង រុស្ស៊ីនិងអ៊ុយក្រែន លើប្រព័ន្ធការពារដែនអាកាសគ្នាទៅវិញទៅមក

បរទេស៖ រុស្ស៊ីកាលពីថ្ងអាទិត្យ បានលើកឡើងថា កងទ័ពរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលអ៊ុយក្រែនជាច្រើនគ្រាប់ខណៈអ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារប្រព័ន្ធការពារដែនអាកាសរុស្ស៊ីខណៈភាគីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយពេលអស់រយៈពេល២ឆ្នាំកន្លងមកនេះ បើយោងតាមព័ត៌មានបច្ចុប្បន្នភាពរបស់ភាគីទាំងពីរ បានអោយដឹង។ ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា កងទ័ពរបស់ខ្លួនបានវាយកម្ទេចការវាយប្រហារជាច្រើនដែលធ្វើឡើងដោយកងទ័ពអ៊ុយក្រែននៅមុខព្រួញផ្សេងៗគ្នា ក្នុងនោះរួមមានតំបន់អាវឌីវអ៊ីវកា ហ្សាប៉រីហ្សៀ និងតំបន់គូពីយ៉ាង(Kupiansk)។ ហើយខ្លួនក៏បានវាយប្រហាលើស្ថានីយសង្រ្គាមអេឡិចត្រូនិក ដេប៉ូស្ដុកគ្រាប់ រំសេវ ហើយនិងទីកន្លែងផ្សេងៗទៀតផងដែរ។ យោងតាមក្រសួងការពារជាតិ បានអោយដឹងថា កងទ័ពអាកាសរុស្ស៊ី បានបានស្ទាក់ចាប់រ៉ូកែតហ៊ីម៉ាស (HIMARS) និងយានដ្រូនជាច្រើនគ្រឿងក៍ដូចជាកាំជ្រួចពីរដើមរបស់អ៊ុយក្រែនពីលើដែនទឹកសមុទ្រខ្មៅផងដែរ។ នៅថ្ងៃជាមួយគ្នានេះដែរ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានលើកឡើងថា កងទ័ពអ៊ុយក្រែនបាន វាយទប់ការវាយប្រហាររបស់រុស្ស៊ីជាច្រើនលើក នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។ … Read More

ការយាងចូលទិវង្គតរបស់ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស គឺជាការបាត់បង់មហាវីរសង្ឃកំពូល

ភ្នំពេញ៖ ក្នុងនាមសមាជិក សមាជិកានៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណា និងភរិយាមានក្ដីក្ដុកក្ដួល ខ្សឹកខ្សួល រំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់ចូលទិវង្គតនៅថ្ងៃនេះក្នុង ព្រះជន្ម ៩៣ ព្រះវស្សាដោយព្រះជរាពាធ។ នេះបើតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើរំលែកទុក្ខថ្វាយសម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស។ … Read More

ការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅល្ងាចថ្ងៃ ២៦ កុម្ភៈ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា

ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត នាអំឡុងវេលាម៉ោង ៥ និង ៤០ នាទីល្ងាច កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា។ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះអង្គត្រូវបានគេទទួលស្គាល់ថា បានរៀបចំបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ នៅក្រោយរបបកម្ពុជាប្រជាធិតេយ្យ និងបានរួមចំណែកធ្វើឱ្យវិស័យព្រះពុទ្ធសាសនារីកចម្រើនឡើងវិញ តាំងពីថ្ងៃរំដោះ … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកដល់ថ្នាក់ដឹកនាំក្រោមឱវាទ មានភាពស្មោះត្រង់ក្នុងការធ្វើតេស្តរកសារធាតុញៀន ក្នុងចំណោមមន្ត្រី និងការងារផ្សេងៗទៀត

កណ្ដាល៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា មិនបណ្ដែតបណ្ដោយឱ្យមានចន្លោះប្រហោង ឬភាពឆកល្វែងកើតមានដោយងាយៗឡើយក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ។ ក្នុងពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនៅបណ្ឌិត្យសភានគរបាលកម្ពុជា នថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ក្នុងការងារនេះ ក៏ដូចជាការងារផ្សេងទៀតក្នុងវិជ្ជាជីវៈជាមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម។ ឯកឧត្តម ក៏បានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួង នឹងផ្ដល់ចំនួនក្របខណ្ឌថ្មីជំនួសឱ្យអ្នកចាស់ ដែលបានបណ្ដេញចេញ។ ជាមួយគ្នានោះដែរ … Read More