ក្រោយព្យុះត្រូពិក Idalia ប្រជាពលរដ្ឋអាមេរិកវិលត្រឡប់មកកាន់ផ្ទះនៅតំបន់ឆ្នេរឈូងសមុទ្ររដ្ឋ Florida វិញ
សហរដ្ឋអាមេរិក៖ ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរក្រចកសេះ បានវិលត្រឡប់មកកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ក្រោយព្យុះសង្ឃរា Idalia បោកបក់ផុតបាត់ទៅ។ ក្នុងនាមជាព្យុះប្រភេទទី ៣ ព្យុះ Idalia បានបោកបក់លើតំបន់ឆ្នេររបស់រដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃពុធ ដោយបោកបក់ក្នុងកម្លាំងខ្យល់បក់ជាង ២០០គ.មក្នុង១ម៉ោង និងនាំមកជាមួយភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្លាំង ។ ទិដ្ឋភាពទូទៅរបស់តំបន់ឆ្នេរមួយនេះ ស្របពេលដែលឧទ្ធម្ភាគចក្រហោះក្រឡឹងពីលើ បង្ហាញរូបភាពរងគ្រោះបង្កឡើងដោយសារកម្លាំងធម្មជាតិ ។ នៅក្នុងចំណោមកម្ទេចកម្ទីទាំងនោះ មានទាំងផ្ទះបាក់រលំមួយខ្នង រថយន្តលិចក្នុងទឹក ហើយនិងឃ្លាំងរងការបំផ្លិចបំផ្លាញ ។ លោកតា John Abrandt វ័យ … Read More