បញ្ហាអ៊ុយក្រែន ! ប្រមុខដឹកនាំបារាំងលោក Macron ជំរុញសម្ព័ន្ធមិត្តកុំធ្វើជា «មនុស្សញញើតញញើម»

បារាំង៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃទី៥ ខែមីនា បានលើកឡើងថា វាដល់ពេលហើយសម្រាប់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក្នុងការធ្វើឲ្យប្រសើរឡើង ដោយសង្កត់ធ្ងន់ថា ឥឡូវនេះមិនមែនជាពេលវេលាដែលត្រូវញញើតញញើមនោះទេ។ អំឡុងនិយាយទៅកាន់ជនជាតិបារាំងដែលរស់នៅទីក្រុង Prague របស់ប្រទេសសាធារណរដ្ឋឆែក លោក Macron បានប្រាប់ថា៖ «ច្បាស់ណាស់ យើងប្រាកដជាជិតឈានដល់ពេលមួយ នៅតំបន់អឺរ៉ុបរបស់យើង ដែលវានឹងត្រូវបានពិចារណាយ៉ាងត្រឹមត្រូវថា កុំធ្វើជាមនុស្សញញើតញើម»។ គួរបញ្ជាក់ថា លោក Macron បានប្រឈមនឹងការរិះគន់ពីសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន បន្ទាប់ពីលោកបានពិភាក្សាដោយបើកចំហអំពីគំនិតនៃការបញ្ជូនទាហានលោកខាងលិចទៅកាន់អ៊ុយក្រែន នៅក្នុងសន្និសីទនៅទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន កាលពីថ្ងៃទី២៦ … Read More

អាមេរិក ថាមានកិច្ចសហប្រតិបត្តិការអវកាសក្រុងតេអេរ៉ង់ និងម៉ូស្គូ តែអ៊ីរ៉ង់ ច្រានចោលការអះអាងនេះ

តេអេរ៉ង់៖ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាង “គ្មានមូលដ្ឋាន” របស់មន្ត្រីសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការអវកាសរបស់ទីក្រុងតេអេរ៉ង់ ជាមួយទីក្រុងមូស្គូ។ នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលដែលមានប្រតិកម្ម ចំពោះការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Matthew Miller ដែលក្នុងនោះលោកបានពណ៌នាការបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់ នាពេលថ្មីៗនេះដោយប្រទេសរុស្ស៊ីថាជា “ការចង្អុលបង្ហាញមួយផ្សេងទៀតនៃការធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយោធា” រវាងប្រទេសទាំងពីរ ដែលបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន អ្នកជិតខាងរបស់អ៊ីរ៉ង់ និងសហគមន៍អន្តរជាតិ។ លោក Kanaani បានលើកឡើងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងយោធារវាងអ៊ីរ៉ង់ និងរុស្ស៊ី … Read More

ខណៈមានការគំរាមកំហែងពីចិន កោះតៃវ៉ាន់ បង្កើនសមយុទ្ធមីស៊ីល

កោះតៃវ៉ាន់៖ លោក ឈីវ គួរជឹង (Chiu Kuo-cheng) រដ្ឋមន្ត្រីអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារ ទី០៥ ខែមីនា នេះថាកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ នឹងបង្កើនចំនួនសមយុទ្ធមីស៊ីលដែលពួកគេធ្វើនៅឆ្នាំនេះ ស្របពេលមានសម្ពាធយោធាកើនឡើងរបស់ប្រទេសចិន ដើម្បីបង្ខំឱ្យកោះនេះទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។ ប្រទេសចិន ទាមទារកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ នេះថាជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់តៃវ៉ាន់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធានៅជិតកោះនេះ រួមទាំងការលុកលុយស្ទើរតែរាល់ថ្ងៃ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់។ នៅក្រៅសភា លោក ឈីវ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ដោយនិយាយថាអាជ្ញាធរការពារជាតិនឹងបង្កើនភាពញឹកញាប់នៃសមយុទ្ធមីស៊ីល ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៅក្នុង «ការគំរាមកំហែងរបស់សត្រូវ»។ … Read More

ក្រោយលេចធ្លាយកិច្ចពិភាក្សាអំពីមីស៊ីល Taurus ក្រុមសម្ព័ន្ធមិត្តជំរុញឲ្យអាល្លឺម៉ង់ពង្រឹងសន្តិសុខ

បរទេស៖ ក្រោយពីរុស្ស៊ី បានទម្លាយកិច្ចពិភាក្សាសម្ងាត់រវាងមន្ត្រីកងទ័ពអាកាសអាល្លឺម៉ង់អំពីលទ្ធភាពបញ្ជូនមីស៊ីល Taurus ទៅអ៊ុយក្រែន សម្ព័ន្ធមិត្តមួយចំនួនរបស់អាល្លឺម៉ង់ បានអំពាវនាវឲ្យខ្លួនរឹតបន្តឹងនីតិវិធីសន្តិសុខទាក់ទងនឹងព័ត៌មានសម្ងាត់ ។ មន្ត្រីនៅក្នុងប្រទេសមួយចំនួនរបស់អង្គការណាតូ បានសម្តែងការព្រួយបារម្ភអំពីអាកប្បកិរិយាធ្វេសប្រហែសរបស់អាល្លឺម៉ង់ចំពោះសន្តិសុខប្រតិបត្តិការ ដែលនាំឲ្យមានការលេចធ្លាយនូវការសន្ទនារវាងមន្ត្រីអាល្លឺម៉ង់ ជាពិសេសដោយសារតែពួកគេប្រើប្រាស់កម្មវិធីរបស់ WebEx ដែលមិនបានដាក់លេខសម្ងាត់ បើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Bloomberg ។ ប្រភពមួយ បានហៅការធ្វេសប្រហែសនេះថា «គ្មានវិជ្ជាជីវៈ» ហើយបាននិយាយថា អាកប្បកិរិយាបែបនេះ អាចត្រូវបានរំពឹងទុកពីមនុស្ស ដែលមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកសន្តិសុខ ប៉ុន្តែមិនមែនមកពីមន្ត្រីយោធានោះទេ។ ប្រភពមួយទៀត បាននិយាយថា ពួកគេមិនមានការភ្ញាក់ផ្អើលចំពោះការបាត់បង់ផ្នែករបស់អាល្លឺម៉ង់នោះទេ ហើយអ្នកទីបីម្នាក់ បានអះអាងថា … Read More

បេប្រឆាំងរថក្រោះរបស់ស៊ុយអែត ប៉ូឡូញទិញស្របពេលធ្វើម្ចាស់ផ្ទះសមយុទ្ធយោធាណាតូ

ប៉ូឡូញ៖ លោក វ្លាឌីស្ល កូស៊ីនាគ កាំមីស(Wladyslaw Kosiniak-Kamysz) រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ បានលើកឡើងកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញបេប្រឆាំងរថក្រោះ ពីក្រុមហ៊ុន Saab របស់ប្រទេសស៊ុយអែត ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១,៦៣ពាន់លានដុល្លារ។ ប្រទេសប៉ូឡូញ ឆ្នាំនេះនឹងចំណាយប្រហែល ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ ខណៈខ្លួនកំពុងស្វែងរកការពង្រឹងកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រឈមមុខទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ទាក់ទងនឹងប្រភេទបេ កាល់ ហ្គាស្តាហ្វ M 4 (Carl-Gustaf … Read More

លទ្ធផលផ្លូវការ ! គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ដែលទើបប្រកាស នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ យោងតាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប ដែលប្រកាសដោយឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា យោងតាមសេចក្តីស្តីពីការរៀបចំការបោះឆ្នោតជ្រើសតាំងសមជិកព្រឹទ្ធសភា នីតិកាលទី៥ តាមបណ្តាភូមិភាគ នៃខេត្តនីមួយៗដែលដំណើរការរៀបចំបោះឆ្នោតនោះ បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានឆ្នោតគាំទ្រច្រើនជាងគេ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជិត ៩៥% ស្មើនឹង៥៥អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។ ឯកឧត្តម … Read More