បញ្ហាអ៊ុយក្រែន ! ប្រមុខដឹកនាំបារាំងលោក Macron ជំរុញសម្ព័ន្ធមិត្តកុំធ្វើជា «មនុស្សញញើតញញើម»
បារាំង៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃទី៥ ខែមីនា បានលើកឡើងថា វាដល់ពេលហើយសម្រាប់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក្នុងការធ្វើឲ្យប្រសើរឡើង ដោយសង្កត់ធ្ងន់ថា ឥឡូវនេះមិនមែនជាពេលវេលាដែលត្រូវញញើតញញើមនោះទេ។ អំឡុងនិយាយទៅកាន់ជនជាតិបារាំងដែលរស់នៅទីក្រុង Prague របស់ប្រទេសសាធារណរដ្ឋឆែក លោក Macron បានប្រាប់ថា៖ «ច្បាស់ណាស់ យើងប្រាកដជាជិតឈានដល់ពេលមួយ នៅតំបន់អឺរ៉ុបរបស់យើង ដែលវានឹងត្រូវបានពិចារណាយ៉ាងត្រឹមត្រូវថា កុំធ្វើជាមនុស្សញញើតញើម»។ គួរបញ្ជាក់ថា លោក Macron បានប្រឈមនឹងការរិះគន់ពីសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន បន្ទាប់ពីលោកបានពិភាក្សាដោយបើកចំហអំពីគំនិតនៃការបញ្ជូនទាហានលោកខាងលិចទៅកាន់អ៊ុយក្រែន នៅក្នុងសន្និសីទនៅទីក្រុងប៉ារីសស្តីពីអ៊ុយក្រែន កាលពីថ្ងៃទី២៦ … Read More