លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានប្រធានាធិបតីអ៊ុយក្រែនអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ

ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ត្រូវបានលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ផ្ញើលិខិតអបអរខណៈទទួលបានតំណែងជានាយករដ្ឋមន្ត្រីថ្មី និងបានអញ្ជើញលោកទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវផងដែរ។ ជាមួយគ្នានោះ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានឆ្លៀតអរគុណដែលកន្លងមកកម្ពុជាបានផ្តល់ជំនួយមនុស្សផ្នែកវគ្គហ្វឹកហ្វឺនដោះមីនដល់អ៊ុយក្រែន និងគាំទ្រអ៊ុយក្រែនលើឆាកអន្តរជាតិជុំវិញទង្វើឈ្លានពានពីសំណាក់រុស្ស៊ី។ ការប្រកាសអញ្ជើញពីប្រមុខរដ្ឋាភិបាលអ៊ុយក្រែនដែលមមាញឹកជាប់ដៃធ្វើសង្គ្រាមនេះ ធ្វើឡើងតាមរយៈលិខិតអបអរសាទរផ្ញើជូនលោក ហ៊ុន ម៉ាណែត ចុះនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ដែលលោកហ្សេឡេនស្គី បានថ្លែងអបអរយ៉ាងស្មោះស្ម័គ្រក្នុងនាមលោកជាប្រជាជនអ៊ុយក្រែន និងក្នុងនាមជាប្រធានាធិបតី ចំពោះការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅកម្ពុជានេះ។ លោកហ្សេឡេនស្គីបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តថាការងាររបស់ឯកឧត្តម … Read More

យានដ្រូនក្រោមទឹកជំនាន់ក្រោយ អ៊ុយក្រែនបង្ហាញអាចបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ី

អ៊ុយក្រែន៖ អ៊ុយក្រែនបានបង្ហាញយានដ្រូនក្រោមទឹកមានបណ្តោយ ៦ម៉ែត្រ ដែលអាចបាញ់ពន្លិចនាវាចម្បាំងរុស្ស៊ីបានពីក្រោមបាតសមុទ្រ បើតាមសេចក្តីរាយការណ៍បានឲ្យដឹង។ យានដ្រូនក្រោមទឹក Marichka អាចផ្តល់វិមាត្រថ្មីដល់អ៊ុយក្រែនក្នុងការវាយប្រហាររបស់ពួកគេលើកងនាវាចម្បាំងសមុទ្រខ្មៅរបស់លោក Putin ស្របពេលដែលមកទល់នឹងពេលនេះ ការវាយប្រហារភាគច្រើនធ្វើឡើងដោយយានដ្រូនលើអាកាសប៉ុណ្ណោះរបស់កងទ័ពជើងទឹក ។ ​ យានដ្រូន Marichkaនឹងវាយប្រហារនាវាចម្បាំងនៅផ្នែកក្រោមទឹក ដែលអាចធ្វើឲ្យមានការបំផ្លិចបំផ្លាញកាន់តែខ្លាំងសម្រាប់នាវាចម្បាំង យោងគេហទំព័រជំនាញខាងការពារជើងទឹក Navalnews បានរាយការណ៍។ ពួកគេរាយការណ៍ទៀតថា កងយានដ្រូនគ្មានមនុស្សបើកអត្តឃាតក្រោមទឹកទាំងនេះ ពិបាកការពារខ្លាំងណាស់ ។ កាលពីមុន អ៊ុយក្រែន ធ្លាប់បានបង្ហាញយានដ្រូនមុជទឹកខ្នាតតូចជាងនេះច្រើន ឈ្មោះ Toloka ។ ទោះបីជាយ៉ាងណាក៏ដោយ … Read More

ឯកឧត្តម អភិសន្ដិបណ្ឌិត ក្រសួងមហាផ្ទៃរំលឹកកម្លាំងនគរបាលជាតិត្រូវអនុវត្តជាប់ជាប្រចាំមិនថាយប់មិនថាថ្ងៃដើម្បីការពារពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរំលឹកដល់កងកម្លាំងនគរបាលជាតិ ត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃនោះឡើយ ដើម្បីបម្រើការពារជូនប្រជាពលរដ្ឋ និងបានណែនាំឲ្យនគរបាលទាំងអស់ត្រូវរួមសាមគ្គីគ្នា ដោះស្រាយកាត់បន្ថយបញ្ហា និងគ្រោះថ្នាក់ផ្សេងៗ ដែលនៅសេសសល់ផងដែរ។ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ បានណែនាំដល់ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់មុខតំណែង ឱ្យបន្តបេសកម្មបំពេញតួនាទីភារកិច្ច ដឹកនាំ គ្រប់គ្រង និងថែរក្សានូវសន្តិសុខ … Read More

ដាក់គោលដៅឲ្យខ្លួនឯង

មាននរណាខ្លះបានបង្កើតផែនការដាក់គោលដៅ ជាពិសេសពេលដើមឆ្នាំ (New year resolution) តែធ្វើបាន តែប៉ុន្មានខែ ឬសប្តាហ៍ក៏ឈប់អនុវត្តតាម? នេះដោយសារតែមានគោលដៅ តែគ្មានការតាំងចិត្តព្រោះគិតថាទោះ ឈប់ក៏គ្មានបញ្ហា។ ដើម្បីឲ្យផ្លាស់ប្តូរទម្លាប់នេះ យើងអាចធ្វើការតាំងចិត្តប្រកាសជំហរជាមួយខ្លួនឯង ជាជំនួយក្នុងការសម្រេចគោលដៅ។ ការប្រកាសជំហរជាមួយខ្លួនឯង គឺជាការកិច្ចសន្យាមួយបានធ្វើឡើងដោយខ្លួនឯងមានសរសេរអំពីគោលបំណង សកម្មភាពសំខាន់ៗដើម្បីសម្រេចគោលបំណងនោះ ហើយក៏មានដាក់បន្ថែមចំពោះការពិន័យប្រសិនបើអ្នកមិនធ្វើ តាមការកំណត់នៅក្នុងនោះផងដែរ។ អ្នកប្រាកដជាគិតថា គ្រាន់តែសរសេរដាក់ក្រដាសសោះ ហេតុអ្វីអ្នកត្រូវធ្វើ តាមព្រោះយូរ ឬឆាប់គង់តែទុកចោលដូចគ្នាហ្នឹង? មានគ្នាយើងមួយចំនួនមិនសូវធ្វើតាមគោលដៅដែលខ្លួនឯងដាក់នោះទេ ឬធ្វើបានតែតិចក៏ឈប់ នេះគឹដោយ សារតែគ្មានអ្នកចាំមើល ហើយក៏គ្មានអ្វីកើតឡើងទោះបីមិនធ្វើតាម។ ចំណែកឯការបង្កើតប្រកាសជំហរជាមួយខ្លួនឯងនេះបានផលដោយសារតែមានការសរសេរជាអក្សរត្រឹមត្រូវនៅលើក្រដាស … Read More

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ ៤១៥ រូប ជាទីប្រឹក្សាក្រសួងព័ត៌មាន

📢 កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈ ៤១៥ រូប ជាទីប្រឹក្សាក្រសួងព័ត៌មាន នស/រកត ០៨២៣/២០៨០ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

📢 កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ធនាគារជាតិ នៃកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ឱ្យអនុវត្តប្រកាស លេខ: ធ៧០២៣០១៥ ប្រកាសព័ត៌មាន

កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិ នៃកម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ឱ្យអនុវត្ត ប្រកាសស្ដីពី ដើមទុនបទប្បញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងប្រកាសស្តីពី ហានិភ័យឥណទានសម្រាប់អនុបាតភាពគ្រប់គ្រាន់នៃដើមទុនរបស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ លេខ: ធ៧០២៣០១៥ ប្រកាសព័ត៌មាន ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ធនាគារជាតិ នៃកម្ពុជា សេចក្តីជូនដំណឹង ស្តីពី ការត្រៀមចាត់វិធានការស្ថិភាពមកប្ដូរប្រាក់

📢 កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ធនាគារជាតិ នៃកម្ពុជា បានចេញ សេចក្តីជូនដំណឹង ស្តីពី ការត្រៀមចាត់វិធានការស្ថិភាពមកប្ដូរប្រាក់ លេខៈ ធ៩ ០២៣៧០៦ ស.ជ.ណ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុន Meta Platforms Inc. ចំពោះគណនី Faceback ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

📢 នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញ សេចក្ដីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្ដល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យន ក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Faceback ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លេខ : ២០៣២ … Read More