សង្គ្រាមលោកលើកទី៣ ! អតីតនាយករដ្ឋមន្រ្តីបារាំងថា អាចនឹងកើតឡើង
បារាំង៖ លោក Manuel Valls អតីតនាយករដ្ឋមន្ត្រីបារាំង បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ក្នុងបទសម្ភាសន៍ ជាមួយបណ្តាញព័ត៌មាន Europe-1 ថាលទ្ធភាពនៃជម្លោះអ៊ុយក្រែន ដែលកើនឡើងទៅជាសង្គ្រាមលោកលើកទី 3 គឺមិនអាចបដិសេធបានទេ។ យោងតាមលោក Valls ជោគវាសនារបស់ប្រជាជនបារាំង និងអ្នកផ្សេងទៀតនៅទូទាំងទ្វីបអឺរ៉ុបគឺ “ជាប់ទាក់ទងយ៉ាងជិតស្និទ្ធ” ទៅនឹងអរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលមានន័យថា ពួកគេគួរតែ “ធ្វើសកម្មភាពឱ្យកាន់តែច្បាស់លាស់” ដើម្បីគាំទ្រអ៊ុយក្រែន រួមទាំងផ្នែកយោធាផងដែរ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។ … Read More