រួមផ្លូវយូរប៉ុណ្ណាក៏នៅតែបែកពីថោន ទៅកាឡាក់ស៊ី
តារាចម្រៀងប្រុស គូម៉ា នៅតែស្ពាយបង្វេចចេញពីថោន ខណៈផលិតកម្ម ថោន បានរបូតគ្រាប់ពេជ្រមួយគ្រាប់ទៀតទៅឱ្យផលិតកម្ម កាឡាក់ស៊ីណាវ៉ាត្រា ក្រោយរួមរស់ជាមួយគ្នាជិតមួយទសវត្សរ៍។ តាមដំណឹងរសើបចុងក្រោយថា តារាចម្រៀងប្រុស គូម៉ា បានសម្ងំស្ងប់ស្ងាត់ចេញបទចម្រៀងមួយពីផលិតកម្មថោន នោះក៏ព្រោះតែលោកទទួលបានការចរចាទ្រនំថ្មីពីខាងកាឡាស៊ីណាវ៉ាត្រាយ៉ាងកក់ក្ដៅ។ ថោនមានគ្រាប់ពេជ្រដ៏មានតម្លៃជាច្រើន ដែលបានរបូតចេញពីផលិតកម្មនេះ គឺមានម្ដងមួយគ្រាប់ៗ ខណៈដែលតារាចម្រៀង ខេម បានចូលកាឡាក់ស៊ីណាវ៉ាត្រា នៅឆ្នាំ ២០២០។ ហើយជាមួយគ្នានោះ គ្រាប់ពេជ្រផ្សេងទៀតដែលបានដើរចេញពីថោនទៅផលិតកម្មផ្សេងមានដូចជា អ្នកនាង មាស សុខសោភា កញ្ញា … Read More