AI ពីឡុត រាងមនុស្សដំបូងគេលើពិភពលោក

ក្រុមអ្នកវិទ្យាសាស្ត្រកូរ៉េខាងត្បូង ថ្មីៗនេះបានអភិវឌ្ឍរ៉ូបូតទំនើបដោយយោងទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលមានសមត្ថភាពជំនួសអ្នកបើកបរនាពេលអនាគត។ PIBOT ជាឈ្មោះ រ៉ូបូតដែលមានរូបរាងដូចមនុស្ស និងមានកម្ពស់ 1.6 ម៉ែត្រ, ទម្ងន់ 65 គីឡូក្រាម និងមានប្រព័ន្ធកាមេរ៉ានៅលើក្បាល។ PIBOT ត្រូវបានអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េខាងត្បូង។ បើទោះហាក់នៅយឺត ប៉ុន្តែ PIBOT ចងចាំរាល់សកម្មភាពចាំបាច់របស់ជើងហោះហើរ និងអាចបញ្ជាលើការហោះឡើង និងចុះចត។ ប្រធានក្រុមស្រាវជ្រាវ សាស្ត្រាចារ្យ David Hyunchul Shim បានឱ្យដឹងថា PIBOT គឺជាពីឡុតរូបរាងមនុស្សដំបូងគេបង្អស់លើពិភពលោក ត្រូវបានអភិវឌ្ឍដោយយោងទៅតាមរូបមន្តភាសាធំ … Read More

ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាង ៤ គីឡូក្រាម

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ១០ នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ, លោក និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ដោយមានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបនៅគោលទី១ … Read More

នៅទីក្រុង Sweida ប្រជាជនស៊ីរី ការតវ៉ាកើនឡើង ហែកផ្ទាំងរូបថតលោក Assad

ស៊ីរី៖ ភាគខាងត្បូងប្រទេសស៊ីរី នៅក្នុងទីក្រុង Sweida ក្រុមបាតុករ បានបំផ្លាញគំនូររូបថតរបស់លោកប្រធានាធិបតី Bashar al-Assad កាលពីថ្ងៃសុក្រ ទី៨ ខែសីហា កន្លងមកនេះ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពី ៣សប្តាហ៍មុន បានកើនចំនួនកាន់តែច្រើនឡើង ដោយមានការចូលរួមពីក្រុមមនុស្សមកពីភូមិនៅជុំវិញ។ គេឃើញបុរសមួយក្រុម កំពុងហែកបដាដែលបង្ហាញពីផ្ទៃមុខរបស់លោក Assad ដែលកំពុងព្យួរនៅពីលើការិយាល័យមូលដ្ឋានរបស់សហជីពកសិករ។ បន្ទាប់មក ពួកគេបានបិទទ្វារការិយាល័យនោះ បើយោងក្នុងវីដេអូដែលបានបង្ហោះនៅលើគេហរទំព័រនានារបស់សកម្មជន។ នៅក្នុងទីក្រុង Sweida ការរិះគន់ចំពោះលោក Assad បានកើនឡើងជាលំដាប់ ចាប់តាំងពីបាតុកម្ម បានចាប់ផ្តើមផ្ទុះឡើង … Read More

បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ញារជើង

ភ្នំពេញ ៖ កាលពីវេលាម៉ោង២១ និង០០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បុរសម្នាក់បានបើករថយន្តតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏រេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ញារជើងច្រងាង បង្កការភ្ញាក់ផ្អើលជាខ្លាំងនៅកំណាត់ផ្លូវព្រះមុន្នីរ៉េត ( 217 ) ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ នៅមុនកើតហេតុ គេសង្គេតឃើញបុរសម្នាក់ រថយន្តព្រូសខាងលើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-2877 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន នេះបើយោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា … Read More

និយាយពីរឿងលុយកាក់

លំហូរសាច់ប្រាក់របស់យើងម្នាក់ៗ គឺជារឿងគួរវែកញែកឲ្យដឹងព្រោះថាមនុស្សគ្រប់គ្នាតែងតែលើកយកមកជជែកគ្នា វាជាចំណុចដ៏សំខាន់ដែលពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង និងបង្ហាញពីគ្រប់ទិដ្ឋភាពនៃការរៀបចំចរន្ដសាច់ប្រាក់របស់យើងម្នាក់ៗឲ្យមានរបៀបរាបរយ និងត្រឹមត្រូវ ដែលមានគោលដៅធ្វើយ៉ាងណាឲ្យមនុស្សម្នាក់ៗទទួលបាននូវសុខភាពផ្នែកហិរញ្ញវត្ថុ ឬមានន័យថា យើងមិនបាច់ខ្វាយខ្វល់ពីចំណូល ពីចំណាយ ឬពីបំណុលទៀតទេ ព្រោះយើងបានរៀបចំវាឲ្យមានរបៀបរួចហើយ។ តើរឿងលុយកាក់ត្រូវរៀបចំបែបណា? យើងត្រូវការពិនិត្យមើលលំហូរសាច់ប្រាក់ឬទេ? ការពិនិត្យមើលលំហូរសាច់ប្រាក់ ឬខ្ទង់ចំណាយនឹងគ្មានប្រយោជន៍អ្វីនោះទេ ប្រសិនបើយើងមិនចេះវិធីគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាព ឬក៏ខ្ទង់ចំណាយនោះមិនជួយឲ្យយើងអាចកាត់បន្ថយចំណាយបានទេនោះ។ លើសពីនេះ ការមានលំហូរសាច់ប្រាក់មួយមុខមិនបង្ហាញថាយើងមានទំនួសខុសត្រូវចំពោះរឿងលុយកាក់របស់ខ្លួនយើងឡើយ។ អ្វីដែលសំខាន់មិនមែនរឿងខ្ទង់ចំណាយមួយមុខទេ តែអ្វីដែលសំខាន់នោះគឺយើងត្រូវពិនិត្យមើល និងមានការប្រុងប្រយ័ត្នខ្ពស់លើកាត់បន្ថយការចំណាយមិនចាំបាច់ ហើយព្យាយាមដកសន្សំមុនចំណាយឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន។ កាតឥណទាន គឺវាធ្វើឲ្យសុខភាពហិរញ្ញវត្ថុរបស់យើងកាន់តែអាក្រក់? ការពិតកាតឥណទាន វាមិនជាបញ្ហាអាក្រក់អីនោះទេ ប៉ុន្ដែវានឹងក្លាយជាបញ្ហា នៅពេលដែលយើងចាយវាយច្រើនលើសពីលទ្ធភាពសង នោះវានឹងក្លាយជាបំណុល … Read More

ការស្វែងរកធនធានសម្រាប់ IMF និងធនាគារពិភពលោក របស់លោកស្រី Yellen ក្នុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា

ឥណ្ឌា៖ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រ ទី៨ ខែកញ្ញាកន្លងទៅនេះថា លោកស្រីនឹងធ្វើការឲ្យមានប្រសិទ្ធភាព នៅឯកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌា ក្នុងកិច្ចប្រឹងប្រែងកៀរគរការគាំទ្រដល់បង្កើនធនធានប្រាក់កម្ចី សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ដើម្បីជួយដល់ប្រទេសជាសមាជិកដោះស្រាយបញ្ហាប្រឈមជាសកលជាច្រើន ក្នុងនោះរួមទាំងធនធានកូតា IMF ថ្មីផងដែរ។ ការលើកឡើងពីវឌ្ឍនភាពលើកិច្ចប្រឹងប្រែង កាលពីឆ្នាំមុន ដោយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ពហុភាគីផ្សេងទៀត ដើម្បីពង្រីកធនធានផ្តល់ប្រាក់កម្ចី និងជួយដោះស្រាយបម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត និងវិបត្តិសកលផ្សេងទៀត បើតាមការលើកឡើងរបស់លោកស្រី Yellen។ … Read More

រឿងមួយនេះ មហាសេដ្ធីបាត់កាក់អស់ 24.24 លានដុល្លារ

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form] រឿងមួយនេះ មហាសេដ្ធីបាត់កាក់អស់ 24.24 លានដុល្លា គេស្គាល់ថាបច្ចេកវិទ្យាដ៏មានសុវត្ថិភាពបំផុតមួយនោះគឺ Blockchain ហើយការយល់បែបនេះគឺមិនខុសទេសម្រាប់អ្នកដែលយល់ច្បាស់ពីវាតែសម្រាប់អ្នក ដែលមិនយល់ច្បាស់ពីវាវិញគឺវាអាចជារឿងដ៏គ្រោះថ្នាក់បំផុតទៅវិញ។ ដូចឧទាហរណ៏បង្ហាញថ្ងៃនេះ មានមហាសេដ្ធីគ្រ៊ីបតូមួយរូបបានបាត់កាក់ដល់ទៅ 24.24 លានដុល្លារ ដែលជាកាក់ ETH។ ការបាត់បង់របស់លោកគឺដោយសារតែចោរបានប្រើវិធីសាស្ត្រ … Read More

រាជរដ្ឋភិបាលកម្ពុជាបានចេញអនុក្រឹត្យ គោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌៃនការផ្ទេរមុខងារ និងការចែករំលកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

📢 នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា អនុក្រឹត្យស្តីពី គោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌៃនការផ្ទេរមុខងារ និងការចែករំលកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ លេខ : ២៨៣ អនក្រ.បក។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយរាជកិច្ច ឆ្នាំទី២៣ លេខ៣២ ត្រីមាសទី២ ឆ្នាំ២០២៣

📢  ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយរាជកិច្ច ឆ្នាំទី២៣ លេខ៣២ ត្រីមាសទី២ ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖