នៅទីក្រុង Sweida ប្រជាជនស៊ីរី ការតវ៉ាកើនឡើង ហែកផ្ទាំងរូបថតលោក Assad

ស៊ីរី៖ ភាគខាងត្បូងប្រទេសស៊ីរី នៅក្នុងទីក្រុង Sweida ក្រុមបាតុករ បានបំផ្លាញគំនូររូបថតរបស់លោកប្រធានាធិបតី Bashar al-Assad កាលពីថ្ងៃសុក្រ ទី៨ ខែសីហា កន្លងមកនេះ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពី ៣សប្តាហ៍មុន បានកើនចំនួនកាន់តែច្រើនឡើង ដោយមានការចូលរួមពីក្រុមមនុស្សមកពីភូមិនៅជុំវិញ។

គេឃើញបុរសមួយក្រុម កំពុងហែកបដាដែលបង្ហាញពីផ្ទៃមុខរបស់លោក Assad ដែលកំពុងព្យួរនៅពីលើការិយាល័យមូលដ្ឋានរបស់សហជីពកសិករ។ បន្ទាប់មក ពួកគេបានបិទទ្វារការិយាល័យនោះ បើយោងក្នុងវីដេអូដែលបានបង្ហោះនៅលើគេហរទំព័រនានារបស់សកម្មជន។

នៅក្នុងទីក្រុង Sweida ការរិះគន់ចំពោះលោក Assad បានកើនឡើងជាលំដាប់ ចាប់តាំងពីបាតុកម្ម បានចាប់ផ្តើមផ្ទុះឡើង នៅពាក់កណ្តាលខែសីហា ជុំវិញការដកប្រាក់ឧបត្ថម្ភថ្លៃប្រេងឥន្ធនៈ ដែលជាវិធានការបន្តបន្ទាប់ចុងក្រោយបំផុត ដែលបានដាក់សម្ពាធលើប្រជាជន ដែលកំពុងរងគ្រោះពីការដួលរលំសេដ្ឋកិច្ច៕